ភាគទី9

742 87 11
                                    

រាងកាយមាំជុងហ្គុកដើរចុះជណ្ដើរមកជាន់ខាងក្រោមដើម្បីញាំអាហារពេលល្ងាចក្រោយពេលចំណាយពេលអង្គុយគិតទៅលើសុបិន្ដដល់សែនរញេរញៃមួយនោះអស់រយះពេលមួយកំណាត់ថ្ងៃគន្លងមក គេសង្ឃឹមថាសុបិន្ដមួយនោះនឹងធ្វើអោយគេចងចាំអ្វីបានខ្លះប៉ុន្ដែអត់ទេវាកាន់តែធ្វើអោយគេវិលវល់និងឈឺក្បាលលើសដើមព្រោះតែនាយមិនអាចចងចាំសុបិន្ដនោះបានច្បាស់ក្រៅពីសម្លេងស្រែកហៅនាយ បើនិយាយពីមុខមាត់របស់ម្ចាស់សម្លេងនោះវិញរឹតតែមិនចាំសូម្បីតែបន្ដិច។ នេះជាហេតុធ្វើអោយនាយវិលវល់កាន់តែខ្លាំងស្ទើរតែឆ្គួតទៅហើយ។

« បងជុង!ហេតុអ្វីចុះមកលឿនម្លេះ? » ស្របពេលភ្លាមនោះសម្លេងស្រួយរបស់ឈីងក៏បន្លឺឡើងដាស់អារម្មណ៍នាយអោយចេញពីការគិតមកវិញមុននឹងរាងស្ដើងដាក់ខ្លួនអង្គុយទល់មុខគេដោយទឹកមុខក្រម៉ូវព្រោះអម្បាញ់មិញនាងខំទៅរកគេដល់បន្ទប់បែរជាមិនឃើញ។

« បងរួចរាល់ហើយក៏មិនដឹងនៅធ្វើអី! »
« ហើយពេលណាទើបឈីងត្រឡប់ទៅផ្ទះវិញ? » ជុងហ្គុកតបហើយក៏ត្បកសួរវិញដោយសារតែតាំងពីមកដល់ឈីងមិនទាន់ទៅផ្ទះទេសូម្បីតែម្ដង

« បងមិនពេញចិត្តនឹងវត្តមានអូនមែនទេ? » លឺសំនួរនាយហើយធ្វើអោយរាងស្ដើងធ្លាក់ទឹកមុខបន្ដិចហើយក៏ធ្វើជាសួរគេដូចជាអន់ចិត្តអន់ថ្លើម

« អត់ទេគ្រាន់តែខ្លាចលោកពូអន់ចិត្តព្រោះតាំងពីអូនមកវិញអូនមិនទាន់ទៅលេងគាត់ម្ដងនោះទេ! » រាងក្រាស់បកស្រាយហេតុផលប្រាប់មិនចង់អោយនាងគិតអីផ្ដេសផ្ដាស

« អូនមិនចង់ទៅទេ! » ឈីងនិយាយដោយទឹកមុខក្រម៉ក់ក្រម៉ូវបង្ហាញយ៉ាងច្បាស់ថានាងមិនចង់ទៅផ្ទះរបស់នាងវិញ។

« ស្អែកបងនឹងរៀបចំអោយកូនចៅប៉ាជូនអូនទៅវិញ! » ទោះបីជាដឹងថានាងមិនចង់ទៅហើយក៏ជុងហ្គុកនៅតែអោយកូនចៅប៉ាគេជូននាងទៅវិញ ព្រោះដឹងថានាងក្បាលរឹងណាស់មិនព្រមងាយៗទេ។

« នេះបង- » ឈីងបើកភ្នែកធំៗរៀបនឹងបដិសេដជាមួយសម្ដីគូរដណ្ដឹងហើយតែក៏ត្រូវសម្លេងមាំនិយាយកាត់

« ពួកយើងមិនទាន់រៀបការទេឈីង!ហើយអូនក៏អាចមកលេងទីនេះបានតាមចិត្តបើអូនចង់! » ជុងហ្គុកនិយាយដោយសម្លេងមាំស្របនឹងទឹកមុខប្រាកដប្រជាមិនលេងសើចទើបធ្វើអោយឈីងបានតែខាំមាត់មិនពេញចិត្តជាមួយគេ។

‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរWhere stories live. Discover now