ភាគទី23

719 113 9
                                    

ជម្នះស្នេហ៍ក្បែរកាយ// ភាគទី23
_________________
« លោកគ្រូពេទ្យផាកមានគេមកសុំជួប! » សម្លេងមនុស្សស្រីក្នុងឯកសណ្ឋានជាNurse បន្លឺឡើងក្រោយចូលមកដល់ក្នុងបន្ទប់របស់ជីមីនដែលកំពុងអង្គុយមើលការងាររបស់ខ្លួន

« អ្នកណា?គេមានប្រាប់ឈ្មោះទេ? » ជីមីនងើបមុខឡើងហើយក៏ចោទសួរនាងវិញដោយស្នាមញញឹមស្រាល

« គឺខ្ញុំ! » អ្នកម្ខាងទៀតមិនទាន់នឹងឆ្លើយផងសម្លេងក្រល៎ធំមួយក៏បន្លឺឡើងស្របពេលរាងកាយមនុស្សប្រុសខ្ពស់ស្រឡះដើរចូលមក ធ្វើអោយទឹកមុខរបស់ជីមីនធ្លាក់ចុះមួយរំពេច

« គឺជាគាត់អញ្ចឹងខ្ញុំទៅវិញហើយ! » អ្នកគ្រូពេទ្យនិយាយដោយញញឹមស្រាលព្រមទាំងអង្អុលទៅកាន់រាងក្រាស់ដែលឈរក្រោយនាងបន្ដិច សឹមត្រឡប់ទៅវិញ

« ខានជួបគ្នាប៉ុន្មានថ្ងៃហើយសុខ
សប្បាយទេ? » ក្រោយពេលអ្នកគ្រូពេទ្យចេញទៅបាត់ជុងហ្គុកក៏និយាយឡើងដោយស្នាមញញឹមស្រាលទៅកាន់រាងតូចដែលអង្គុយនៅតុធ្វើការរបស់គេដដែរ ដែលទង្វើបែបនេះធ្វើជីមីនមានអារម្មណ៍ថាមួរម៉ៅថ្ងៃមុនគេទើបតែរករឿងមើលងាយខ្លួនសព្វបែបយ៉ាង ហើយថ្ងៃនេះក៏បង្ហាញខ្លួនធ្វើធម្មតាដូចជាគ្មានរឿងអ្វីកើតឡើង ខណៈដែលជីមីនធ្វើខ្លួនសឹងនឹងមិនត្រូវ មុខក្រាស់ណាស់ប្រុសម្នាក់នេះ។

« លោកមកមានការអី? » ជីមីនរុញច្រានសំនួរគេចោលត្បុលសួរវិញដោយទឹកមុខស្មើរដាក់រាងក្រាស់ គេព្យាយាមណាស់ព្យាយាមធ្វើរឹងមាំទាំងបេះដូងវាបែកប្រេះអស់ទៅហើយ ។

« ក្រែងប្រាប់អោយខ្ញុំមកពេទ្យមិនចឹង ឥលូវខ្ញុំមកហើយតា៎ស! » លឺសំនួរហើយជុងហ្គុកក៏ឆ្លើយតាមធម្មតាដូចជាលេងសើចស្នាមញញឹមលើមុខនៅតែបង្ហាញ នេះកន្លងផុតមួយអាទិត្យហើយដែលគេខានជួបមុខជីមីន នៅពេលដែលរីដេនប្រាប់គេដំបូងក៏លួចសប្បាយចិត្តប៉ុន្ដែមិនហ៊ានមកជួបជីមីនភ្លាមៗនោះទេ ព្រោះក៏ដឹងថាខ្លួនខុសចំពោះជីមីន។

« អ្នកណាប្រាប់? » ជីមីនធ្វើជាសួរទាំងក្នុងចិត្តកំពុងនឹកដល់ថ្ងៃដែលខ្លួនប្រាប់រីដេន កុំថាបងប្រុសម្នាក់នោះទៅប្រាប់ជុងហ្គុកថាគេនិយាយបែបនោះណា មិនចឹងគេប្រាកដជាច្របាច់.ក.រីដេនអោយស្លាប់មិនខានទេ។

‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរWhere stories live. Discover now