ភាគទី02:

298 40 1
                                    

    បន្ទាប់ពីដើរលេងនៅសួនកម្សាន្តអស់ចិត្តចង់ហើយថេយ៉ុងក៏ត្រឡប់មកផ្ទះវិញ ។ គេប្រញ៉ាប់ដើរទៅបើកកុំព្យូទ័រ ដើម្បីសរសេររឿងបន្តតែ...

<ចុម..ឯណាភាគរបស់យើង?> ថេយ៉ុង ចាប់ផ្ដើមង៉េងង៉ាងបុកៗពោះ បញ្ជាម៉ៅអូសចុះអូសឡើងដើម្បីរកភាគដែលខំសរសេររាប់រយរបស់គេ ។

<កុំហា៎..រឿងរបស់យើងហេតុអីសល់តែ20ភាគចឹង?..ព្រឹកមិញ!!..> អូសប៉ុន្មានលានដងទៀតក៏នៅតែមិនឃើញតតែអង្គុយគិតស្រមើមើលរឿងកាលពីព្រឹកមិញគេល្ហន់ចេញក្រៅបន្តិចក៏នឹកឃើញហើយថា ច្រលំដៃ Delete auto..

<Wae!!!~~~~~> ស្រែក!!
ថេយ៉ុងស្រែកឡើងចង់បែកបន្ទប់នឹកស្មានមិនដល់ថាគេលុបវា ចំណែកចាប3/4នៅក្រៅបង្អួតលើដើមឈើហោះចេញព្រងព្រៀតដូចគេដេញបាញ់ សឹងតែថាស្រែកឲបែកផែនដីទេ។

<ហា~~រឿងរបស់យើង..ហ្ហឹកៗ~~ខំសរសេររាប់អាទិត្យដាច់យប់រាល់ថ្ងៃ ពេលនេះ រលាយហើយ..រលាយអស់ហើយ~~> យកដៃទាំងគូជ្រោងសក់នៅពីមុខអេក្រង់កុំព្យូទ័រ គេស្រែកយំលឺតែសម្លេងតែគ្មានទឹកភ្នែកជ្រៀតចេញសូម្បីមួយដំណក់ បានស្អីទៅយំចេញទៀតបើវាចឹងទៅហើយ ឡើងញ័រដៃញ័រជើងអស់ សាច់រឿងត្រូវផ្ញើរឲគេថ្ងៃនឹងតែពេលនេះ..រលាយដូចអំបិលត្រូវទឹក.ទឹកកកត្រូវថ្ងៃ! នេះកុំតែនៅម្នាក់ឯងហើយខ្លួនឯងផ្ទាល់ជាអ្នកធ្វើទេ បើជាបងជាប្អូនអីវិញនោះ ចង់ប្រាប់ថា គីម ថេយ៉ុងច្បាស់ជាកាច់.កឲស្លាប់ហើយ។

<អើយ~~ធ្វើយ៉ាងមិចទៅ ស្លាប់មិនខានទេ> បន្ទាប់ពីសម្រួលអារម្មណ៍ប្រហែល2នាទីហើយគេក៏ចាប់ផ្ដើមងើបមុខមកវិញខាំក្រចកមេដៃសឹងដាច់អស់ ប្រឹងរកច្រកចេញឲវាទាន់ ពេលនោះវាក៏ចេញមែនកូនអំពូលនៃសញ្ញាដែលបញ្ជាក់ថាគេនឹកឃើញដំណោះស្រាយលោតឡើង...

<ត្រូវហើយលោក វ៉ាង សូមគាត់ពន្យាពេល1សប្តាហ៍សិន> ថេយ៉ុង នឹកឃើញហើយមិនយូររហ័សរាវរកទូរស័ព្ទចុចទៅលេខរបស់គាត់យ៉ាងរហ័ស។

"ទឺត~ហាឡូ..មានការអ្វីមែនទេ?" លោកវ៉ាង
!សម្លេងក្នុងទូរស័ព្ទ!

<មាន គឺ..គឺខ្ញុំ..សូម> ថេយ៍ ទាក់ទើរក្នុងការនិយាយ។

"និយាយមកមានអ្វីមែនទេ ខ្ញុំរវល់អីឡូវហើយ"

《ប្រលោមលោករបស់គីមថេយ៉ុង ☄️》slow Update ❗Where stories live. Discover now