ភាគទី05:ឯងប្រហើនពេកហើយ!

222 24 0
                                    

<គ្មានបានការ!> ជុងហ្គុក

<លោកម្ចាស់..លោកម្ចាស់!..អាលោក
ម្ចាស់!~~> គេដើរតាមពីក្រោយនាយឡើងតត្រុកដូចកូនមាន់ ត្រូវបានអ្នកម្ខាងមុខមិនអើពើ ខណៈនេះទៅហើយមានតែស្រែកហៅនឹងឯងនិយាយទន់ភ្លន់មិនងាក!

<និយាយថាមិចមិញ?> រាងក្រាស់ងាកមុខមកសន្សឹមៗសម្លក់ថ្លែរ។

<បា-បាទ? លោកម្ចាស់ត្រូវការទឹកត្រជាក់លាយក្ដៅអ៊ុនៗមែនទេ ចាំខ្ញុំទៅត្រៀមឲ!> អឺអើតែឯងរត់ទៅព្រុយហួសនាយ សម្ដៅទៅបន្ទប់របស់គេទាំងដែលម្ចាស់គេមិនអនុញ្ញាតសោះ។ តែលើកនេះនាយឆ្ងល់ហើយម្ដេចថេយ៍ស្គាល់បន្ទប់នាយ? បើទើបតែមកលើកទីមួយនឹង? បន្ទប់ទីនេះច្រើនណាស់!
ក្រាក!!

<លោកម្ចា*..អួយ៎!~> ផឹប! គ្រាន់តែបើកទ្វារចូលបន្ទប់ភ្លាមងាកមកសួរនាយវិញ ស្រាប់តែប្រាណតូចស្ដើងត្រូវអ្នកម្ខាងទៀតចាប់យប់ទៅផ្អឹបជញ្ជាំង លើកដៃរបស់គេទាំងគូផុតក្បាល មុនជម្រឹតសួរថា÷

<ម្ដេចឯងស្គាល់បន្ទប់យើង?> នាយសម្លឹងចាក់ស្រេសចូលក្នុងក្រសែរភ្នែករាងតូច ព្រោះចង់ដឹងថាមនុស្សនេះនិយាយកុហកក៏សារភាពពិត?

<ក៏..ក៏បងៗក្នុងផ្ទះនេះគាត់ប្រាប់ ទើបខ្ញុំដឹង!>
<...> នាយមិនមាត់កំពុងតែគិតថាត្រឹមត្រូវដែរ!

<បា-បានហើយ..លែងខ្ញុំទៅ មកជម្រឹតសួរស្អីនៀក? ឈឺ.កដៃសឹងស្លាប់!> រើ!

<យើងមិនលែង ចង់យ៉ាងមិច?>
<មានយ៉ាងមិច នៅឈរមួយយប់ទល់ភ្លឺចឹងពីរនាក់ទៅ បើចិត្តសឿងមិនបាច់ដេកទេ!> បុិនរកនឹកនិយាយសាហាវ! មុខជិតគ្នាប៉ុន្នេះទៅហើយមិនខ្ចីអៀនខ្វេសោះ បែរជាដុតថែម។

<យើងឲឯងឈរលើកដៃបែបនឹងមួយយប់ទល់ភ្លឺ បើមិនស្ដាប់ប្រយ័ត្នសុីរំពាត់!> នាយសម្លឹងក្រសែរភ្នែកគេចុះឡើង យល់ព្រមលែងតែដាក់បម្រាមមួយយ៉ាងហួសហេតុ! អ្នកម្ខាងទៀតស្ដាប់លឺសឹងក្អួតឈាម!

<អត់!..ខ្ញុំមិនមែនសសរផ្ទះទេអាលោកម្ចាស់!>
<បោះមកមួយជំហានទៀត ជើងឯងបាក់!> ឃើញថេយ៍រឹងមិនស្ដាប់នាយងាកមកវិញហូតកាំភ្លើងចេញពីសៀតចង្កេះតម្រង់ទៅរកជើងរបស់ថេយ៍ ទឹកមុខស្មើរៗមិនលែងសើចតែមិនស្ដាប់បាញ់មែននឹងឯង។

《ប្រលោមលោករបស់គីមថេយ៉ុង ☄️》slow Update ❗Where stories live. Discover now