ភាគទី03: kim taeyoon!!

242 31 0
                                    

ឈូ!!~~
កំពុងតែមមារញឹកនឹងការសរសេរ ផ្ទៃមេឃដែលនៅស្រឡះសុខៗក៏ប្រែទៅជាមានខ្យល់ធ្លាក់ភ្លៀងមកដូចបាក់មេឃ ភ្នែកបន្ទូលបាញ់ព្រិកព្រៀកពេញនឹង។
<ធ្លាក់ភ្លៀងកំដរមែនទេនៀក?> ថេយ៍ស្រដីទាំងអស់សំណើចតិចៗមាត់ពោរពេញដោយនំ។
ផាំង!!~
ក្រឹប!! រន្ទះបាញ់ចំបង្គោលសេវាដែលតលើដំបូលផ្ទះរាងតូចបែកផ្កាភ្លើង ធ្វើឲអំពូលទាំងអស់ដែលនៅក្នុងផ្ទះដាច់អស់ សូម្បីតែកំព្យូទ័ររបស់គេក៏ងងឹតដូចគ្នា ទាំងដែលវានៅដោយឡែកពីគេសោះ!

<What?..ស្អីនឹង!> រាងតូចត្រូវភ្ញាក់ព្រើតព្រោះមើលអីមិនឃើញ តែគិតតែពីចុចកំព្យូទ័រឲវាដំណើរការវិញ ប៉ុន្តែអត់សោះហើយ។

<ហឺយ!..ស្អីក៏វេទនាម្លេះ ទូរស័ព្ទនៅឯណា?> គេងើបចេញពីកៅអីគ្រោសរអ៊ូទាំងធុញធប់ រាវរកទូរស័ព្ទដែលនៅលើគ្រែ។ ចាប់កាន់វាបានទៅហើយស្រាប់តែ..កំព្យូទ័រក៏បើកដំណើរការវិញភ្លាមៗ ប៉ុន្តែវាបញ្ជេញពន្លឺខ្លាំងណាស់មើលអ្វីមិនឃើញឡើយក្រៅពីសរស្លែត!

<វាកើតឆ្កួតស្អីនឹ*..អាយ៎យ!!> ថេយ៍សម្រឺតជើងធ្មេញបន្តិចដើរទៅរកកំព្យូទ័រតាំងៗ ក៏ប៉ុន្តែគេដើរដល់ភ្លាមឈានដៃចុច ស្រាប់តែអភូតហេតុចម្លែកបានកើតឡើង ស្រូបចូលក្នុងបាត់ ហើយកំព្យូទ័រនោះក៏បិទលែងដំណើរការម្ដងទៀត។ នេះក៏បានន័យហើយថាគេ..
|កាត់|
@ ទីក្រុងសេអ៊ូល ថ្ងៃទី08.08.2028! វេលាម៉ោង8នឹង00នាទីព្រឹក
#ភូមិគ្រឹះ Jeon-J
<វានៅឯណា?> ម្ចាស់វិមានអង្គុយគងអន្ទាក់ក្លានៅលើសាឡុងកណ្ដាលផ្ទះយ៉ាងអំណាចបន្លឺសម្លេងធំគ្រលសួរទៅកាន់អ្នកជាជំនិត ប្រៀបដូចជាចាប់មនុស្សម្នាក់យកមករួច។

<បន្ទប់ក្រោមដី..ចាំខ្ញុំទៅយកគេមក!> ស៊ូហានជាជំនិត មិនគិតចាំយូរបោះជំហានតម្រង់ទៅបន្ទប់ក្រោមដី។
....
ក្រាក!! ទ្វារបន្ទប់បានបើកឡើង បង្ហាញឲឃើញកាយតូចគេងស្ដូកស្ដឹងនៅលើគ្រែដ៏ចាស់មួយ បើសម្លឹងឲជាក់គេគឺជា..

<ក្រោក!!> ស៊ូហាន លើកដៃទៅដាស់រាងតូចតិចៗ។

<ហឹម..អាយ៎យ!!~> គ្រាន់តែលឺសម្លេងក្រហឹមបម្រាស់ខ្លួនមិនទាន់ស្រួលបួល គេប្រៀបដូចជាងើបពីសុបិន្តអាក្រក់ស្ទុះអង្គុយវឹង ស្រែកចាច ព្រោះពេលដែលឆ្លងមកប្រសាទគឺម៉ែឪអារញ៉េរញ៉ៃ!

《ប្រលោមលោករបស់គីមថេយ៉ុង ☄️》slow Update ❗Where stories live. Discover now