ភាគ6 ;នេះជាក្រុមហ៊ុន មិនមែនជាកន្លែងស្រីលក់ខ្លួន

5.7K 216 1
                                    

រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 6


     នៅពេលល្ងាចជុងហ្គុកក៏បាននាំថេយ៉ុងមកភូមិគ្រិះចនដែលគ្រប់គ្រងដោយអ្នកស្រីចន ជុងហ្គុកក៏បើកទ្វាចុះមុនទុកអោយថេយ៉ុងដើតាមពីខាងក្រោយត្រុកៗ
     « ជម្រាបសួរអ្នកម៉ាក់ »ថេយ៉ុងអោនគោរពអ្នកស្រីចន ដែលជាគូរសមចំពោះអ្នកមានគុណ
     « ចា៌ អង្គុយចុះមកកូន »អ្នកស្រីចន ញញឹមឡើងយ៉ាងស្រស់ថ្ងៃនេះគាត់ពិតជាសប្បាយចឹត្តណាស់ដែលបានកូនៗមកលេងបែបនេះ
     « បាទ »ថេយ៉ុងដាក់ខ្លួនអង្គុយក្បែអ្នកស្រីចន ឯជុងហ្គុកអង្គុយនៅសាឡុងមួយទៀតក្បែនោះដែរ បើតាមចឹត្តចង់តែទាញថេយ៉ុងអោយមកអង្គុយជឹតខ្លួននោះទេ
     « យ៉ាងម៉េចដែរកូន ...ជុងហ្គុកមានធ្វើបាបកូនដែរទេ?ប្រាប់ម៉ាក់អោយត្រង់មក »អ្នកស្រីចន មើលទៅ ជុងហ្គុក ប្រាប់តាមត្រង់ចុះគាត់មិនសូវទុកចឹត្តជុងហ្គុកនោះទេ
     « គាត់មិនបានធ្វើអីកូនទេម៉ាក់ »ថេយ៉ុងគ្រវីក្បាលតឹចៗមែនហើយពេលនេះជុងហ្គុកដូចជាប្លែកខ្លាំងណាស់ទុះសម្ដីមិនសូវពិរោះតែកាយវិការបស់គេផ្ទុយស្រឡះពីពាក្យសម្ដី
     « បើអញ្ចឹងមែនល្អហើយ បើមានរឿងអ្វីត្រូវប្រាប់ម៉ាក់ »អ្នកស្រីចន អង្អែលសក់កូនប្រសារថ្នមៗដោយក្ដីស្រលាញ់ គាត់ចិញ្ចឹមមើលថែរថេយ៉ុងមកតាំងពីក្មេងរឿងអ្វីដែលគាត់មិនស្រលាញ់នោះ គាត់មិនដែលខ្វល់នោះទេថាថេយ៉ុងមកពីណា ជាកូនចៅអ្នកណា គាត់គ្រាន់តែចង់អោយថេយ៉ុងមានជីវិតមួយល្អប៉ុណ្ណោះ កាលពីនៅក្មេងថេយ៉ុងតែងតែយល់សុបិន្តមិនល្អហើយយំខ្លាំងគ្រប់ពេលនៅពេលដែលមេឃភ្លៀង គាត់នេះហើយជាអ្នកលួងលោមថេយ៉ុង ផ្ដល់ភាពកក់ក្ដៅអោយថេយ៉ុង ថេយ៉ុងប្រៀបដូចជាកូនបង្កើតរបស់គាត់យ៉ាងអញ្ចឹង
     « ម៉ាក់មានឃើញខ្ញុំនៅទីនេះទេ? »អត់មិនបានទើបជុងហ្គុកហាស្ដីឡើង គេនៅទីនេះមួយសន្ទុះហើយគ្មាននិយាយអ្វីជាមួយគេសោះ
     « ម៉ាក់ឃើញគ្រាន់តែមិនចង់និយាយ ...តោះទៅញុាំបាយជាមួយគ្នាតែម្ដងទៅ »អ្នកស្រីចន ក៏ចាប់ផ្ដើមបបួលកូនៗទៅញុាំអារហារពេលល្ងាចជាមួយគ្នា ការញុាំបាយប្រព្រឹត្តិទៅយ៉ាងលឺន តាមការសង្កេតមើលជុងហ្គុកដួចជាខ្វល់ខ្វាយនិងថេយ៉ុងណាស់ទុះមិនបង្ហាញច្បាស់ៗតែអាចធ្វើអោយកត់សម្គាល់បាន
     « ថេយ៍កូនទៅអង្គុយចាំជុងហ្គុកនៅបន្ទប់ទទូលភ្ញៀវសឹនទៅ..ម៉ាក់មានរឿងមួយចំនួននិយាយជាមួយជុងហ្គុក »
     « បាទម៉ាក់ »ថេយ៉ុងក៏ដើទៅបន្ទប់ទទូលភ្ញៀវមើលទូរទស្សនៅទីនោះទុកអោយម៉ាក់កូននិយាយជាមួយគ្នា
     « ឆាប់តាមម៉ាក់មក »អ្នកស្រីចន ឡើងទៅជាន់ខាងលើហើយជុងហ្គុកក៏ឡើងទៅតាមគាត់
     « ម៉ាក់មានរឿងអ្វីនិយាយជាមួយខ្ញុំ ? »មកដល់បន្ទប់ធ្វើការជុងហ្គុកក៏ចាប់ផ្ដើមសួរ
     « មែនហើយ គឺរឿងរបស់កូនថេយ៍ »អ្នកស្រីចន អង្គុយនៅលើសាឡុងទាំងទឹកមុខមិនល្អ
     « មានអ្វីមែនទេ? »
     « ម៉ាក់សុំណាជុងហ្គុកមិនថាមានរឿងអ្វីកូនហាមធ្វើបាបកូនថេយ៍ជាដាច់ខាត »អ្នកស្រីចន ងើបមើលមុខជុងហ្គុកគាត់ពិតជាខ្លាច ខ្លាខថាជុងហ្គុកនិងធ្វើបាបថេយ៉ុង គាត់ខ្លាចថាថេយ៉ុងអាចចូលទៅសភាពពីមុនវិញ
     « ហេតុអ្វីម៉ាក់ការពារខ្លាំងម្លេះ? »
     « ម៉ាក់គ្រាន់តែប្រាប់ប៉ុណ្ណោះ...បើថ្ងៃណាមួយម៉ាក់ដឹងថាឯងធ្វើបាបថេយ៍ឯងដឹងគ្នាជាមួយម៉ាក់មិនខាន បើមិនចង់រស់នៅជាមួយថេយ៍ ប្រគល់គេមកអោយម៉ាក់វិញ ម៉ាក់លែងបង្ខំឯងទៀតហើយបើឯងមិនចង់នៅក្បែថេយ៍ត្រូវប្រាប់ម៉ាក់ ម៉ាក់អោយឯងនៅរបស់ដែលមានតម្លៃបំផុតម៉ាក់សង្ឃិមថាកូននិងមើលថែអោយបានល្អបើមិនត្រូវការត្រូវប្រគល់អោយម៉ាក់វិញ ហាមបោះចូលទៅក្នុងមហាសមុទ្រអោយសោះព្រោះកូននិងគ្មានថ្ងៃអាចរកឃើញ និងថែរក្សាម្ដងទៀតទុកជាកម្មសឹទ្ធនោះទេ ចាំសម្ដីរបស់ម៉ាក់ទុក »អ្នកស្រីចន ញញិមស្ងួតមែនហើយគាតៀបានអោយរបស់ដែលមានតម្លៃបំផុតអោយទៅជុងហ្គុកគ្រាន់តែសង្ឃិមថានិងថែរក្សាអោយបានល្អហាមបោះចោល បើអញ្ចឹងជុងហ្គុកគ្មានថ្ងៃបានក្បែរបស់នោះម្ដងទៀតឡើយ ហើយនេះគ្រាន់តែជាការដះតៀនប៉ុណ្ណោះ ក៏សង្ឃឹមថាជុងហ្គុកមិនស្ដាយក្រោយនៅថ្ងៃមុខ
     « បើខ្ញុំសម្រេចចិត្តធ្វើអ្វីហើយខ្ញុំមិនស្ដាយក្រោយនោះទេ»
     « សង្ឃិមអញ្ចឹងចុះ ឆាប់ទៅរកថេយ៍ទៅ »

     ជុងហ្គុកក៏ចុះទៅរកថេយ៉ុងក៏ឃើញថាពេលនេះថេយ៉ុងគេងលក់បាត់ទៅហើយ ជុងហ្គុកបន្ទន់ជង្គង់ចុះ មើលទៅមុខរបស់ថេយ៉ុងនិងលើកដៃទៅប៉ះថ្នមៗ មុននិងលើកបីថេយ៉ុងដើសម្ដៅទៅឡានហើយបើកចេញទៅបាត់ក្រោមក្រសែរភ្នែករបស់អ្នកស្រីចន ដែលមើលមកពីខាងលើ
     « ម៉ាក់សង្ឃិមថាឯងមិនស្ដាយក្រោយនៅថ្ងៃណាមួយ..ម៉ាក់បានត្រឹមតែដាស់តឿនកូនដោយប្រយោលប៉ុណ្ណោះ ជុងហ្គុក »

_______

    ជុងហ្គុកចុះពីលើឡានដោយបីថេយ៉ុងឡើងទៅបន្ទប់និងដាក់អោយគេងនៅលើគ្រែ គេតែងតែគិតពីសម្ដីរបស់អ្នកស្រីចន ជានិច្ច ពេលនេះគេមិនទាន់ច្បាស់និងអារម្មណ៍របស់ខ្លួននោះទេទើបសម្រេចចឹត្តមិនទាន់បាន ( សង្ឃិមថានិងយល់អារម្មណ៍ខ្លួនឯងអោយច្បាស់មុននិងអ្វីៗត្រូវហួសពេល🙂 )
     « គេងចុះក្មេងតូច »ជុងហ្គុកអោនទៅថើបថ្ងាស់ថេយ៉ុងមួយដង្ហើមហើយក៏បើកទ្វាបន្ទប់ដើទៅបន្ទប់ធ្វើការតែពាក្យសម្ដីរបស់អ្នកស្រីចន នៅតែហោះហើរពេញខួរក្បាលរបស់គេមិនបាត់តតែសោះ នៅពេលដែលធ្វើការរួចជុងហ្គុកក៏ចូលទៅក្នុងបន្ទប់ឡើងលើគ្រែគេងអោបប្រពន្ធយ៉ាងណែនរហូតដល់ព្រឹក

______Morning_____

     ថ្ងៃនេះជុងហ្គុកទៅធ្វើការនៅក្រុមហ៊ុនវិញហើយតែមុននិងទៅគឺនៅញុាំអារហារពេលព្រឹកជាមួយថេយ៉ុងសឹន មួយរយៈនេះជុងហ្គុកដូចជាប្លែកៗម្ដងល្អ ម្ដងអាក្រក់ មិនអាចស្មានចិត្តគេដឹងនោះទេ
     « លោកអគ្គនាយក ចា៌ »ខាង លីឡា ដែលជាលេខារបស់ជុងហ្គុកដើចូលមកទាំងដៃកាន់ឯកសារតែក្នុងចឹត្តរបស់នាងគឺគិតរឿងផ្សេង តាមពិតទៅនាងចាប់អារម្មណ៍និងជុងហ្គុកយូហើយ ក៏ប្រឹងអោយដៃណាស់ដែរតែជុងហ្គុកមិនយកភ្នែកមើលតតែសោះហើយមិនមែនជុងហ្គុកមិនដឹងនោះទេថានាងគិតអីគ្រាន់តែខ្ជិលខ្វល់ប៉ុណ្ណោះ
     « មានការអី? »ជុងហ្គុកនៅតែរក្សាមុខមុាំដដែលមនុស្សគេមិនចូលចឹត្តញញិមនោះទេ
     « គឺមានឯកសារត្រូវសញ្ញេ »លីឡា ដាក់ឯកសារនៅលើតុហើយដើទៅក្រោយខ្នងរបស់ជុងហ្កុកតែមិនទាន់បានប៉ះផងក៏ត្រូវគាំងធ្វើអ្វីលែងកើត
     « យើងមិនចូលចិត្តអោយអ្នកណាមករញ៉េរញ៉ៃនោះទេ បើខ្វះប្រុសណាស់ក៏ចេញរកក្រៅទៅ មិនមែននៅទីនេះព្រោះកន្លែងនេះជាក្រុមហ៊ុនរបស់យើង មិនមែនជាកន្លែងស្រីលក់ខ្លួននោះទេ »ជុងហ្គុកដាក់មួយឃ្លាៗចុកដល់ពោះវៀន ធ្វើអោយនាងអោនមុខចុះដោយស្វ័យប្រវត្តិ
     « បើគ្មានអ្វីទេ នោះទ្វា ចេញទៅ »ជុងហ្គុកចង្អុលទៅទ្វា សំណាងធំហើយដែលគេមិនដេញនាងចេញព្រោះគិតថានាងធ្វើការនៅទីនេះយូរមកហើយ
     « ចា៌ ខ្ញុំទៅហើយ »នាងអោនមុខចុះបន្តឹចហើយក៏ដើចេញទៅពិតជាអាម៉ាស់មុខខ្លាំងណាស់...


To be Continue...💓

ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »Where stories live. Discover now