ភាគបញ្ចប់: បងសង្ឃឹមថានឹងបានជួបអូនម្តងទៀត គីមថេយ៉ុង

4.3K 297 34
                                    

២ឆ្នាំក្រោយមក.......

វាលបញ្ចុះសព........

សម្លេងស្លឹកឈើប៉ះទង្គិចគ្នាដោយសារកំលាំងខ្យល់បក់បោក ព្រមជាមួយសម្លេងចាបយំ ជ្រែកកាត់បរិយាកាសដ៏សែនស្ងប់ស្ងាត់នាពេលព្រឹក រាងកាយខ្ពស់ស្រឡះឈរសម្លឹងមើលទៅរូបថតរបស់ក្មេងប្រុសម្នាក់ដែលបិតជាប់ផ្ទាំងថ្ម ស្របពេលទឹកភ្នែកជាច្រើនដំណក់ហូរស្រក់ចុះមកឥតដាច់ ជុងហ្គុកដាក់បាច់ផ្កាកុលាបពណ៌សរនៅមុខផ្នូរនោះថ្នមៗ ម្រាមដៃមាំលូកមកអង្អែលលើរូបថតនោះស្រាលៗពោរពេញដោយក្តីនឹករឮកជាពន់ពេក។

< ទីនេះវាស្ងប់ស្ងាត់ណាស់មែនទេ? អូនប្រហែលជាឯកាខ្លាំងហើយ >

ត្រូវហើយ! ទីនេះស្ងប់ស្ងាត់ខ្លាំងណាស់ព្រោះតែផ្នូរមួយនេះនៅឆ្ងាយដាច់ដោយឡែកពីផ្នូររបស់អ្នកដទៃ មនុស្សឯកាទោះស្លាប់ទៅហើយក៏នៅតែឯកា.......

< បងនឹកអូន >

សម្តីខ្លីៗពោរពេញដោយអត្ថន័យ ការនឹករឮកក្តីឈឺចាប់ចាក់ស្រេះពេញក្នុងក្រអៅបេះដូង ជុងហ្គុកលើកដៃខ្ទប់មុខព្យាយាមទប់សម្លេងយំឡើងញ័រខ្លួនទទ្រើត វាឈឺខ្លាំងណាស់ ថេយ៉ុងចិត្តអាក្រក់ពេកហើយ ទោះខឹងស្អប់គេយ៉ាងណាក៏ដោយរាងតូចអាចជេរស្ដីរឺវាយតប់គេបានតាមចិត្តដែលចង់ ប៉ុន្តែសូមកុំដាក់ទោសគេដោយវិធីបែបនេះអី គេពិបាកទ្រាំខ្លាំងណាស់វាឈឺស្ទើរតែផុតដង្ហើមម្តងៗទៅហើយ។

_____

ម៉ោង១១:០០យប់ / ខុនដូរបស់ជុងហ្គុក

បន្ទាប់ពីចាកចេញពីកន្លែងបញ្ចុះសព ជុងហ្គុកក៏មកសម្ងំនៅក្នុងបន្ទប់តាមទម្លាប់ រាងកាយមាំអង្គុយផ្ទាល់ឥដ្ឋផ្អែកខ្នងនឹងបង្កាន់ដៃរានហាលជាកន្លែងដែលថេយ៉ុងតែងមកអង្គុយសម្លឹងមើលទេសភាពតែម្នាក់ៗឯងកំដរភាពឯកាក្នុងការរងចាំជុងហ្គុកត្រឡប់មកខ្លួនវិញរហូតដល់ដង្ហើមចុងក្រោយក៏បញ្ចប់នៅត្រង់កន្លែងនេះដូចគ្នា🙂 ។

< កន្លងមកអូនមានអារម្មណ៍បែបនេះមែនទេ? វាពិបាកទ្រាំខ្លាំងណាស់ ថេយ៉ុងបងពិបាកទ្រាំណាស់ >

ពេលនេះគេដឹងហើយថាការរស់នៅម្នាក់ឯងវាឯកានឹងគួរអោយខ្លាចប៉ុណ្ណា នៅពេលដែលគេទុកថេយ៉ុងចោល តើថេយ៉ុងមានអារម្មណ៍បែបនេះមែនទេ? រាងក្រាស់ផ្ដេកខ្លួនដេកទៅលើឥដ្ឋដ៏ត្រជាក់ប៉ុន្តែគេបែរគ្មានអារម្មណ៍ថារងា ទាំងរាងកាយនឹងបេះដូងវាស្ពឹកអស់ទៅហើយ តាំងពីថេយ៉ុងលាចាកលោកទៅ ជុងហ្គុកតែងឃុំខ្លួនឯងនៅក្នុងបន្ទប់ រាល់ថ្ងៃរស់នៅជាមួយភាពងងឹត ក្នុងចិត្តពេញដោយវិប្បដិសារី គ្មានណាថ្ងៃដែលគេមិនឈឺ គ្មានវិនាទីណាដែលគេមិននឹកដល់ថេយ៉ុងនោះឡើយ វាវេទនាខ្លាំងណាស់ តើនេះបាបកម្មរបស់គេមែនទេ? ជុងហ្គុកស្រែកយំរហូតដល់គេងលក់នៅឥដ្ឋដ៏ត្រជាក់នោះ...។

You've reached the end of published parts.

⏰ Last updated: Feb 17, 2023 ⏰

Add this story to your Library to get notified about new parts!

🔞អាថ៌កំបាំងសិស្សច្បង🔞 ( ចប់ )Where stories live. Discover now