💗អ្នកមកក្រោយ💗ភាគទី13

3.9K 220 4
                                    


ពួកគេបានមកដល់ផ្ទះលោកតាលោកយាយជុងហ្គុកនៅម៉ោង5ល្ងាច ដោយសារជុងហ្គុកបើកឡានយឺតណាមួយឈ្លៀតឈប់ថតរូបតាមផ្លូវផងទើបមកដល់ល្ងាចបែបនេះ

"ផ្ទះលោកតាលោកយាយលោកធំណាស់ នេះគាត់នៅតែពីនាក់ទេហ៎"

"មែនហើយ ប៉ុន្តែផ្ទះពូមីងខ្ញុំនៅជិតនេះដែរ"

"ពេលខ្ញុំមានគ្រួសារខ្ញុំក៏ចង់នៅតែពីរនាក់ដូចគាត់ដែរ មានអារម្មណ៍ងាយស្រួលមិនរញ៉េរញ៉ៃ" ថេហ្យុងនិយាយជុងហ្គុកក៏បានត្រឹមតែញញឹម អនាគតទៅនាយក៏ចង់នៅតែពីរនាក់ថេហ្យុងដែរ

"ហៃយ៉ា...មកដល់ហើយ?លឿនបស់គេ"លោកតាចេញមកទទួលចៅ ចំណែកលោកយាយនៅរៀបចំបាយខាងក្នុងផ្ទះឯណោះ

"លឿនអីលោកតា នេះម៉ោង5ហើយណា"

"ជម្រាបសួរលោកតា"ថេហ្យុងចូលទៅជម្រាបសួរគាត់

"លើកដៃថ្វាយព្រះចៅ.ហៃយ៉ា...តាស្មានថាចៅនៅលេងទឹកជ្រោះសិនតើ"

"អត់ទេលោកតា.ពួកយើងជិះឡានយូរហើយ ចង់អោយឆាប់ដល់ផ្ទះនិងអាលបានសម្រាក"

"អូហូ...ចៅតាថ្នមប្រពន្ធថ្នាក់ហ្នឹងផង "

"តោះលោកតា ចូលក្នុងទៅ" ជុងហ្គុកជូនលោកតាចូលក្នុងផ្ទះគេចក្រសែភ្នែកពិឃាតរបស់ថេហ្យុង បន្ទាប់មកទើបរត់ចេញមកវិញលើកឥវ៉ាន់ទៅតាមក្រោយ

"បងកុំធ្វើមុខចឹងអី លោកតាខ្ញុំគាត់ចូលចិត្តលេងសើចតែចឹងឯង" ជុងហ្គុកនិយាយព្រោះថេហ្យុងសម្លឹងមុខគេជាប់រហូត

"ចុះខ្ញុំមានទៅថាអី" ថេហ្យុងនិយាយហីៗ ដើរចូលក្នុងផ្ទះបាត់ ប៉ុន្តែប្រយោគមិញនេះ ធ្វើអោយជុងហ្គុកគិតច្រើនណាស់(មានទៅថាអី បានន័យថាម៉េច? មិនប្រកាន់ឬពេញចិត្ត)

"ជម្រាបសួរលោកយាយ" ថេហ្យុងចូលទៅក្នុងផ្ទះ ជម្រាបសួរលោកយាយដែលទើបនិងចេញពីផ្ទះបាយមក

"ចាស.នេះមកដល់ហើយហ៎ ជុងហ្គុកទៅលើកទឹកនៅផ្ទះបាយមក" គាត់និយាយទាំងទាញថេហ្យុងអង្គុយលើសាឡុង

"មិនអីទេ លោកយាយខ្ញុំមិនឃ្លានទេ"

"ហៃយ៉ា...ធ្វើដំណើរយូរហើយចៅច្បាស់ជាហត់ហើយ ជុងហ្គុកទៅលើកមក"

💗អ្នកមកក្រោយ💗 season 1(ចប់) Where stories live. Discover now