"អ្នកនាងគូអារីសា ជាកូនស្រីតែមួយរបស់លោកគូ ឈុនអានម្ចាស់អាជីវកម្មរ៉ែធំជាងគេនៅប៊ូសាន និងជាភរិយាចៅប្រុសពៅត្រកូលមីន លោកមីនហានសុងរអិលជើងធ្លាក់ពីលើជណ្ដើរ បណ្ដាលអោយបោកក្បាលស្លាប់កាលពីយប់មិញនេះ... យី! ស្លាប់អីក៏ស្រួលម្លេះ" លោកចន អានកាសែតរួចលាន់មាត់ឡើង"អ្នកណាគេប៉ា"ជុងហ្គុកចុះមកដល់បានលឺក៏សួរ
"ប្រពន្ធរបស់កូនពៅគ្រួសារមីនហ្នឹងណាធ្លាក់ពីលើជណ្ដើរស្លាប់យប់មិញ"
"អរ..."ជុងហ្គុកងក់ក្បាលទាញកាសែតមកមើល
"ឯងបានដឹងហើយ?"
"បាទ...បងយ៉ុនខលប្រាប់ព្រឹកមិញ"
"ចឹងឯងទៅចូលរួមដែរអត់"
"លោកប៉ាទៅឬ?"
"អឹម..ដោយសារលោកមីន ជាដៃគូជំនួញប៉ា"
"ខ្ញុំចាំសួរបងថេយ៍សិន" ជុងហ្គុកមិនចង់ទៅប៉ុន្មានដែរមនុស្សមិនស្គាលគ្នាស្និតស្នាលផង
"ថេហ្យុងប្រហែលមិនទៅទេ"
"ខ្ញុំក៏គិតចឹងដែរ "ជុងហ្គុកនិយាយហើយដើរចេញទៅបើកឡានទៅផ្ទះថេហ្យុង ទទួលគេទៅធ្វើការ
"បងបានឃើញព័ត៌មានហើយមែនទេ"ជិះឡានបណ្ដើរនិយាយបណ្ដើរ
"ព័ត៌មានអី "
"កូនប្រសាពៅគ្រួសារមីន"
"អរ.."ថេហ្យុងងក់ក្បាលគេដឹងហើយ
"បងទៅចូលរួមទេ"
"ខ្ញុំមិនស្គាល់គ្នាជាមួយនាងផង"
"ស្មានតែបងចង់ទៅក្នុងនាមជាសត្រូវចាស់"
"ខ្ញុំនិងនាងមិនដែលជួបគ្នាផង អោយក្លាយជាសត្រូវយ៉ាងម៉េច"
"ក្រែងនាងដណ្ដើមសង្សាបងហី"
"ខ្ញុំអហោសកម្មអោយនាងហើយ...ប៉ុន្តែគួរតែអរគុណនាងទើបត្រូវ"
"អរគុណដែលអ្នកក្នុងព័ត៌មានមិនមែនបងមែនទេ"
"អត់ទេ....ចង់អរគុណនាង ព្រោះបើនាងមិនយកហានសុងទៅ ខ្ញុំក៏ប្រហែលមិនបានជួបលោកទេ(ហើយក៏ប្រហែលជាចាំហានសុងដល់ចាស់ស្លាប់)"ចុងប្រយោគគិតក្នុងចិត្ត
YOU ARE READING
💗អ្នកមកក្រោយ💗 season 1(ចប់)
RomanceTae: ក្នុងមួយជីវិតនេះ គឺអូនសំណាងជាងគេដែលបានជួយបង បងប្រៀបដូចជាកាដូដែលព្រះប្រទានអោយអូនចឹង ចន ជុងហ្គុក Joen Jungkook Kim Taehyung