🖤 កំណាន់ចិត្តជំម្នះស្នេហ៍ 🖤 1

437 36 3
                                    


ភាគទី១

ជុង ហូស៊ុក ដែលជាកូនប្រុសតែម្នាក់របស់ត្រកូលជុងហើយក៏ជាអ្នកមានជាងគេនៅក្នុងប្រទេសមានគ្រប់បែបយ៉ាងមិនថាជំនួញក្រៅស្រុកហើយនឹងក្នុងស្រុកគឺមានដៃគួរល្អៗជាច្រើនដែលដាក់ទន់ជាមួយតែចុងក្រោយជីវិតហើយនឹងវាសនារបស់អ្នកប្រុសតូចក៏ត្រូវរលាយពេលដែលគ្រប់យ៉ាងត្រូវក្ស័យធនជំពាក់បំណុលគេគ្រប់ទីកន្លែងរហូតដល់ថ្ងៃមួយដែលមិនគួរអោយជឿក្នុងជីវិតក្មេងម្នាក់នេះ។

ឈូៗ... ឈូៗ.... សម្លេងភ្លៀងធ្លាក់ខ្លំាងណាស់នៅក្នុទីក្រុងសឹងតែមើលផ្លូវមិនឃើញផង ។ ក្មេងប្រុសដែលទើបតែចេញពីសាលាហើយក៏បោះជំហានចូលផ្ទះតែសភាពផ្ទះគឺស្ងាត់ហើយក៏ងងឹតទៀតផងធ្វើអោយអ្នកដែលដើរចូលផ្ទះគិតថាប្រហែលជាដាច់ភ្លើងហើយតែកែវភ្នែកក៏ប្រទះនឹងបន្ទប់មួយដែលបើកភ្លើងទើបខ្លួនបោះជំហានឡើងទៅខាងលើផ្ទះដែលវាជាបន្ទប់ប៉ាម៉ាក់គេ

" ប៉ាម៉ាក់កូនមកពីរៀនហើយ " បាតដៃតូចដែលច្រានទ្វារដែលបិទមិនជិតនោះដោយនិយាយប្រាប់ទៅអ្នកខាងក្នុងតែមិនមានអ្នកតបសោះទើបគេរែភ្នែកមើល...

ឌឹម.... សម្លេងដួលអុកគូទពេលដែលបានឃើញពីរូបភាពគ្រប់យ៉ាងដែលនៅក្នុងបន្ទប់ទំាងមូលដល់ថ្នាក់ញ័រដៃជើងញាក់ដូចជាកូនសត្វអមនឹងទឹកភ្នែកដែលហូរស្រក់ចុះមកតត់ៗ

" មិនពិត... អ្នកទំាងពីរមិនទុកខ្ញុំចោលទេ? មិនពិតទេ..... "
តំណក់ទឹកភ្លៀងដែលស្រក់ចុះពីលើមេឃវាប្រៀបបានទៅនឹងតំណក់ទឹកភ្នែកដែលកំពុងតែហូរកាត់ផែថ្ពាល់របស់ក្មេងម្នាក់នេះដោយមិនអាចហាមឃាត់បាន ។

មួយឆ្នំាក្រោយមក

ពេលវេលាដើរលឿនណាស់រយះពេលមួយឆ្នំាហើយដែលហូស៊ុករស់នៅដោយពឹងលើខ្លួនឯងគេត្រូវធ្វើការរកលុយមកចិញ្ចឹមជីវិតចំណែកផ្ទះហើយនឹងក្រុមហ៊ុនរបស់ប៉ាគេគឺត្រូវបានគេរឹបអូលយកអស់គ្មានសេសសល់នោះទេ? ម្ចាស់បំណុលក៏មានច្រើនតែហូស៊ុកមិនខ្វល់ក្នុងរឿងនេះព្រោះគេក៏គ្មានលុយសងពួកគេដែរ។

" អស់5$ " សម្លេងដ៏ពិរោះអមនឹងទឹកមុខដ៏ស្រស់ស្អាតបូករួមនឹងទំម្រង់មុខអមនឹងបបូរមាតស៊ីជម្ពូទៀតវាក៏ធ្វើអោយប្រុសម្នាក់បើកនៅស្នាមញញឹមចេញមក។

🔥កំណាន់ចិត្តជំម្នះស្នេហ៍🔥Where stories live. Discover now