EPISODE 24

528 59 0
                                    

JUNGKOOK JEON X JIMIN PARK

+ក្រុមហ៊ុនសម្ព័ន្ធចនJ-JK

ក្នុងបន្ទប់ប្រជុំធំទូលាយជុងហ្គុកអង្គុយយ៉ាងអំណាចជាមួយនិងម្ចាស់ភាគហ៊ុនដទៃទៀតពួកគេម្នាក់ៗកំពុងពិនិត្យឯកសារពាក់ពន្ធនិងជំនួញដោយសារក្រុមយ៉ាងដំណើរការយ៉ាងរលូនតាមគោលដៅកំណត់របស់ពួកគេដូច្នេះក្នុងខែនេះក្រុមហ៊ុនទទួលបានប្រាក់ចំណេញកប់ក្ដោងដោយចង់លើកទឹកចិត្តបុគ្គលិកក្នុងក្រុមហ៊ុនផងនោះពួកគេបានសម្រេចថានិងរៀបចំកម្មវិធីជប់លៀងមួយដើម្បីអបអរ

«បែបនេះ!!ខ្ញុំសម្រេចថារៀបចំកម្មវិធីនេះឡើងនៅថ្ងៃជាមួយការសម្ពោធទីតាំងថ្មីទៅចុះ»ក្រោយពិភាក្សាគ្នាត្រូវរូវហើយរាងក្រាស់ប្រកាសប្រាប់តែម្ដង

ផាច់!!ផាច់!!ផាច់

«បាទ!!ដោយក្ដីរីករាយលោកអគ្គនាយក»សម្លេងទះដៃព្រមគ្នាម្ចាស់ភាគហ៊ុនម្នាក់ៗញញឹមរីករាយផងដែរពេលគ្រប់គ្នាចាកចេញទៅនោះលោកគីមបាននិយាយទៅកាន់រាងក្រាស់

«លោកចន~ខ្ញុំសូមពេលលោកម្ភៃនាទីបានទេ!!»លោកគីម សុងជូដែលគាត់ជាឱពុករបស់សេរីណានិងជាអ្នកក្ដោបក្ដាប់កំពង់ផែនៅម៉ាកាវ

«បាន!!ទៅជជែកនៅការិយាល័យរបស់ខ្ញុំតែម្ដងទៅ»នាយមិនសុំាញុំាច្រើនទេដលរនាំផ្លូវគាត់ទៅតែម្ដង

ពួកគេទាំងពីរអង្គុយទល់មុខជាមួយគ្នាគីនជាអ្នកចាក់តែនិងឈរក្បែរនោះដោយគាត់ជាចាស់ទុំដែលអ្នកស្គាល់គ្នានិងមានទំនាក់ទំនងល្អជាមួយគេមកយូហើយជុងហ្គុកផ្ដល់ការគោរពដល់គាត់

«ជុងហ្គុក!!!ពូសុំនិយាយជាមួយឯង~~ឲ្យបានច្បាស់បន្ដិចចំពោះរឿងរបស់ណាណា»លោកគីមក្រេបតែបន្ដិចមុននិងនិយាយទៅកាន់នាយ

«បាត!!លោកពូ~~ចំពោះរឿងនេះពួកយើងបានព្រមព្រៀងរួចហើយ!!ខ្ញុំនិងរៀបការពេញច្បាប់និងជាផ្លូវការជាមួយនាងបើសិនជាសេរីណាផ្ដល់កំណើតជាកូនប្រុសក្នុងរយៈពីរឆ្នាំ»ជុងហ្គុកអះអាងដោយច្បាស់លាស់តាមអ្វីដែលបានសរសេក្នុងកិច្ចសន្យា

«តែជុងហ្គុកពូសូមសួរឯង!!ចុះបើសេរីណាមិនបានផ្ដល់កំណើតកូនដំបូងជាកូនប្រុសតើឯងគិតថានិងដោះស្រាយបែបណា!!ដោយសារឥឡូវឯងបានដឹងឯងថាអ្វីដែលប្រទេសរបស់ឯងទទួលបានជាការឧបតម្ថនិងគាំទ្រដោយនរណា»លោកគីមគាត់មិនបានប្រែប្រួលសម្លេងអ្វីឡើយតែន័យរបស់គាត់បានគម្រាមគំហែងណាស់ទៅហើយ

ɪ ғᴀɪʟ ᴛᴏ ᴅɪᴠᴏʀᴄᴇ ᴍʏ ʜᴜsʙᴀɴᴅ[ᴇɴᴅ]Onde histórias criam vida. Descubra agora