EPISODE 53

483 47 4
                                    

JUNGKOOK JEON X JIMIN PARK

+JK'S ROOM

        ជីមីនអង្គុយដកដង្ហើមញាប់ទាំងញើសហូតាមជើងសក់មិញនេះគេបានយល់សុបន្ដិហើយសែនចម្លែកណាស់គេបានជួបនិងក្នេងតូចម្នាក់ដែលយំសស្រាក់ចំពោះមុខគេទោះជាលួងលោមបែបណាទេគេនៅតែយំហើយនិយាយដដែលៗថា

“អាប់ប៉ា!!អាប់ប៉ា”ក្មេងតូចយំទន្ទេញពាក្យទាំងនេះមិនលែងទាំងរត់គេចចេញឆ្ងាយពីគេទៀតផងអារម្មណ៍របស់គេមិនស្ងៀមឡើយគេព្រួយបារម្ភណាស់

«មីននី~អូនយល់សុបន្ដិមិនល្អមែនទេ~សឺតបងនៅទីនេះហើយ»រាងក្រាស់ចូលទៅអោបលួងលោមភរិយាដែលភ្លឹកមើលទៅមិនមែនរឿងលេងសើចទេ

«ជុង~អូនបានឃើញគេ!!!គេជាកូនរបស់បង~គេបានយំអូនព្យាយាមលួងលោមគេហើយតែគេបែជារត់គេចពីអូនហ៊ឹក!!លោកប្ដី»រាងតូចរៀបរាប់ដោយដួលដើមករអារម្មណ៍របស់គេប្រាប់មកបែបនេះ

«កូន~កុំគិតច្រើនបែបនេះមីននី!!សឺតប្រហែលជារឿងមិនពិតទេកូនរបស់ពួកយើងច្បាស់ជានៅជាមួយអូនរហូតហើយអាចជាអារម្មណ៍ដែលគិតច្រើន!!អូនសម្រាកបន្ដទៀតទេ!!»កុំថាឡើយតែជីមីនសូម្បីតែជុងហ្គុកនាយបានលឺហើយស្លុតចិត្តនិងព្រួយបារម្ភដូចភរិយាមិនខុសឡើយនាយមិនអាចឲ្យមានរឿងរញ៉េរញ៉ៃមកលូកឡំជាមួយជីវិតគ្រួសាររបស់គេបន្ដទៀតឡើយ

«អូនមិនងងុយទៀតទេ~ជុងកម្មវិធីចាប់ផ្ដើមមកយូរហើយមែនទេ»រាងតូចអោបកាយរបស់ស្វាមីផឹបផ្ទៃមុខនិងទ្រូងរបស់នាយព្យាយាមសម្រួលអារម្មណ៍ថារឿងនោះជាការស្រមៃផ្ដេសផ្ដាសរបស់គេទៅចុះ

«មែនហើយតែបងចង់ឲ្យអូនសម្រាកច្រើនជាងនេះ»នាយនិយាយទាំងបារម្ភមិនខុសគ្នាពីរាងតូចឡើយនាយអោបជីមីននិងអង្អែលខ្នងជាការលួងលោម

«មិនអីទេ~អូនមិនចង់ឲ្យខកខានឱកាសសំខាន់របស់បងទេ!!ជួយអូនផងបានទេ»រាងតូចនិយាយអមដោយស្នាមញញឹមមកវិញលឹបបាត់កែវភ្នែកចំណែកជុងហ្គុកនាយមិនបាននិយាយតបអ្វីទេគ្រាន់តែជួយតាមអ្វីដែលរាងតូចស្នើសូមប៉ុណ្ណោះ

«សង្ឃឹមថាចៅហ្វាយនិងការពារអ្នកប្រុសតូចឲ្យបានល្អបំផុត»គីននិយាយក្នុងចិត្តម្នាក់ឯង

ɪ ғᴀɪʟ ᴛᴏ ᴅɪᴠᴏʀᴄᴇ ᴍʏ ʜᴜsʙᴀɴᴅ[ᴇɴᴅ]Donde viven las historias. Descúbrelo ahora