ភាគទី04:ស្មានតែខ្មោច!

233 31 0
                                    

<ស្អី??~> អត់ព្រឺសោះ!

<ឯងឈ្លើយសម្បើមណាស់ ដឹងថាយើងជាអ្នកណាទេ?> នាយពិតជាគ្រឺតនឹងក្មេងម្នាក់នេះខ្លាំងណាស់ សឹងតែហក់ខោកឲណាណីទេ!

"ជាតួដែលខ្ញុំប្រឌិតឡើងនឹងហើយ!" ថេយ៍រង៉ូវក្នុងចិត្តសម្លក់សម្លឹងនាយ មុននឹងស្រដីចេញមកថា÷

<ជាស្អីជាទៅ..ពាក់ព័ន្ធស្អីនឹងខ្ញុំ? ចង់ចាប់ខ្ញុំយកទៅចងដៃចងជើងវាយជាមួយខ្សែរតីមែនទេ?>

<ល្អ..មាត់ឯរឹងណាស់ យើងមិនវាយឯងទេ តែយើងឲឯងទៅបោចស្មៅក្រោយផ្ទះឲអស់!>-,-

<ឆ្កួតរឺយ៉ាងមិចនឹង?..បោចស្មៅ? ខ្ញុំមនុស្សមិនមែនម៉ាសុីនកាត់ស្មៅរឺក៏គោទេលោក!> ម៉ាហ្វៀគេអញ្ចឹងរឺ? អត់វាយអត់ចាប់ឡើងគ្រែអីទេ ប្រើឲទៅបោចស្មៅ!

<អាហាន ឯងទៅយកផ្ដៅមកឲយើង!> ឃើញថេយ៍រឹងក្បាលពេកនាយក៏ចង់តម្លា តែបើមិនស្ដាប់វាយមែននឹងឯង។

<អាក៎!!..ក៏បាន បោចក៏បោច និយាយលេងតិតតួចចង់ប្រើដៃប្រើជើង!> ថេយ៍គ្រាន់តែលឺថាផ្ដៅគេដឹងដល់ឆ្អឹង ឃាត់នាយសឹងមិនទាន់ច្រង៉ាងដៃច្រង៉ាងជើងពេញនឹង។

<ចរឹកដូចឯងទោះវាយឲទួកសាច់ទៀតក៏មិនស្លាប់ដែរ!>

<..ចរឹកអន់!!~> រាងតូចមិនហ៊ានជេរឲនាយលឺបានត្រឹមសម្លក់កន្ទុយភ្នែកធ្វើមាត់ជីបអូចៗ មុននឹងបោះជំហានដើរទៅក្រោយផ្ទះ! មិនចម្លែកទេភូមិគ្រឹះនេះកន្លុកគន្លៀតណាក៏គេស្គាល់ដែរ! ជុងហ្គុកនាយមិននឹកឆ្ងល់ក៏ដើរតាមពីក្រោយ។

<បើឯងហ៊ានតែគេចរឺបោចមិនស្អាតយប់នឹងដឹងគ្នាហើយ!> នាយជ្រែកចង្កេះស្រដីទៅថេយ៍ដែលមុខដូចគេចងបាញ់។

<បាទ!!~ ទទួលបញ្ជាលោកម្ចាស់> គេឆ្លើយឌឺនាយនោះទេ ស្ដាប់តែសម្លេងទៅឡើងអន្លាយពេបមាត់ពេប.កពេញនឹង។ ជុងហ្គុកនាយមិនមាត់ក៏ចាកចេញទៅវិញ ព្រោះនាយមានការរវល់នៅក្រៅ។

<ហឺយ~~ពិតជាឆ្កួតមែនហើយ..រឿងយើងសរសេរឲច្រើនគគោកហេតុអ្វីក៏ឆ្លងចូលក្នុងរឿងទារុណកម្មមួយនេះទៅវិញ?រាជបុត្រ ប្រពន្ធគេថ្នាក់ថ្នមស្អីមិចមិនឆ្លង..សល់សាច់ទៅវិញដែរទេនេះ?..នៅមិននៅឲឯងមកបោចស្មៅ!> ដឹងថានាយចេញផុត គេដាក់បង្គុយលើស្មៅគ្រោស រអ៊ូយក..រអ៊ូយកតាមចិត្តធុញថប់។

《ប្រលោមលោករបស់គីមថេយ៉ុង ☄️》slow Update ❗Where stories live. Discover now