ភាគទី06: ដេកជាមួយយើងទៅ!

243 32 0
                                    

ប្រាវ!!~
<ឯងប្រហើនពេកហើយ!> ជុងហ្គុកច្រានម្ហូបលើតុចោលធ្លាក់បែកខ្ជាយមុននឹងងើបឈរឡើងអស់កម្ពស់គំហកដាក់ថេយ៉ុងតាមទំហំចិត្តខឹង! បាននាយមិនមាត់ៗ កាន់តែបានចិត្ត! គិតថានាយនឹងជាមនុស្សយ៉ាងមិច? ឡេឡឺមែនទេ?

<អ៎ុ!!..> រាងតូចត្រូវចុកមាត់សើចលេងសម ពេលសម្លឹងចំមុខនាយ ព្រះអឺយ! ក្រសែរភ្នែកគេសម្លឹងមកចង់សុីសាច់ហុចឈាមហើយ។
វឹប!!~

<អក៎!!..ខិះៗ!!> ដឹប!! មួយព្រិចភ្នែកនាយចូលមកច្របាច់.ករាងតូចដោយគ្មានរអារ។ ថេយ៉ុងត្រូវស្លាក់ខ្យល់ពិបាកដកដង្ហើម ឡើងស្វាយមុខលើកដៃវាយដើមដៃរបស់នាយម្នាក់នេះខ្លាំងៗ។

<ឯងដឹងថាខ្លួនឯងកំពុងលេងជាមួយអ្នកណាទេ? យើងមិនមែនមនុស្សមួយរៀលៗដូចឯង អាចឲក្មេងដូចជាឯងមកធ្វើរឿងឆ្កួតឡប់ លេងសើចបែបនេះឡើយ!> គេបន្ថែមកម្លាំងច្របាច់ជាងមុន ប្រើសម្លេងយ៉ាងសង្កត់ធ្ងន់មានលំនឹង ស្រដីម៉ាត់ៗច្បាស់ពាក្យ! ការធ្វើបែបនេះក៏ចង់ឲគេដឹងថាកុំបានចិត្តលេងសើចនឹងនាយជ្រុលហួសពេក។

<ហ្ហឹកៗ..ខិះ!..សូ-សូមទោស!> ថេយ៉ុងដែលវិញ្ញាណស្ថិតនៅក្នុងរាងកាយថេយ៉ុន ពេលនេះវេទនាជិតដាច់ខ្យល់មួយសារៗហើយ គេសុខចិត្តសូមទោសនាយទាំងមិនចង់ ចឹងទេខ្លាចអត់មានជិវិតចេញទៅពិភពពិតវិញ-,-
ព្រូស!!

<នេះជាការប្រមាន ថ្ងៃក្រោយបើឯងហ៊ានតែធ្វើបែបនេះទៀត ត្រៀមកាយដីកប់ខ្លួនឯងទៅ!> ឃើញថេយ៍ហារសូមទោសនាយទៅហើយ ចឹងក៏គ្មានអ្វីត្រូវធ្វើដាក់គេទៀត។ រាងក្រាស់ជ្រែកចង្កេះស្រដីក្រើនរំលឹកមុននឹងដើរចាកចេញទៅ ព្រោះគេត្រូវទៅធ្វើការ។

<ហ្ហឹកៗ!..ខិះ!..ចង់ដាច់ខ្យល់ស្លាប់ អាមិនមែនមនុស្ស!> ថេយ៍ច្រត់ដៃនឹងការ៉ូផ្ទះ ដៃម្ខាងទៀតលើកស្ទាបអង្អែល.កខ្លួនឯងតិចៗ យំបណ្ដើរនៅលួចសម្លក់ឆ្លៀតជេរបានទៀត។

<ចាំមើលយើងឈប់និយាយរកហើយ!> ខ្សឹបៗ!
______
# JK Group!
តុកៗ!!

<អញ្ជើញ!> ជុងហ្គុក ដោយភ្នែកកំពុងមមារញឹកនឹងការងារ។

<លោកចន..ឈុនជី នឹកលោកចនណាស់!> គ្រាន់តែបានការអនុញ្ញាតនាងក្រមុំរូបស្រស់ ដែលជាស្រីរបស់រាងក្រាស់ ដលរកាច់រឹកកាច់រាងបោះពួយមក ដូចពីងពាង សម្លេងស្រួយស្រែសដូចសត្វកញ្ជែ ពាក់រូបខ្លីពណ៍ក្រហមបញ្ជេញសាច់សរខ្ចីដូចបណ្ដូលចេក ដើម្បីមកយកចិត្ត។

《ប្រលោមលោករបស់គីមថេយ៉ុង ☄️》slow Update ❗Where stories live. Discover now