ភាគទី៣១: បាត់បង់

299 33 5
                                    

ឈានជើងចូលថ្ងៃថ្មីអ្វីៗក៏ផ្លាស់ប្តូររួមទាំងរបួសមនុស្សមាឌធំស្រាលជាងម្សិលមិញច្រើនដោយសារមានឱសថនិងអ្នកមើលថែឌិតដល់ទើបទ្រង់អាចអង្គុយបានដោយមានជំនួយខណៈឯចិត្តក៏មិនស្ងប់ក៏ព្រោះរងចាំអ្នកគេងជិតកាលពីយប់មិញមិនឃើញមកមើលទ្រង់ទៀតសោះ ។
  « ស្នំឯកនៅផ្ទះបាយបន្ទាប់ពីចប់កិច្ចការទ្រង់អាចនឹងមកមើលព្រះអង្គហើយ » ស៊ុងហូ និយាយឡើងស្របនឹងដើរចូលមកពីសុីបការណ៍មុននេះ ។
  « មិចក៏ឲ្យស្នំឯកទៅធ្វើការអីបែបនេះ? » ជុងឃុក គេមិនពេញចិត្តកាលដែលប្រើឲ្យរាងតូចទៅធ្វើកិច្ចការអស់ទាំងនេះវាមិនសាកសមនឹងឯានដែលខ្លួនបានផ្តល់ឲ្យនោះឡើយមិនដឹងថាប៉ុន្មានត្រូវមកនេះជីមីនត្រូវរងទុក្ខអ្វីខ្លះ ?
« អនុញ្ញាតឲ្យស្នំឯកធ្វើការទាំងអស់នេះទៅព្រះអង្គខ្ញុំយល់ថាទ្រង់កំពុងធ្វើកិច្ចការនោះដោយពេញចិត្ត » ស៊ុងហូ
« បាន!តែកុំលើសកម្លាំងពេក» ទ្រង់ក៏យល់ស្របនឹងសម្តីស៊ុងហូដែរបើឲ្យរាងតូចនៅទំនេរមិនធ្វើអីនោះក្រែងថាជីមីននឹងអាចធុញហើយចេញពីរាជវាំងនោះក៏ថាបានក៏ដឹងហើយថាជីមីនជាមនុស្សមានសេរីភាពប៉ុណ្ណា។
————
« អូ? » រាងតូចធ្វើមាត់អក្សរអូ បង្ហាញពីយល់ពីអ្វីដែលមេចុងភៅបង្រៀនសព្វបែបយ៉ាង។ ប៉ុន្មានថ្ងៃដំបូងគេមានអារម្មណ៍ថាធុញនឹងការធ្វើម្ហូបពេលធ្វើយូរៗទៅវាសប្បាយទើបគេអាចរៀនមុខម្ហូបថ្មីចេះចាំបានលឿននិងមានរសជាតិឆ្ងាញ់ ។

« អញ្ជឹងស្នំឯកចាប់ផ្តើមចុះ ខ្ញុំលាសិនហើយ » បញ្ចប់ប្រយោគមេចុងភៅនិងជំនួសការគាត់ក៏ចាកចេញស្របគ្នានិងអ្នកបម្រើដទៃទៀតបន្សល់ទុកឲ្យរាងតូចនៅក្នុងផ្ទះបាយតែម្នាក់ឯងដែលនឹងរៀបចំចម្អិនអាហារបន្តិចទៀតសម្រាប់ខ្សែរាជវង្សគ្រប់គ្នា គេនឹងរៀបចំអ្វីទាំងអស់ដោយគ្មានជំនួយពីបម្រើនេះជាបញ្ជារបស់ព្រះមហេសី ។

« អស់ពីបងសុីវីនខ្ញុំហត់ខ្លាំងជាងរាល់ដង » ពេលបញ្ចប់ការធ្វើម្ហូបហើយអស់ខ្លួនក៏ត្រូវរៀបចំសម្អាតផ្ទះបាយខណៈឯគំនិតតក៏គិតដល់មនុស្សដែលតែងតែលបជួយខ្លួនពេលសម្អាតដោយសារព្រឹកនេះសុីវីនសុំពេលមួយព្រឹកទៅលេងផ្ទះទើបកិច្ចការទាំងអស់ខ្លួនអ្នករ៉ាប់រយ ។

ម្ចាស់គ្រងបេះដូង complete Место, где живут истории. Откройте их для себя