ភាគទី10:នេះអូនជេរបងហ្ហេស៎?

742 70 0
                                    

«ស្នា--ស្នាមក្រេម??» រាងតូច គាំងស្ងៀមមួយរំពេច សំលឹងមើលទៅស្នាមនៅលើអាវរាងក្រាស់ កែវភ្នែកប្រែជារលីងរលោងទាំងគ្មានហេតុផលអ្វីសោះ..ក្រែងថាមិនបានស្រលាញ់ទេឬ ហេតុអីក៏ឆួលចុងច្រមុះពេលដែលឃើញបែបនេះ?

' ចេះតែយំមួយមុខទេអ្ហេះ? ' អ្នកជាម្ចាស់ដើមហេតុបែរជាលួចបើកភ្នែកតិចៗ បំលឺនៅក្នុងចិត្ដដោយអារម្មណ៍ទើសទាស់ជាខ្លាំង។

«ទេទេ!! ឯងមិនបានស្រលាញ់គេឯណា? ហេតុអីត្រូវស្រក់ទឹកភ្នែក!??» កាយតូចភ្ញាក់កន្ត្រាក់ រហ័សលើកដៃជូតទឹកភ្នែកចេញវិញយ៉ាងលឿន ។ បេះដូងហាក់លោតផឹបៗ មុននឹងអោនមើលមុខយ៉ុនហ្គីបន្តិច ចង់ដឹងថាគេគេងលក់ឬនៅ?!

' មើលយូរៗ  ប្រុសម្នាក់នេះសង្ហាដែលតើ..ហ្ហិ!' ជីមីនញញឹមក្នុងចិត្ត ប្រឹងសម្លឹងទៅបបូរមាត់សុិចសុីរបស់អ្នកលើសាឡុង រួចក៏បម្រុងងើបមកវិញតែ..÷

« អុឹមម!!!! » នាយតូចបម្រុងងើបមុខចេញវិញ ក៏ស្រាប់តែដៃយ៉ុនហ្គី ចាប់ទាញកញ្ចឹងករគេជាប់ សង្រ្គប់លើបបូរមាត់តូចស្ដើង
ភ្លាមៗ។

ដឹប!!ដឹប!!
ដៃបន្លាក្រូច លើកគក់ទ្រូងនាយក្រាស់ដឹបៗបានកម្លាំងដូចស្រមោច ខណៈអ្នកខាងក្រោមមិនព្រមដកមាត់ទាល់តែសោះ។

«អាស៎ស.. ប្រុសចង្រៃ នេះលោកបោកប្រាស់ខ្ញុំអ្ហេះ?» រាងតូចប្រញាប់ជូតមាត់ចេញយ៉ាងលឿន មុនស្រដីដោយកំហឹងច្រឡោតឡើង។

«ហ្ហឹស នេះជាទោសដែលអូនធ្វើដាក់បងថ្ងៃមិញ!» រាងក្រាស់ចោតក្រសែភ្នែកខិលមកកាន់ដងខ្លួនស្រលូនស្អាតរបស់ជីមីន ជាហេតុអោយកាយតូចចាប់ព្រឺសម្បុរខ្ញាកៗសឹមលេបទឹកមាត់មួយក្អឹក។

«ល--លោក មើលស្អី?» ជីមីន សម្លក់បន្តិច បន្តរសួរទាំងគំរោះគំរើយ ទៅកាន់អ្នកលើសាឡុង ដែលកំពុងប្រើកែវភ្នែកគួរអោយស្អប់មើលមកលើគេ។

«ហុឹម?មើលអនាគតប្រពន្ធ..» យ៉ុនហ្គី

«ឆឹស វៃដល់ស្លាប់ក៏មិនរៀបការជាមួយលោកឯងដែរ!» រាងតូចញាក់ស្មាឌឺដងទៅវិញ គិតហេស៎?ថាគេព្រម? ដេកស្រមៃទៅ មនុស្សដូចជាផាកជីមីន មិនដែលអោយអ្នកណាមកបង្ខំងាយៗបានឡើយ។

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥Donde viven las historias. Descúbrelo ahora