EPISODE 07 សន្តានពួកវា គ្មានថ្ងៃប្រលែងរឿងអ្វីងាយៗទេ

150 26 4
                                    

Yeonsei Universit
ថ្ងៃទី 13 ខែ 06 ឆ្នាំ 2023

   ថ្ងៃនេះផ្ទៃមេឃហាក់មិនស្រស់បស់សោះ ដោយមានពពកនៅបាំងជុំជិត ព្រះសូរិយា មិនអោយបញ្ចេញពន្លឺពេញលេចមកលើ ផ្ទៃផែនដីឡើយ៖

«ឯងថាថ្ងៃនេះអាចនឹងភ្លៀងទេ» ថេយ៉ុង

«ពេលខ្លះមេឃគ្រាន់តែ prank យើងទេ ឯងកុំទុកចិត្តពេក» សៀវចាន់

«តែខាងឧតុនិយមផ្សាយហើយ ថាថ្ងៃនេះអាចនឹងមានភ្លៀងធ្លាក់»ថេយ៉ុង

«ភ្លៀងធ្លាក់តែវាតើ ឯងទៅខ្វល់ធ្វើអី» ជេហ៊ូប និយាយព្រមទាំងដាក់ខ្លួនអង្គុយក្បែរថេយ៉ុង

«អាវ៎ ឯងមកតាំងពីអង្កាល់» ថេយ៉ុង

«ចុះឯងឃើញយើងមកស
ដល់ពេលណា?»

«មិញហ្នឹង»

«អើ អ៊ីចឹង សួរធ្វើអី» ជេហ៊ូប ទាញសៀវភៅ មកសរសេរ ដោយទឹកមុខធុញទ្រាន់

«អាវ៎ យើងសួរធម្មតាតើ ឯងចាំបាច់ធ្វើមុខខឹង» ថេយ៉ុង លើកចិញ្ចឹមម្ខាង មើលជេហ៊ូបភ្លឹសៗ បែបមិនយល់

«ទឹកមុខបែបនេះគឺមិនទាន់ធ្វើលំហាត់ហើយច្បាស់ណាស់»សៀវ ចាន់ អោនខ្សឹបថេយ៉ុង

«ឯងធ្វើលំហាត់ហើយឬនៅ យើងមើលដែរ» ជេហ៊ូប

«ឃើញទេ យើងថាហើយ» សៀវចាន់ បន្ទរពីក្រោយជេហ៊ូប ព្រមទាំងសើចតិចៗ

«ធ្វើមិនទាន់ហើយក៏ប្រាប់ ចាំបាច់លេងទឹកមុខ» ថេយ៉ុង

«អឺណា! យប់មិញយើងរវល់ទើបមិនបានធ្វើ»

«អឺនេះ!» ថេយ៉ុង ហុចសៀវភៅអោយជេហ៊ូប៖

«អេ៎ពួកឯង យើងទៅទិញទឹកមួយភ្លែត ត្រូវការអីអត់?» សៀវចាន់

«អត់ទេ ឯងទៅៗ»ថេយ៉ុង

«ចុះឯង?» សៀវចាន់

«សុំកូកាមួយកំប៉ុង បានហើយ»ជេហ៊ូប

«okay!»

«អឺនិយាយអ៊ីចឹង ចុះអាមីន វាមិនទាន់មកទេឬ?»ជេហ៊ូប ឈ្ងោកសរសេរមួយសន្ទុះក៏ងាកសួរថេយ៉ុង៖

«នៅទេ!» ថេយ៉ុង មាត់ឆ្លើយតែភ្នែកជាប់មើលទូរស័ព្ទដដែល

«ឯងមិនដឹងអីមែនហ្អេស៎ អាថេយ៍» ជេហ៊ូប ទាញទូរស័ព្ទចេញពីដៃថេយ៉ុង បោះប្រយោគមួយល្បះ បញ្ជាក់ ដោយមើលទៅកាយវិការគេហាក់ដូចជាមិនដឹងរឿងដែលបានកើតឡើងសោះ

YOU'RE MY PARTNER Where stories live. Discover now