ភាគទី:១គ្រាន់តែស្រលាញ់បងខ្ញុំខុសដែរឬ?

2.2K 95 8
                                    

« អោយយើងនិយាយប៉ុន្មានដងទៀតថាយើងមិនស្រលាញ់ឯងទេអាក្មេងឆ្គួត ចេញពីជីវិតយើងទៅ »ដៃមាំក្រាស់លើកទៅសង្កត់ករក្មេងប្រុស ចំពោះមុខទាំងខឹងស្អប់ ។

« អួយ អ្ហឹកៗៗ »កាយតូចព្យាយាមរើបម្រាស់ពីដៃបុរសចិត្តបីសាចទាំងត្រដរខ្យល់ ។

« អាហ្គុក!!បានហើយវើយ  នេះបើក្មេងនេះស្លាប់ឯងគិតយ៉ាងមិច »ហូប៊ី

« ហុឹស..កុំមករញ៉េរញ៉ៃជាមួយយើងទៀតអោយសោះ » កាយមាំប្រលែងដៃចេញពីបំពង់កអ្នកម្ខាងទៀតមុននឹងដើរចេញទៅជាមួយមិត្តភក្តិខ្លួនបាត់។

« គ្រាន់តែខ្ញុំស្រលាញ់បងខុសដែឬ??»កាយតូចលើកដៃមកអង្អែលក ដែលរាងក្រាស់ច្របាច់បំបាញ់មិញនេះ វាបង្ករស្លាកស្នាមយ៉ាងច្បាស់ នេះបើកុំតែមិត្តគេឃាត់ខំអីគេស្លាប់បាត់ដោយសារស្នាដៃ crushខ្លួន។

"ជុងហ្គុក រូវីស្ទៀ ជាកូនប្រុសមហាសដ្ធី ក្នុងប្រទេសកូរ៉េ រាល់ថ្ងៃនាយរៀនថ្នាក់ទី12 គេទើបតែ19ឆ្នាំប៉ុណ្ណោះតែកម្លោះម្នាក់នេះមានឥទ្ធិពលខ្លាំងមិនចាញ់ប៉ាគេនោះទេ រាល់ថ្ងៃរហ័សនាមគេគឺកម្លោះមុខដែក ព្រោះគេមិនចូលចិត្តភាពរញ៉េរញ៉ៃ មុខមាំជានិច្ច រាល់ថ្ងៃគេស្អប់ក្មេងប្រុសម្នាក់នោះណាស់តែងតែរំខានគេរាល់ថ្ងៃ ទោះគេវាយធ្វើបាបយ៉ាងណាក៏មិនរាង ម្នាក់នោះគឺជា ក្មេងប្រុសដែលនាយ ច្របាច់កអំបាញ់មិញនេះឯង។

« ថេហ្យុង អាន់ដ្រេស ក្មេងប្រុសវ័យ១៨ឆ្នាំ គេក៏រៀនថ្នាក់ទី១២ដែរ គ្រាន់តែគេរៀនថ្នាក់Cជុងហ្គុករៀនថ្នាក់A ។សពថ្ងៃកម្លោះតូចតែងតែតាមជុងហ្គុកនឹងសារភាព ពាក្យស្រលាញ់ទៅកាន់រាងមាំជានិច្ច តែគ្រប់ពេលគេនៅក្បែរនាយ នាយតែងតែ ធ្វើបាប ប្រើពាក្យមើលងាយមិនដាច់ពីមាត់ ។ឆ្ងល់ដែលហេតុអីនាយស្អប់គេយ៉ាងនេះ!! ឬក៏មកពីគេធាត់ ហើយពាក់វែនតាតែងខ្លួនស្រែៗ ប៉ុន្តែ កុំឃើញបែបនេះថានាយតូចអ្នកក្រនោះ ខុសហើយគេជាកូនមហាសេដ្ឋីលំដាប់ទី២គ្រាន់តែគេលាក់អត្តសញ្ញាណ ។

« ហូប៊ី ឃូឌិន ជាមិត្តភក្តិជិតស្និទ្ធនឹងជុងហ្គុក គេរៀនថ្នាក់ជាមួយជុងហ្គុក គ្រាន់តែថានាយជាមនុស្សរួសរាយរាក់ទាក់មិនដូចរាងក្រាស់ទេ »

រឿង:ចិត្តស្អប់បង្កប់ចិត្តស្នេហ៍🔥(ចប់)Where stories live. Discover now