ភាគទី:១៤ខ្ញុំជាប្រពន្ធទី2របស់ជុងហ្គុក!

925 46 2
                                    

« អាឡូ ចាហ្វាយឃ្លាំងផ្ទុកស្រា គឺត្រូវគេបំផ្ទុះខ្ទេចអស់ហើយ!!»boy

« ថាមិច?? អ្នកណាអីក៏ហ៊ានម្ល៉េះហ៊ានមកបំផ្ទុះឃ្លាំងយើង អាដែនឆាប់ទៅមើលទៅ »ស៊ុនខ្យេ

« បាទចាហ្វាយ »ដែន

« ហុឹស..អ្នកណាក៏ថ្លើមធំយ៉ាងនេះ!!វាប្រហែលជាចង់ងាប់ហើយ មើលទៅកុំអោយយើងចាប់បានអោយសោះ » ស៊ុនខ្យេនិយាយទាំងមួលម៉ៅ នាយខំណាស់ទម្រាំអាចក្លាយជាគូប្រជែងនឹងជុងហ្គុកបើឃ្លាំងស្រានេះរលាយនោះគេជំពាក់បំណុលគេរុំទិសមិនខានទេ ។

«ផាំង...ប្រាវ ហ្ហើយ!!»នាយគ្រវាសរបស់របរលើតុធ្លាក់បែកអស់។

« ពិតជាសប្បាយមើលមែន ពួកឯងរង់ចាំបន្តិចទៅគង់តែជួបយើងទេ »

« រឿងកូនចៅវានោះចាត់ការយ៉ាងមិចហើយ??»

« រួចរាល់ហើយ ទានកំពុងតែបញ្ជូនទៅម្ចាស់របស់វា »

« ល្អ ហុឹសៗៗ ឯងទៅវិញចុះ យើងក៏ត្រូវទៅដែរ»ថារួចមនុស្សអាថ៍កំបាំងក៏រៀបចំខ្លួន យ៉ាងរហ័សប្រញ៉ាប់ទៅណាក៏មិនដឹង។

« ថេយ៍ កូននេះក្បាលកូន កូនត្រូវនឹងអី!!»រាងតូចទើបមកពីខាងក្រៅដើរចូលផ្ទះក៏ឃើញម៉ាក់នឹងប៉ាខ្លួន មកដល់ផ្ទះពីស្មាណាក៏មិនដឹង។

« គឺ..គ្មានអីទេម៉ាក់ គឺកូនជួបបញ្ហាតិចតួចនៅតាមផ្លូវ »នាយតូចសុខចិត្ត កុហកម្ដាយទាំងដែលវាមិនមែនជាកាពិត។

« ហឹម!!ហេតុអីមិនចេះប្រយ័ត្នបែបនេះ ហាកូន ឃើញទេរបួសចំកន្លែងដដែលទៀត»

« ម៉ាក់កុំបារម្ភអីតែ២-៣ថ្ងៃគឺលែងអីហើយ »

« កូនតែងតែបែបនេះ រហូត  »

« ចរិកស្លាក់សស្លើតកែមិនឡើង »អ្នកជាឪពុកបន្លឺឡើងធ្វើអោយរាងតូចអោនមុខចុះ ទាំងអារម្មណ៍អន់ចិត្ត ។

« ម្ដេចក៏បងថាអោយកូនបែបនេះ ហា??»

« បើវាបែបនឹងមែនអោយបងថាយ៉ាងមិច??»

« លោកបង!!!»

« បានហើយម៉ាក់ កុំប្រកែកគ្នាអី យ៉ាងណាក៏កូនមិនអីដែរ!!»

« តើលោកប៉ាអ្នកម៉ាក់មករកកូនមានអ្វីឬ??»

« យើងចង់អោយឯងលួចរូបមន្តស្រាពីជុងហ្គុក!!»

រឿង:ចិត្តស្អប់បង្កប់ចិត្តស្នេហ៍🔥(ចប់)Where stories live. Discover now