ភាគទី:៧មនុស្សស្លូតកុំបង្ខំអោយកាច

917 52 2
                                    

លុះព្រឹកឡើងប្រហែលម៉ោង៦ជាងជុងហ្គុកក៏មកវិញទាំងសភាពរញ៉េរញ៉ៃដូចទើបនឹងក្រោកពីដេកយ៉ាងអញ្ជឹង ហើយអីដែលសំខាន់មានស្នាមក្រេមជាប់កអាវទៀត។

« ក្រាក!!! » បើកចូលដល់បន្ទប់នាយក៏ឃើញថារាងតូចកំពុងតែគេងមិនទាន់ភ្ញាក់នោះទេ ។ជីមីននឹងមីនជីកំពុងតែធ្វើម្ហូបនៅផ្ទះបាយ។

« នែ៎ !!ក្រោកឡើងថេហ្យុងប្រឹងដេកដល់កាល»

« កុំដាស់គេអី!!»

« មីនជីឯងមកទីនេះតាំងពីស្មាណា??»

« តាំងពីបងទុកប្រពន្ធចោលអោយនៅផ្ទះម្នាក់ឯងមកម្ល៉េះ!!»

« រឿងរបស់បងទេហើយឯងមកពាក់ពន្ធ័ស្អីហាស មីនជី»

« ខ្ញុំសួរបងយប់មិញបងទៅណា??»

« ទៅណាក៏ជារឿងបងឯងកុំចេះ»

« ហេតុអីថេយ៍ខលមិនលើក  ??អរនេះមិនបាច់និយាយក៏ដឹងដែរ »មុនដំបូងមីនជីចង់សួររកហេតុផលតែក្រឡេកទៅឃើញស្នាមក្រេមនឹងកអាវក៏ដឹង។

« បានហើយឯងទៅវិញទៅបងមិនចង់ឈ្លោះជាមួយឯងទេ»

« មិនចង់ឈ្លោះព្រោះហត់មកពីជួបស្រីមែនទេ???»រាងតូចដែលធ្វើពុតគេងនោះក៏និយាយឡើងទាំងទឹកភ្នែករលីងរលោង។

« បិទមាត់ទៅថេហ្យុង »

« លោកមិនលើកលេខខ្ញុំព្រោះរវល់ទៅអោបស្រីទាំងនោះមែនទេ ហុឹសលោកយកពេលក្រេបទឹកឃ្មុំរបស់ពួកយើងទៅអោបស្រីផ្សេងបែបនេះហ្អេ??»

« ហើយថី??ឯងក៏ដឹងយើងរៀបការព្រោះអីដឺលឬ??»

« បើលោកមិនស្រលាញ់ខ្ញុំយ៉ាងហោចណាស់ក៏លើកទូរស័ព្ទខ្ញុំដែរ!!លោកដឹងទេថាខ្ញុំខ្លាចប៉ុណ្ណាព្យាយាមខលទៅអ្នកមាននាមថាប្ដីតែមិនលើកទាល់តែសោះ  ខ្ញុំអន់ដល់ថ្នាក់នឹង!!! »រាងតូចស្រែកគំហគខ្លាំងៗធ្វើអោយអ្នកនីក្នុងផ្ទះសឹងមិនជឿថាគេខឹងខ្លាំងដល់ថ្នាក់នឹង។

« គ្រាន់តែអោយឯងនៅផ្ទះសោះ  ឯងខ្កាចស្អី??»

« ហុឹស!!»រាងតូចមិននិយាយក៏ដើរចូលបន្ទន់ទឹកបាត់។

« ហ្អើយវាមានរឿងស្អីណាស់ណាទៅ??»

« ចង់ដឹងមើលខ្លួនឯងទៅ!!»ជីមីនហុចផ្លាស់កាមេរ៉ាសុវត្ថិភាពភាពអោយនាយមុននឹងនាំមីនជីទៅវិញ។

រឿង:ចិត្តស្អប់បង្កប់ចិត្តស្នេហ៍🔥(ចប់)Where stories live. Discover now