ភាគទី០១:អគ្គនាយកថ្មី!

205 36 3
                                    

     តឹប!តឹប!តឹប!
    សម្លេងសម្រឹបជើងធ្ងន់កន្តុកបន្លឺឡើង វិនាទីរាងតូចច្រលឹងពាក់អាវសឺមីពណ៍សរមូលដៃអាវឡើងត្រឹមកំផួនដៃទុនុយជាមួយនឹងខោខ្មៅរឹបចេញរាងស្អាតដូចមនុស្សស្រី កំពុងបោះពួយ៉ាងលឿនចូលទៅក្នុងការិយាល័យទាំងក្នុងដៃមានកាហ្វេក្តៅមួយកែវទៀតផង។
    «ជីមីន!ស្មើនេះហើយលោក ទើបតែមកដល់?»សម្លេងស្រួយស្រេះមនុស្សស្រីវ័យកណ្តាលអាយុប្រហែលជា30ឆ្នាំបន្លឺឡើងពីក្រោយខ្នងអ្នកកម្លោះរាងតូចច្រលឹង ត្រគៀកសាយដូចមនុស្សស្រីពេញក្រមុំឲ្យបង្អាក់ដំណើរលឹបលរដូចជាចោរលួចឥវ៉ាន់ ងាកមកប្រឈមមុខនឹងនាងភ្លាមៗ។
     «អ្នកគ្រប់គ្រងលី!»
     ផាក ជីមីន អាយុ28ឆ្នាំជាបុគ្គលិក
ផ្នែកទីផ្សារនៅក្នុងក្រុមហ៊ុនCJ-Wonderfashion។កម្លោះរាងតូចច្រលឹង ទម្រង់មុខមូលក្លំសមនឹងច្រមុះស្រួចសីុជាមួយនឹងបបូតមាត់ស្ទីកផ្លាំពណ៍ផ្កាឈូកស្រាលពីធម្មជាតិ សក់ពណ៍ត្នោតក្រម៉ៅសាកសមបំផុតជាមួយនិងកែវភ្នែកស្រទន់។រាងតូចច្រលឹងសាច់ឈាមមុខមាត់ស្អាតលើសមនុស្សស្រី ឧទានកេតនាមអ្នកនាង លីឡើងតិចៗបែបមនុស្សដឹងកំហុស ទាំងមិនហ៊ានប្រសព្វចំកែវភ្នែកជាមួយនាង។
     «លោកមកយឺត15នាទីហើយ!» លី ស៊ូមី ឬគ្រប់គ្នាហៅថាអ្នកគ្រប់គ្រងលី ហាស្តីឡើងបញ្ជាក់ច្បាស់ៗពីពេលវេលាដែលជីមីនមកយឺតដោយប្រើក្រសែភ្នែកដាក់កំហិត ក្នុងន័យចង់ក្រើនរំលឹកពីច្បាប់វិន័យរបស់ក្រុមហ៊ុន គឺបុគ្គលិកទាំងអស់មិនថាអ្នកគ្រប់គ្រងក៏ដោយមិនអាចមកធ្វើការយឺតលើសពី10នាទីបានទេ។
     «សុំទោសផង!មកពីយប់មិញខ្ញុំនៅបង្ហើយ
projectដល់យប់ជ្រៅពេកទើបបានជាគេងខក»បបូរមាត់ស្អាតហើបឡើងនិយាយសុំទោសសុំពៃដោយលើកយកហេតុផលមកផងដើម្បីឲ្យគេយោគយល់ដល់ខ្លួន។
    «ហឹម!ខ្ញុំយល់ណា ប៉ុន្តែទោះជាយ៉ាងណាក្រុមហ៊ុនមានច្បាប់អ្នកមកយឺតគឺត្រូវតែទទួលពិន័យ!លោកទៅសម្អាតបន្ទប់ទឹកមនុស្សប្រុសឲ្យហើយមុនម៉ោង៩ព្រោះលោកអគ្គនាយកថ្មីនឹងមកដល់ពួកយើងត្រូវជួបជុំគ្នានៅក្នុងការិយាល័យរួម!»ស៊ូមីក្រហឹមដើមករបន្តិចបញ្ជាក់ថានាងយល់ពីហេតុផលរបស់ជីមីនតែទោះយ៉ាងណានាងនៅតែត្រូវដាក់ពិន័យចំពោះបុគ្គលិកដែលខុសគោលការណ៍ក្រុមហ៊ុន ព្រោះនាងក៏ជាបុគ្គលិកគេនាងត្រូវធ្វើតាមច្បាប់ដូចគ្នា។ប្រាប់ពីពិន័យដែលរាងតូចជីមីនត្រូវទទួលហើយនាងក៏ឆ្លៀតប្រាប់អំពីពេលវេលាដែលអគ្គនាយកថ្មីមកដល់ដោយសាររឿងដែលក្រុមហ៊ុនមានការផ្លាស់ប្តូអគ្គនាយកនោះគ្រប់គ្នាបានដឹងឭកាលពីម្សិលមិញគ្រប់គ្នាអស់ហើយរីឯរឿងពេលវេលានេះគ្រប់គ្នាក៏បានដឹងរួចហើយនៅពេលដែលជួបជុំស្រង់វត្តមាននៅឡើយតែរាងតូចប៉ុណ្ណោះដែលមកក្រោយគេ។
     «បាទ!»ជីមីនមិនបដិសេធព្រោះយល់ ច្បាស់ហើយពីគោលការណ៍របស់ក្រុមហ៊ុន យ៉ាងណាមិញកាលដែលលើកហេតុផលមកមុននេះក៏ព្រោះតែមិនចង់ត្រូវបន្ទោសប៉ុណ្ណោះមិនបានសង្ឃឹមថានឹងរួចពីការទទួលពិន័យទេ!ឆ្លើយរួចជើងស្រឡូនបម្រុងនឹងបោះជំហ៊ានចេញទៅហើយតែក៏ត្រូវបញ្ឈប់វិញពេលលឺប្រយោគបន្ទាប់របស់អ្នកមានឋានៈជាអ្នកគ្រប់គ្រង់បុគ្គលិក។
    «ឈប់សិន!ពេលទៅទទួលអគ្គនាយកថ្មី កុំភ្លេចពាក់កាតបុគ្គលិកផង ពេលនេះទុកថាខ្ញុំមើលមិនឃើញទៅចុះ!»អ្នកគ្រប់គ្រងស្រីចិត្តទូលាយនិយាយក្រើនរំឮកដល់អ្នកក្រោមបង្គាប់ដើម្បីកុំឲ្យមានបញ្ហាទាន់ត្បិតពេលនេះរាងតូចមិនបានពាក់កាតបុគ្គលិកតែគាត់សុខចិត្តធ្វើជាមើលមិនឃើញ បើតាមច្បាប់ក្រុមហ៊ុនគឺត្រូវពិន័យពីលើថែមមួយតង់ទៀតហើយ!ចំណែករឿងមកយឺតណាស់ទោះគាត់ចង់បិទភ្នែកធ្វើមើលមិនឃើញក៏មិនកើតដែរព្រោះពេលស្រង់វត្តមានបុគ្គលិកផ្សេងដឹងគ្រប់គ្នាបើគាត់មិនពិន័យគេថាគាត់លំអៀងមិនខាន។
     «បាទ!អរគុណណាស់អ្នកគ្រប់គ្រង» រាងតូចច្រលឹងឱនគំនាបបន្តិចមុននឹងដើរចាកចេញទៅធ្វើការតាមអ្វីដែលស៊ូមីប្រាប់មុននេះ។
     ពេលវេលាចេះតែរំកិលទៅមុខ មិនយូរប៉ុន្មានជីមីនដើរចេញពីបន្ទប់ទឹកបុរសទាំងហត់គឃូស ព្រោះបន្ទប់ទឹកដល់ទៅ៥ឯណោះត្រូវសម្អាតតែឯងមិនហត់ទើបចម្លែក។រាងតូចដើរចូលមកកន្លែងធ្វើការរបស់ខ្លួនវិញខណៈទាញកាតបុគ្គលិកពីក្នុងហោប៉ាវយកមកពាក់ឲ្យបានរៀបរយមុននឹងចូលអង្គុយធ្វើការ យ៉ាងណាមិញពេលវេលាក៏សល់តែ១ម៉ោងទៀតប៉ុណ្ណោះអគ្គនាយកថ្មីនឹងមកដល់ហើយ។
     «យ៉ាងម៉េចហើយ?» ចូលមកដល់តុភ្លាមក៏ទទួលបានសំណួរស្វាគមន៍ដោយក្តីបារម្ភពីមិត្តរួមការងារដែលអង្គុយនៅក្បែគ្នាភ្លែត។
     «មិនអីទេ!ត្រូវពិន័យតិចតួច សំណាងណាស់ដែលអ្នកគ្រប់គ្រងចិត្តល្អមិនបន្ទោស»មុខតូចក្រមិចបំពាក់ស្នាមញញឹមស្រាលដាក់មិត្តរួមការងារខណៈឆ្លើយនឹងសំណួរឲ្យមិត្តអស់ក្តីបារម្ភ។ជីវិតអ្នកធ្វើការទោះត្រូវពិន័យឬមេស្តីបន្ទោសយ៉ាងម៉េចក៏ដោយតែបើមានមិត្តរួមការងារចេះយល់ទុក្ខធុរៈបែបនេះក៏មិនសូវមានសម្ពាធដែរ។
     «អឹម!ជីមីនយើងឮមកថាអគ្គនាយកថ្មី នឹងវិនិច្ឆ័យលើprojectរបស់ឯងនឹងលីអីនបុគ្គលិកឆ្នើមនោះ!ហើយរវាងពួកឯងនឹងមានម្នាក់ត្រូវបញ្ឈប់ពីការងារ»សីុអ៊ុនបន្តនិយាយប្រាប់រាងតូចដោយក្តីព្រួយបារម្ភជាខ្លាំង ព្រោះលីអីនជាបុគ្គលិកឆ្នើមស្រាប់ផង បើលេងដាក់ឲ្យប្រកួតប្រជែងគ្នាដោយមិនប្រាប់ទុកមុនបែបនេះទៀតតើជីមីនអាចនឹងមានសង្ឃឹមទេ?និយាយបែបនេះមិនមែនមិនខំប្រឹងធ្វើការឲ្យបានល្អលើprojectនោះទេឬក៏ទាល់តែប្រាប់មុនទើបខំប្រឹងធ្វើការដែរ ប៉ុន្តែបើគ្នាទទួលបានដំណឹងមុនយ៉ាងហោចណាស់ក៏បានខិតខំប្រឹងបន្ថែមឲ្យបានកាន់តែល្អឬក៏ត្រៀមចិត្តទុកឲ្យហើយអីបែបហ្នឹង។
     «យ៉ាងណាយើងជូនពរឯងណា!»សីុអ៊ុន និយាយបន្ថែមខណៈដាក់ដៃទៅលើស្មាតូចហើយគោះតិចៗជាការឲ្យកម្លាំងចិត្ត។
     «អឹម!»ជីមីនមិននិយាយអ្វី បានត្រឹមញញឹមស្រាលតបទៅមិត្តវិញ។មុននឹងចាប់ទាញprojectដែលខ្លួនបានធ្វើរួចកាលពីយប់មិញមកពិនិត្យមើលបន្ថែម រកមើលចំណុចមិនល្អឬក៏ខ្វះខាតត្រង់ណាដើម្បីបានដាក់បញ្ចូលបន្ថែមទៀត។ទោះសង្ឃឹមមានត្រឹមតែ៤០%ក៏ត្រូវតែខំប្រឹងឲ្យអស់ពីសម្ថភាពដែរ នេះទើបហៅថាការប្រកួតប្រជែង!បើទោះបីជាចាញ់ក៏ចាញ់ដោយអស់ចិត្ត។
     មិនយូរប៉ុន្មានពេលវេលា១ម៉ោងក៏បាន កន្លងផុតទៅ!បុគ្គលិកគ្រប់ផ្នែកគ្រប់ថ្នាក់នាំគ្នាមកជួបជុំនៅបន្ទប់ការិយាល័យរួមសម្រាបបុគ្គលិកទូទៅ។គ្រប់គ្នាឈរតម្រៀបគ្នាជាបីរជួរទទឹងដើម្បីរងចាំទទួលស្វាគមន៍អគ្គនាយកថ្មី។
      «សួរស្តីលោកអគ្គនាយកថ្មី!»សម្លេង ស្វាគមន៍របស់បុគ្គលិកទាំងអស់បន្លឺឡើងដំណាលគ្នាខណៈគ្រប់គ្នាឱនគំនាបបន្តិចដើម្បីជាការគោរពដល់អ្នកដែលមានឋានៈខ្ពស់ជាង វិនាទីជើងស្រឡូនបោះជំហ៊ានវែងៗនាំរាងកាយមាំុទាំងរបស់អគ្គនាយកថ្មីមកបង្ហាញខ្លួននៅចំពោះមុខគ្រប់គ្នា។
     «សួរស្តី!អ្នកទាំងអស់គ្នាខ្ញុំឈ្មោះ ឆា អ៊ុនវ៉ូ ជាអគ្គនាយកថ្មីនៅទីនេះ!»កែវភ្នែកមុតថ្លាសម្លឹងមើលបុគ្គលិកគ្រប់គ្នាយ៉ាងយកចិត្តទុកដាក់ផ្តោតសំខាន់បំផុតទៅលើការស្លៀកពាក់និងកាតសម្គាល់ខ្លួនបុគ្គលិក មុននឹងនិយាយណែនាំខ្លួនដោយទឹកមុខប្រាកដប្រជាបំផុត។ ដោយសារតែក្រុមហ៊ុនមិនបានតម្រូវឲ្យបុគ្គលិកស្លៀកពាក់ឯកសណ្ឋានអីនោះទេ បុគ្គលិកចង់ស្លៀកពាក់ទុបតែងខ្លួនយ៉ាងមិចក៏បាន តែត្រូវតែសមរម្យនឹងសំខាន់បំផុតគឺកាតសម្គាល់ខ្លួនបុគ្គលិកនេះតែម្តង។
      អគ្គនាយករាងខ្ពស់ស្រឡះ ទម្រង់មុខសង្ហារ ឆា អ៊ុនវ៉ូ វ័យ31ឆ្នាំ ជានិសិត្សបញ្ចប់ការសិក្សារនៅឯសហរដ្ឋអាមេរិក!ព្រោះតែភាពស្រស់សង្ហារគ្មានកន្លែងទាស់របស់គេនេះហើយទើបកម្លោះវ័យកណ្តាលរូបនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីស្រីៗស្ទើតែគ្រប់គ្នាតែម្តង។
    
    សូមរងចាំភាគបន្ត😚

     Adminដឹងថាអ្នកអានមួយចំនួនគាត់មិនចេះអានទេគូwoominតែadminសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបើកចិត្តទទួលយកចំណីអារម្មណ៍ថ្មីដែលadminបានពាំនាំយកមកចែកជូនអ្នកទាំងអស់គ្នាអានកំស្សាន្តអារម្មណ៍។

    សុំចំណាប់អារម្មណ៍ម្នាក់បន្តិចមកណា😚

ជម្រៅស្នេហ៍សិស្សច្បងCEOWhere stories live. Discover now