ភាគទី០២:មិនស្វាគមន៍?

84 21 1
                                    

      «សិស្សច្បង!ឆាប់ឲ្យសៀវភៅមកខ្ញុំវិញ មក!»រាងតូចច្រលឹងខំប្រឹងជំទើតជើងឈោងដៃទៅយកសៀវភៅNoteរបស់ខ្លួនដែលនៅក្នុងដៃរាងក្រាស់លើកឡើងទៅខាងលើផុត។ការខំប្រឹងឈោងយកម្តងជាពីរដងមិនបានសម្រេចទើបជីមីនព្យាយាមនិយាយអង្វរសុំឲ្យរាងក្រាស់អ៊ុនវ៉ូប្រគល់សៀវភៅនោះមកឲ្យខ្លួនវិញ ព្រោះបើទោះបីជាខ្លួនខំប្រឹងហក់លោតយ៉ាងណាក៏មិនអាចយកសៀវភៅមកវិញបានដែរដោយសារតែកម្ពស់មិនសមប្រកបទាល់តែសោះអញ្ចឹងហើយខំប្រឹងយ៉ាងមិចក៏គ្មានប្រយោជន៍ដែរ។
     «ចង់យកសៀវភៅវិញបានតើ! តែ...» នរៈរាងខ្ពស់សង្ហារធ្វើជានិយាយឡើងបែបធម្មតាៗប៉ុន្តែបង្គប់ដោយល្បិចកល់នៅក្នុងចិត្ត ខណៈដៃនៅតែលើកឡើងផុតព្រោះខ្លាចថានឹងត្រូវជីមីនកញ្ឆក់យកទៅវិញបាន។
     «តែអី??»ជីមីន
     «ត្រូវមានលក្ខខណ្ឌដោះដូរ»
     «បងនិយាយទៅ!លក្ខខណ្ឌអី?» ចិញ្ចើមក្រាស់ចងចូលគ្នា និយាយទៅកាន់អ្នកមាននាមជាសិស្សច្បង។
     «ជីមីនត្រូវបកប្រែ និងធ្វើរាល់កិច្ចការអង់គ្លេសទាំងអស់ជំនួសបង!»រាងក្រាស់និយាយលក្ខខណ្ឌរបស់ខ្លួន ជាហេតុនាំឲ្យជីមីនត្រូវបើកភ្នែកស្រឡាំងកាំងតែម្តង មុននិងសួរបញ្ជាក់
     «ហាស់???សិស្សច្បងនិយាយលេង មែនទេ?»
     «បងចេះនិយាយលេងពីពេលណាបង?» ជំនួសឲ្យការឆ្លើយ នរៈធ្វើជាសួរពើក្នុងន័យចង់បញ្ជាក់ថាខ្លួនមិនបានលេងសើចទេ។
     «ប៉ុន្តែក្រែងសិស្សច្បងពូកែអង់គ្លេស ណាស់មិនអញ្ចឹង?ម៉េចក៏មិនធ្វើខ្លួនឯងទៅ!»ចិញ្ចើមស្អាតចងចូលគ្នា ហាស្តីសួរឡើងបែបមិនយល់ថា សិស្សពូកែភាសាអង់គ្លេសប្រចាំសាលាបែរជាមកប្រើអ្នកដទៃឲ្យធ្វើកិច្ចការឲ្យទៅវិញ។
     «បងចង់ប្រើជីមីនតើយ៉ាងម៉េច? ឬមិនចង់ធ្វើទេ អញ្ចឹងសៀវភៅនេះនឹងដល់ដៃលោកនាយកហើយណា!!»នរៈហាស្តីឡើងដោយទឹកមុខអ្នកមានប្រៀបជាងខណៈយកសៀវភៅNoteតូចមួយនោះមកគោះលើបាតដៃក្រាស់ថ្នមៗ មុននិងនិយាយគម្រាមនឹងយកសៀវភៅទៅឲ្យលោកនាយក។
      «តែសិស្សច្បងក៏ដឹងថាខ្ញុំខ្សោយអង់គ្លេស ដល់កម្រិតណាដែរ!តើឲ្យខ្ញុំទៅបកប្រែសៀវភៅនឹងធ្វើកិច្ចការឲ្យបងបានរបៀបម៉េច??»រាងតូចហាស្តីឡើងទាំងមិនយល់ថាហេតុអីក៏អ៊ុនវ៉ូប្រើខ្លួនទាំងដែលដឹងច្បាស់ហើយថាខ្លួនមិនចេះអង់គ្លេសនោះទេ!ប្រឡងអង់គ្លេសធ្លាក់រាល់ខែ ហើយឲ្យទៅបកប្រែភាសាអង់គ្លេសយ៉ាងម៉េចនៀគ?ទៅម៉េចហ្នឹងរួចនោះ!!!
     «នោះជាបញ្ហាជីមីន!បងមិនដឹងទេចង់ធ្វើ យ៉ាងម៉េចធ្វើទៅ តែបើជីមីនមិនចង់ធ្វើក៏មិនអីដែរណា តែបងក៏មិនហ៊ានធានាសៀវភៅនឹងរឿងនៅក្នុងសៀវភៅនេះដែរ...» រាងខ្ពស់សង្ហារដើរទៅផ្អែកខ្នងនឹងជញ្ជាំងក្នុងបន្ទប់ដាក់សម្ភារៈខណៈនិយាយបណ្តើធ្វើដូចជាមិនបង្ខំឲ្យរាងតូចធ្វើការងារនេះឲ្យខ្លួនទេប៉ុន្តែបែរជាលើករឿងសៀវភៅនេះមកនិយាយទៅវិញ!បែបនេះគេហៅថាគម្រាមដោយប្រយោលហើយទោះបីជាមិនចង់ក៏មិនអាចប្រកែកបានដែរ។
     «ក៏បានខ្ញុំនឹងធ្វើ!ប៉ុន្តែសិស្សច្បងត្រូវសន្យា ថាឲ្យសៀវភៅមកខ្ញុំវិញ»ម្តងនេះទោះបីជាមិនចង់ក៏ត្រូវបង្ខំចិត្តយល់ព្រមធ្វើដែរដើម្បីតែរក្សារការសម្ងាត់នៅក្នុងសៀវភៅនោះក៏ដូចជារក្សារឈ្មោះខ្លួនឯងអោយអាចរៀននៅសាលានេះបន្តដែរព្រោះបើរឿងរ៉ាវក្នុងសៀវភៅនេះដឹងដល់លោកនាយកនោះច្បាស់ណាស់ថាគេនឹងត្រូវលុបឈ្មោះបញ្ឈប់មិនឲ្យរៀនក្នុងសាលានេះបន្តទៀតទេ!តែក៏មិនភ្លេចសួរបញ្ជាក់អ៊ុនវ៉ូផងខ្លាចថាត្រូវខ្លួនត្រូវគេបោកប្រើ។
     «ប្រាកដណាស់!អញ្ចឹងចេញពីរៀនជីមីន ត្រូវទៅយកសៀវភៅនៅផ្ទះបង អូខេ?» រាងក្រាស់ញញឹមលើកចិញ្ចើមម្ខាងបែបពេញចិត្តពេញថ្លើមដែលឲ្យជីមីនធ្វើការឲ្យបានសម្រេច!មុននឹងណាត់អោយជីមីនទៅយកសៀវភៅអង់គ្លេសដែលត្រូវបកប្រែនៅផ្ទះខ្លួន។
     «អូខេ!ឆាប់ឲ្យសៀវភៅមកខ្ញុំវិញមក!» ជីមីនយល់ព្រមទាំងបង្ខំចិត្តខណៈលោទៅយកសៀវភៅរបស់ខ្លួនមកវិញ ប៉ុន្តែត្រូវអ៊ុនវ៉ូរហ័សលើកសៀវភៅឡើងផុតទៅខាងលើវិញ ជាហេតុធ្វើឲ្យរាងតូចត្រូវចងចិញ្ចើមឆ្ងល់មួយរំពេចតែម្តង។
     «នេះបង!!!»
     «បងនឹងឲ្យវាទៅជីមីនវិញបន្ទាប់ពីបង បញ្ចប់ថ្នាក់ទី១២!បងសន្យាណាថានឹងថែរក្សារវាឲ្យបានល្អបំផុត»បបូរមាត់ស្អាតហាស្តីឡើងខណៈលើកចិញ្ចើមម្ខាងបញ្ឆេះចិត្តរាងតូចឲ្យម៉ួម៉ៅកាន់តែខ្លាំង។
     «ហ្ហើយ!!!»ជីមីនធ្វើអីមិនបានក្រៅពីខាំ មាត់សង្កត់ចិត្តមើលដំណើរសង្ហារដើរចាកចេញទៅទាំងក្តៅចិត្តព្រោះនាយម្នាក់នេះឆ្លាតខ្លាំងតែម្តងមិនឲ្យខ្លួនបោកបាន!មុននេះគេបម្រុងយកសៀវភៅហើយក្រលាស់សម្តីវិញតែដឹងអីគេតាមទាន់ល្បិចមុននោះ?
     ...
     «ផាក ជីមីន!»សម្លេងគ្រលរធំឧទាននាម រាងតូចឡើង ដាស់ឲ្យសមីខ្លួនភ្ញាក់ពីការស្រមៃរូបភាពកាលពី៦ឆ្នាំមុនកាលដែលរៀននៅវិទ្យាល័យនោះ។មុខតូចក្រមិចរហ័សងាកទៅរកប្រភពសម្លេងដែលហាក់ដូចជានៅជិតៗនឹងខ្លួន ទើបប្រទះនឹងផ្ទៃមុខសង្ហាររបស់អគ្គនាយកថ្មីដែលដើរមកជិតកាយតូចយកតែមែនទែន រហូតដល់ច្រមុះស្រួចទទួលដឹងក្លិនក្រអូបដែលភាយចេញពីខ្លួនមាំមួយនោះ។
     «បា-បាទ»បបូរមាត់ស្អាតរហ័សហើប ឡើងឆ្លើយទាំងរដាក់រដុប ព្រោះតែមានអារម្មណ៍ថាភ័យផង ភ្ញាក់ផ្អើលផង បេះដូងវិញក៏លោតឌុកដាក់ៗ!ចំហាយក្តៅភាយចេញមកខ្លួនមកភាយៗ។
     «មិនគិតនឹងណែនាំខ្លួនឲ្យខ្ញុំបានស្គាល់ នឹងគេទេឬ? ឬក៏មិនស្វាគមន៍នឹងវត្តមានរបស់ខ្ញុំទេ?»រាងក្រាស់បន្តនិយាយដោយមិនគិតថានឹងខិតចេញឆ្ងាយពីរាងតូចឡើយរិតតែមិនខ្វល់ពីក្រសែភ្នែកបុគ្គលិកគ្រប់គ្នាដែលសម្លឹងមកខ្លួន ជាហេតុធ្វើឲ្យរាងតូចជីមីនមានអារម្មណ៍ថាមិនស្រួលកាន់តែខ្លាំងរហូតដល់ប្រញាប់ដកថយនាំរាងកាយតូចច្រលឹងចេញឆ្ងាយពីមាឌបាវខ្សាច់ដោយខ្លួនឯង។
     «មិនមែនអញ្ចឹងទេលោកប្រធាន!ខ្ញុំ...» រាងតូចប្រញាប់ប្រកែកឡើងញាប់មាត់ ខណៈចង់ធ្វើការណែនាំខ្លួនទៅហើយនោះពាក្យដែលត្រៀមនិយាយទាំងប៉ុន្មានក៏ត្រូវលេបចូលក្នុងពោះវិញអស់ ព្រោះតែអ៊ុនវ៉ូមិនបាននៅចាំស្តាប់ពាក្យខ្លួុើននិយាយបែរជាញញឹមចុងមាត់រួចដើរចូលទៅក្នុងក្រុមហ៊ុនធ្វើប្រងើយ!ដោយសារតែមុននេះគេបានមើលឃើញនៅក្នុងកាតបុគ្គលិករួចអស់ទៅហើយ នាយគ្រាន់តែហៅសួរលេងព្រោះឃើញដូចជាភ្លឹកៗពេក។
     «ស្អីអញ្ចេះ??» បបូរមាត់ស្អាតហើបឡើង រងាំរង៉ូវតែឯងបែបមិនសូវយល់ពីសកម្មភាពរបស់រាងក្រាស់ ឬក៏គេចង់ធ្វើដូចជាកាលនៅរៀនវិទ្យាល័យទៀត?
  
     សូមរងចាំភាគបន្ត😚
   សុំទោសសម្រាប់ការយឺតយ៉ាវ🙏
#Eunbie

ជម្រៅស្នេហ៍សិស្សច្បងCEOWhere stories live. Discover now