ភាគទី០១

956 58 1
                                    

ទីក្រុងសេអ៊ូលជាទីក្រុងមួយដែរមានភាពល្បីល្បាយនិងលេចធ្លោជាងគេដែរមានកន្លែងដើរលេងជាច្រើន សុទ្ធតែសប្បាយៗនិងមានកន្លែងថតរូបស្អាត ហើយមានអគារធំៗជាច្រើន សាលារៀនសម្រាប់ឲ្យសិស្សានុសិស្សទាំងអស់ចូលរៀនផងដែរហើយសាលានីមួយៗសុទ្ធតែមានគ្រូដែរមានល្អៗមកបង្រៀន មានផ្សារទំនើប សួនច្បា និងកន្លែងដើរលេងជាច្រើនទៀត

ងាកមកមើលនៅភូមិគ្រឹះមួយដែរធំជាងគេនៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ហើយក៏ជាគ្រួសារម៉ាហ្វៀមួយដែរមានអំណាចជាងគេផងដែរ

" បងថេយ៍!! "សំឡេងក្មេងស្រីម្នាក់វ័យ18ឆ្នាំបានហៅឈ្មោះអ្នកជាបងប្រុសហើយនាងមានឈ្មោះថាគីម ស៊ូយ៉ុងមានរាងស្ដើង បបូរមាត់ពណ៌សុីជម្ពូនិយាយរួមតាំងពីក្បាលដល់ចុងជើងគ្មានអ្វីទាស់សូម្បីបន្តិច

" មានការអីនាងល្អិត? "សំឡេងអ្នកជាបងបានឆ្លើយមកកាន់នាងតូចវិញដោយសំឡេងយ៉ាងពិរោះគេមានឈ្មោះគីម ថេយ៉ុងអាយុ22ឆ្នាំដែរមានរូបរាងដូចជាមនុស្សស្រីបេះបិទតែម្ដង ទាំងរូបរាង មុខមាត់ពណ៍សម្បុរ និងចរឹកគឺឆ្នាស់ឆ្នើមតែម្ដង

" បងមើលនេះទៅ "ស៊ូយ៉ុងបានឲ្យអ្នកជាបងមើលទៅរូបបុរសសង្ហារម្នាក់

" ចន ជុងហ្គុក ?? សុីអុីអូវ័យក្មេងប្រចាំប្រទេសកូរ៉េ "ថេយ៉ុងក៏បានលាន់មាត់និយាយឈ្មោះបុរសម្នាក់ដែរគេបានផុសក្នុងបណ្ដាយសង្គម

" យ៉ាងមិចបងពេញចិត្តគេមែនទេ? "ស៊ូយ៉ុងនាងតូចក៏បានសួរទៅបងប្រុសរបស់នាងព្រោះនាងឃើញគាត់មើលមិនដាក់ភ្នែក

" មិនពេញចិត្តទើបចម្លែក ទាំងឆ្លាត ទាំងពូកែ ទាំងសង្ហារ ទាំងមាន ហើយជាសុីអុីអូវ័យក្មេងថែមទៀត "ថេយ៉ុងនិយាយទាំងញញឹមចុងមាត់

" ពិតមែនហើយស្រីៗណាក៏ចង់បានគេម្នាក់និងដែរ "ពិតណាស់នាងតូចនិយាយត្រូវគេម្នាក់នេះមានស្រីៗប៉ងប្រាថ្នាចង់បានច្រើនណាស់

" ចុះឯងមិនចង់គេទេមែនទេ "ថេយ៉ុងក៏បានចោតសំណួរសួរទៅកាន់ប្អូនស្រីរបស់ខ្លួន ព្រោះនាងនិយាយថាមានស្រីៗជាច្រើនចង់បានគេម្នាក់នោះចុះនាងចង់បានដែរឬអត់

កម្មសិទ្ធគីម ថេយ៉ុង❤️🔥Where stories live. Discover now