ភាគទី០៦

267 30 2
                                    

'' ស្នាមថើបដំបូងរបស់ខ្ញុំមួយនេះបានប្រគល់ឲ្យលោកហើយ ក្នុងពេលនេះលោកជាកម្មសិទ្ធរបស់ខ្ញុំ ''ថេយ៉ុងដកបបូរមាត់ចេញរួចក៏និយាយជាមួយស្នាមញញឹមយ៉ាងពេញចិត្ត ដៃវែងស្រឡូនអង្អែលលើថ្ពាល់នាយថ្នមៗ

'' ពិតប្រាកដណាស់ ''ជុងហ្គុកញោចស្នាមញញឹមរួចហើយអង្អែលលើបបូរមាត់របស់រាងតូចថ្នមៗទាំងមិនទាន់អស់ចិត្ត

'' មាត់មួយនេះជារបស់ខ្ញុំ ខ្លួនប្រាណនេះក៏ជារបស់ខ្ញុំដែរ ជុប៎ !! ''ថេយ៉ុងយកដៃអង្អែលលើបបូរមាត់របសើរាងក្រាស់និងចង្អុលទៅលើខ្លួនប្រាណរបស់នាយដោយបញ្ចាក់ថាពេលនាយជាកម្មសិទ្ធរបស់គេតែម្នាក់ប៉ុណ្ណោះ រួចក៏បានឱនថើបមាត់រាងក្រាស់បន្តិចជាមួយស្នាមញញឹម

                      ***********

ថ្ងៃថ្មីបានឈានចូលមកដល់ កាលពីយប់មិញនេះថេយ៍មិនបានទៅផ្ទះទេគឺទៅគេងនៅខនដូររបស់ជុងហ្គុកដោយសារតែនាយមិនព្រមឲ្យរាងតូចទៅនោះទេ រាងតូចដោយចិត្តមិនដាច់ផងក៏មិនបានទៅដូចគ្នា ។

'' អារុណសួរស្ដីអូនសម្លាញ់ សឺត!! ''ជុងហ្គុកក៏បានបើកវាំងននបញ្ចេញពន្លឺព្រះអាទិត្យដើម្បីចង់ដាស់ឲ្យរាងតូចភ្ញាក់ពីដំណេកព្រោះថាម៉ោងក៏ដើរលឿនហើយ

'' សម្ដីផ្អែមទាំងព្រឹកតែម្ដងហើយ នេះមិនទាន់ដឹងអីផងក៏មកផ្អែមទៅហើយ ''ថេយ៉ុងបើកភ្នែកសន្សឹមៗយឺតៗជាមួយស្នាមញញឹមឆ្លើយឆ្លងពាក្យសម្ដីយ៉ាងផ្អែមល្ហែមជាមួយរាងក្រាស់

'' ផ្អែមនៅចាញ់មាត់របស់អូន ជុប៎ ''សម្ដីកំហូចនិយាយចប់ក៏លួចឈ្មក់ថើបមាត់រាងតូចបានសម្រេចមួយខ្សឺតទៀត

'' ខូចណាស់បងនេះ ''ថេយ៉ុងយកដៃច្បិចថ្ពាល់រាងក្រាស់បន្តិចទាំងក្នក់ក្នាញ់និងនាយជាខ្លាំង សម្ដីព្រានហើយចរិកនេះក៏ខូចទៀតពិនខាងលួចឈ្មក់កេងចំណេញលើគេរហូត

'' ខូចព្រោះស្រឡាញ់អូន ''
'' ផ្អែមសម្បើមណាស់ ''
'' មុជទឹកជាមួយគ្នាទេ ?? ''
'' ឆ្កួតណាស់បងនេះ ''
'' ហុឹសស ''
'' អូនមុជទឹកហើយ ''

  ថេយ៉ុងនិយាយចប់ក៏បានក្រោកចេញទាញកន្សែងដើរចូលក្នុងបន្ទប់ទឹកយ៉ាងលឿននិងចាក់គន្លឹះទ្វារបន្ទប់ទឹកយ៉ាងជាប់តែម្ដងព្រោះខ្លាចថារាងក្រាស់នេះចូលមកមែន មិនទុកចិត្តទេព្រានៗបែបនេះភ្លេចខ្លូនមួយភ្លេតចូលមកមែនឥឡូវហើយ ។ 20នាទីក្រោយមករាងតូចក៏មុជទឹកស្លៀកពាក់យ៉ាងស្រស់ស្អាតចេញមកអង្គុយនៅមុខកញ្ចក់ចាប់ផ្ដើមប្រើផលិតផលថែសម្រស់របស់ខ្លួនកាន់តែផូផង់ដើម្បីកាន់តែទាក់ទាញចិត្តរបស់រាងក្រាស់

កម្មសិទ្ធគីម ថេយ៉ុង❤️🔥Where stories live. Discover now