រឿង តួនាទីនៃអំណាច🔥

923 23 2
                                        

នៅក្នុងភូមិដ៏តូចមានមនុស្សរស់នៅតិចណាស់ នៅក្នុងគ្រួសារមួយដែលមានជីវ:ភាពខ្វះខាតមានកូនប្រុសច្បងម្នាក់ដែលគេមានឈ្មោះថាជុងហ្គុកនិងកូនពៅមានឈ្មោះថាអាយ៍សាមានម្ដាយគាត់គឺមានជម្ងឺប្រចាំកាយ ចំណែកឪពុកធ្វើការងារបានតិចតួចប៉ុណ្ណោះ។ការរស់នៅគ្រួសារមិនមានជីវ:ភាពធូធារសោះខ្លួនក៏សម្រេចចិត្តទៅធ្វើការឆ្ងាយពីផ្ទះសម្បែង។មកនៅភូមិមួយទៀតនៅជិតទីក្រុងមានផ្ទះមួយដែលធំហើយមើលទៅដូចជាអ្នកមាន ដោយខ្លួនគេមានកម្លាំងនឹងរឹងមាំប្រហែលអាចធ្វើអ្វីបានច្រើនសម្រាប់ផ្ទះមួយនេះ ពេលមកដល់មានបុរសជាអ្នកយាមនាំគេចូលទៅដល់ឱ្យបានដឹងថាមានមនុស្សមួយក្រុមអង្គុយជក់បារីនៅលើសាឡុង រួមជាមួយតុមូលនឹងមានប្រអប់ខ្មៅបួនជ្រុងនៅកណ្តាល ពួកគេបានមើលជុងហ្គុកពីលើដល់ក្រោម មេបងធំក៏និយាយទៅរកជុងហ្គុកមុន

"ឯងជាអ្នកណា"ហាហ្វី 35ឆ្នាំ គាត់ជាអ្នកធំបំផុតនៅក្នុងផ្ទះដ៏ធំមួយនេះ

"ខ្ញុំមកសុំធ្វើការងារនៅទីនេះផងលោក"សម្ដីមាំនិយាយចេញមក និងជាការឱនក្បាលទោកាន់គាត់

"ពួកឯងថាទៅ មុខមាត់របស់គេសមធ្វើជាអី ហាសហា"ហាហ្វី ងាកមកសួរមនុស្ស5នាក់ដែលកំពុងអង្គុយនៅក្បែរគាត់

"ធ្វើការយប់បានប្រាក់ច្រើនរាប់មិនអស់ ហាសហា"អាពាយ 30ឆ្នាំ

"ចុះបើគេធ្វើមិនបានយើងខាតស្លាប់ហើយ"យីតាន 30ឆ្នាំ

"លោកឱ្យខ្ញុំធ្វើអីក៏បាន ខ្ញុំធ្វើបានគ្រប់យ៉ាង"ជុងហ្គុក 19ឆ្នាំ

"ល្អយប់នេះឯងទៅជាមួយយើង អាយ៉ងនាំគេទៅបន្ទប់រៀបចំខ្លួនទៅ!"ហាហ្វីគាត់ហាកចូលចិត្ដនាយខ្លាំង យប់នេះមានការងារធ្វើច្រើនត្រូវការមនុស្សច្រើនដើម្បីធ្វើវា

ជុងហ្គុកនាយបានដើរតាមគេទៅមកដល់បន្ទប់មានសុទ្ធតែជាឈុតពណ៍ខ្មៅ ពេលបានស្លៀកនាយមើលទៅគឺសង្ហារណាស់។អាយ៉ងនាំនាយទៅបន្ទប់មួយទៀត មានកាំភ្លើងជាច្រើននៅទូរដែក វាជាកន្លែងវឹកហាត់ ជុងហ្គុកធ្វើតាមនៅអ្វីដែលគេបានប្រាប់ ការប្រើកាំភ្លើងគេបាញ់មិនសូវត្រង់ទេ មានការវឹកហាត់ភ្លាមរកត្រៀមខ្លួនមិនទាន់។

រឿងខ្លីៗ❤️Where stories live. Discover now