...
#ពេលវេលាដែលមានតែរឿងស្តេ្រសៗ តើគួររំសាយវាដោយរបៀបណា?
_ចំណងជើងរឿង:បេះដូងចេះហោះពេលនៅក្បែរគេ
_អ្នកនិពន្ធ:សី
_ចំនួនភាគ:2
_ប្រភេទ: បុរសស្រឡាញ់បុរស ; រ៉ូមមែនតិច ; ដ្រាម៉ា
_ការវាយតម្លៃ: 13+
...សួស្តី ខ្ញុំឈ្មោះថាតង ពាក្យតងហ្នឹង មកពីពាក្យថាប៉ៃតងបាទ ប៉ុន្តែខ្លីៗហៅតែតងៗមកវាងាយជាង។រូបរាងមិនស្អាត ខ្ញុំតែងតែអន់ចិត្តរហូតហ្នឹង ថាមិនដូចគេ មិនដូចនេះ មិនដូចនោះ គ្រាន់តែខ្ញុំរៀបរាប់ប៉ុណ្ណឺង អ្នកគ្រប់គ្នាប្រាកដជាដឹងហើយ ថាបែកវល់ប៉ុណ្ណា។ប៉ុន្តែឈប់សិន កុំអាលលែងស្ដាប់ពីជីវិតខ្ញុំអី នឹងមានអីសប្បាយៗជាងនេះមិនខាន! វាជារឿងអ្វីទៅ? បកមកប្រធានបទយើងអម្បាលមិញសិន ដោយសារតែចួបរឿងដែលអន់ចិត្តនឹងខ្លួនឯងបែបនេះ ទើបខ្ញុំអាចរកខ្លួនឯងឃើញ នឹងចេះស្រឡាញ់ខ្លួនឯងខ្លាំងជាងមុនផងដែរ ជាពិសេសដែលដឹងថា មានមនុស្សក្បែរៗខ្ញុំច្រើនណាស់ មានពុក អ្នកម៉ែ បងស្រី គាត់តែងតែលើកទឹកចិត្តខ្ញុំ តែអ៊ីចឹងហើយ មានកម្លាំងមកវិញភ្លាមៗហ្មង។តែថារឿងក៏វាមិនចប់ត្រឹមហ្នឹងដែរ ទោះបីជាយ៉ាងណា ក៏វានៅមានចន្លោះប្រហោងខ្លះៗ។
[រឿងនេះនិពន្ធឡើងមក គឺសម្រាប់បុគ្គលអាយុចាប់ពី១៣ឆ្នាំឡើងប៉ុណ្ណោះ ដែលមិនមានចេតនាជំរុញសកម្មភាពណាមួយឡើយ]
តែថារឿងក៏វាមិនចប់ត្រឹមហ្នឹងដែរ ទោះបីជាយ៉ាងណា ក៏វានៅមានចន្លោះប្រហោងខ្លះៗ។
វ៉ូ វ៉ូ ៗៗៗ!
ខ្ញុំបានជិះកង់យឺតៗ ជាមួយកម្លាំងខ្យល់ខ្លាំងដែលបកមកប៉ះប្រាណ ទោះបីជាខ្យល់នោះធ្វើឪ្យខ្ញុំពិបាកក្នុងការជិះកង់ឪ្យទៅមុខក៏ដោយ ក៏ខ្ញុំនៅតែប្រឹង ព្រោះតែទេសភាពស្រស់ត្រកាល មានទន្លេដ៏ធំជិតផ្លូវ សំខាន់សងខាងផ្លូវហ្មឹងមានដើមឈើខ្ពស់ៗទៀត និយាយថាស្លឹកវាពណ៌ប៉ៃតងស្រស់ ដូចជាឈ្មោះខ្ញុំអ៊ីចឹងនៀក ហិហិ។
ងឺត!
ខ្ញុំបានបញ្ឈរកង់មួយកន្លែង ងាកមើលឆ្វេងស្ដាំ ហាក់មិនសូវមានមនុស្សសោះ សង្ស័យមិនទាន់ដល់ម៉ោងគេមកដើរលេងទេដឹង ព្រោះម៉ោងបួនល្ងាចជាងដែរ មេឃរាងក្ដៅតិចៗនៅឡើយ ប៉ុន្តែសរសើរខ្លួនឯងហ្មងអ្ហា! ដោយសារពេលនេះមកអង្គុយលើបង់ឆ្ងាយពីកង់បន្តិច ធ្វើប្រងើយ ទោះបីជាក្ដៅអីក្ដៅទៅអត់ខ្វល់ នេះ!គេនៅអង្គុយញាត់កាសជាប់ត្រចៀក ស្ដាប់តន្ត្រី មើលទឹកទន្លេហ៎រ! អ៊ីចឹងទៅរាងស្រស់ស្រាយដែរ មិនហត់គិតរឿងអ្នកផ្ទះពេក។
YOU ARE READING
បេះដូងចេះហោះ
Romanceនរណាក៏មានបញ្ហា មានរឿងដែលត្រូវដោះស្រាយ តែ"តង"បែរជារត់គេចពីវាទៅវិញ។ តតែទៅចួប"សំណាង" ទើបគេកាន់តែយល់ នឹងរៀនសូត្រពីនាយជាច្រើន ដើម្បីដោះស្រាយបញ្ហា ព្រមទាំងដឹងអាថ៍កំបាំងដ៏ភ្ញាក់ផ្អើលពី "សំណាង"ថែមទៀត។