EP.2(បញ្ចប់) ខួរគិតតែពីធ្វើការ

29 3 0
                                    

✈️💗#បេះដូងចេះហោះពេលនៅក្បែរគេ 🤭 ភាគ2(បញ្ចប់) | Boy Love | សហបុរស

...
...

#ថ្ងៃចូលឆ្នាំធ្វើការធម្មតា🌚

_ចំណងជើងរឿង:បេះដូងចេះហោះពេលនៅក្បែរគេ
_អ្នកនិពន្ធ:សី
_ចំនួនភាគ:2
_ប្រភេទ: បុរសស្រឡាញ់បុរស ; រ៉ូមមែនតិច ; ដ្រាម៉ា
_ការវាយតម្លៃ: 13+

ពេលព្រឹកបន្ទាប់ពីខ្ញុំបានមកដល់ផ្ទះហើយ ខ្ញុំក៏បានអរគុណទៅដល់សំណាងដែរ នៅពេលដែលគេជួនខ្ញុំមក។បន្ទាប់ពីលាសំណាងចប់ ខ្ញុំក៏បានដើរចូលក្នុងផ្ទះ ទើបឃើញម៉ាក់ប៉ាខ្ញុំនៅឈររង់ចាំខ្ញុំយ៉ាងក្ដីបារម្ភ គាត់បានសួររឿងហេតុដែលបានកើតឡើង រួចខ្ញុំក៏ប្រាប់តាមដំណើរ។រឿងអត់ទាន់ចប់ទេ គាត់ខឹងខ្ញុំហើយមើលទៅ ដែលចេះដើរលេងមិនមកផ្ទះ ទើបខ្ញុំក៏តបរាងសម្ដីធ្ងន់បន្តិចទៅ ព្រោះតែទ្រាំទុកមកយូរហើយ...

"ម៉ាក់! ម៉ាក់ឯងអត់ឪ្យខ្ញុំដើរទេមែន?ខ្ញុំយល់ពីក្ដីបារម្ភម៉ាក់ឯង ប៉ុន្តែបើសិនមិនចួបបញ្ហាខ្លះនៀក ឪ្យខ្ញុំមានភាពជាខ្លួនឯងបានយ៉ាងម៉េច?មានម៉ាក់ ម៉ាក់ការពារខ្ញុំ ចុះបើសិនថ្ងៃណាមួយខ្ញុំគ្មានម៉ាក់ឯង ឪ្យខ្ញុំរស់ដោយខ្លួនឯងយ៉ាងម៉េច?ខ្ញុំសុំទោសដែលឪ្យគ្រប់គ្នាលំបាកដោយសារខ្ញុំ"

និយាយចប់ខ្ញុំក៏ដើរចូលបន្ទប់បាត់ នៅពួនសង្ងំយំឯនេះ ទឹកភ្នែកស្រក់ច្រោកៗ ខាំមាត់មិនឪ្យឮសំឡេងមកទេ ខ្លាចគាត់បានឮ។មកដល់ពេលនេះ ខ្ញុំអស់កម្លាំងចិត្តរលីង ទើបបស់ជំហានដើរយឺតៗមករកគ្រែគេង ទាំងភ្នែកបិទជិតនៅតែទឹកភ្នែកកំពុងហូរចុះ។

ទីង!

សំឡេងសារទូរស័ព្ទរបស់ខ្ញុំក៏បានលូតមក រួចខ្ញុំក៏បានបើកមើល ដូចជាលេខប្លែកនរណាចេះ?

"ចូលឆ្នាំដើរលេងអត់?"

ដោយមិនស្គាល់ថាលេខរបស់នរណា អត់មិនបានខ្ញុំក៏បានខលទៅតែម្ដង។

"អាឡូ!នរណាគេហ្នឹង?"

"គឺយើង!"សំឡេងធ្ងន់ ដូចប្រហែលៗ។

"អូហ៍!សំណាងហ៎រ?បានលេខយើងមកពីណា?"

"ខ្មោចឪ្យទេដឹង?"

You've reached the end of published parts.

⏰ Last updated: Sep 21, 2023 ⏰

Add this story to your Library to get notified about new parts!

បេះដូងចេះហោះWhere stories live. Discover now