★Because you★

154 18 0
                                    


ភាគ1

        ខ្ញុំឈ្មោះគីម ថេហ្យុង! ថ្ងៃនេះម៉ាក់ខ្ញុំឲ្យខ្ញុំមកមើលគូររៀបការក្រោយខ្ញុំបានបែកគ្នាជាមួយមិត្តប្រុសដែលទាក់ទងគ្នាអស់7ឆ្នាំ។ គេបានក្បត់ខ្ញុំទៅរៀបការជាមួយអ្នកផ្សេងដោយសំអាងថាតាមម្តាយហើយគេក៏សុំខ្ញុំបែកទាំងមិនស្តាយរយ:ពេលដែលយើងទាក់ទងគ្នា។ ភ្លាមៗពេកហើយខ្ញុំទទួលយកមិនបានទេ ខ្ញុំនៅតែមិនទាក់កាត់ចិត្តពីគេបាននៅឡើងទេ ហើយឥឡូវត្រូវម៉ាក់បង្ខំឲ្យមកមើលគូរទៀត។ ខ្ញុំគ្មានជម្រើសនោះទេ ក៏ត្រូវបង្ខំចិត្តមកទាំងមិនចង់ គេម្នាក់នោះស្អាត  សង្ហារ មាន តែខ្ញុំមិនបានស្រឡាញ់គេទេ គ្រប់យ៉ាងខ្ញុំព្រមព្រោះម៉ាក់បង្ខំណាមួយចង់យកគេបញ្ឈឺសង្សារចាស់ដែលទើបតែបែកគ្នាថ្មីៗនេះនោះទេ។

        ក្នុងហាង~~~

" លោកមែនទេ? ជាគូរណាត់ដែលម៉ាក់ខ្ញុំឲ្យខ្ញុំមកណាត់ជួបនោះ? " រាងតូចដើរមកដល់តុដែលមានបុរសម្នាក់អង្គុយចាំគេ ដោយមានម្ហូបត្រៀបត្រាពេញតុ នាយកម្មង់វាក៏ដើម្បីរាងតូចដូចគ្នាព្រោះឮថារាងតូចចូល
ចិត្តញុាំ។

" បាទគឺខ្ញុំ " នាយកម្លោះសង្ហារ ថ្ពាល់ខួចឆ្លើយយ៉ាងស្រទន់ញញឹមចេញថ្ពាល់ខួចហាក់ចង់បន្ទន់ចិត្តនាយ
កម្លោះតូចដែលកំពុងអង្គុយទល់មុខនាយ។ តែសោកស្តាយផង រាងតូចមិនបានឈ្លក់វង្វេងជាមួយមុខសង្ហារៗរបស់នាយនោះទេ តែរាងតូចកំពុងឈ្លក់រង្វេងជាមួយម្ហូបអាហារដែលមានត្រៀបត្រាពេញតុទៅវិញទេ។

" ល្អ! ពួកយើងរៀបការនៅអាទិត្យក្រោយនេះទៅ " កម្លោះតូចគីម ថេយ៉ុងនិយាយយ៉ាងស្វាហាប់ មិនស្ទាក់ស្ទើរ តែនាយកម្លោះមិនបានងើបមុខមកនិយាយចំមុខកម្លោះសង្ហារថ្ពាល់ខួចនោះទេ ព្រោះខ្លួនកំពុងរវល់ញុាំ។

" មិនមែនឬ? " កម្លោះសង្ហារថ្ពាល់ខួចចន ជុងហ្គុក ខ្ពស់ សង្ហារ មាន កែវភ្នែកភ្លឺថ្លាស្រីណាឃើញក៏បាក់ស្រឹបជាមួយភាពសង្ហារខាបយកប្រលឹងមិនលើកលែងសូម្បីអ្នកអាន។ ដូចដែលបានប្រាប់! កម្លោះតូចរបស់អ្នកអានគឺមិនបានចូលភ្នែកជាមួយភាពចែងចាំងរបស់អនាគតប្តីនោះទេ។

" ខ្ញុំញុាំរួច! ចាំទៅចុះអីតាស៊ីវិល អាទិត្យក្រោយគឺការយកតែម្តង " រាងតូចច្រលឹងគិតតែពីឈ្ងោកមុខញុាំ តែមាត់ក៏ប្រឹងនិយាយទាំងមានអាហារពេញមាត់ និយាយទាំងមិនច្បាស់!

★Because you★Where stories live. Discover now