★Because you★

59 12 0
                                    

ភាគ2

        បន្ទាប់ពីរាងក្រាស់សុំមិត្តភក្តិទៅផ្ទះហើយក៏ត្រូវមិត្តនាយដេញមកវិញដែរ មិនចាំយូរនាយក៏ដើរចេញពីក្លឹប ឡើងឡានដើម្បីបើកបរសំដៅទៅផ្ទះប៉ាម៉ាក់ក្មេក!!

        ថ្ងៃរៀបការចូលមកដល់~~

        ថ្ងៃរៀបការជាថ្ងៃពិសេសណាស់សម្រាប់មនុស្សគ្រប់គ្នា! តែថាវាមិនមែនមនុស្សគ្រប់រូបលើលោកនេះពេញចិត្តនិងថ្ងៃរៀបការរបស់ខ្លួនទាំងអស់នោះទេ។ ប្រៀបដូចកម្លោះតូចរាងស្តើងច្រឡឹងថេហ្យុងនេះឯង នាយតូចមិនចង់រៀបការនោះទេ ច្បាស់ណាស់ព្រោះនាយមិនបានលាក់ទឹកមុខនោះទេ វាលេចឡើងនៅលើផ្ទៃមុខដ៏រលោងល្អស្អាតច្បាស់ៗ...!!

" ថេហ្យុងកូនម្តាយ! " សម្លេងអ្នកស្រីគីម ដែលត្រូវជាម្តាយបង្កើតរបស់រាងតូច ដើរចូលបន្ទប់ធ្វើខ្លួនកូនម្លោះតូចទាំងស្នាមញញឹម! តែក៏ត្រូវរលាយក្រោយឃើញទឹកមុខច្បាស់ៗហាក់មិនពេញចិត្តសោះឡើង! មុននិងគាត់ហៅឈ្មោះកូនឡើងដោយសម្តីផ្អែមស្រទន់និងញញឹមតិចៗដើម្បីធ្វើជាកម្លាំងចិត្តដល់កូន..

" បាទម៉ាក់? " រាងតូចតបម្តាយទាំងសម្លឹងមុនគាត់ពីក្នុងកញ្ចក់ទៅ!

" ម៉ាក់ដឹង! ដឹងថាកូនមិនអាចកាត់ចិត្តពីជេហ្យុងបាន! តែកូនចូលចាំថា ពេលនេះម៉ោងនេះវេលានេះក្នុងថ្ងៃនេះ កូនបានស្លៀកពាក់ជាឈុតកូនកម្លោះ សល់មិនប៉ុន្មានម៉ោងទៀតនេះ កូនក៏ត្រូវលេចមុខសារជាថ្មីក្នុងនាមជាប្រពន្ធចន ជុងហ្គុក! ដូច្នេះទោះកូនចង់ឬមិនចង់ ស្រឡាញ់ឬមិនស្រឡាញ់ ក្នុងថ្ងៃនេះការឬមិនការ ក៏កូននៅតែជាប្រពន្ធរបស់គេដដែល! ព្រោះកូនចុះអីតាស៊ីវិលជាមួយគេហើយៗប៉ាម៉ាក់មិនបានបង្ខំកូនឡើងវាជាការសម្រេចរបស់កូន កូនយល់ទេ?? " អ្នកស្រី! និយាយរៀបការពីហេតុផលជាមួយកូនប្រុសបណ្តូលចិត្តរបស់គាត់! គាត់ដឹងថាថេហ្យុងធ្វើចិត្តមិនបាន តែគាត់មិនបានបង្ខំឲ្យនាយតូចទៅចុះអីតាស៊ីវិលជាមួយជុងហ្គុកនោះវាជាការសម្រេចចិត្តរបស់គេ ដូច្នេះ!គ្មានអ្វីត្រូវនិយាយដោះសារនោះទេ!

" ម៉ាក់! តើកូនសម្រេចនេះខុសឬត្រូវទៅ? " តើគេ
សម្រេចចិត្តខុសឬត្រូវទៅ? ដោយសារតែចិត្តខឹងមានះមួយឆាវរហូតជ្រុលខ្លួនមករៀបការជាមួយមនុស្សដែលខ្លួនមិនបានស្រឡាញ់! តើគេសម្រេចចិត្តខុសហើយមែនទេ??

You've reached the end of published parts.

⏰ Last updated: May 10 ⏰

Add this story to your Library to get notified about new parts!

★Because you★Where stories live. Discover now