ភាគបញ្ចប់
មន្ទីរពេទ្យ :
រទេះរុញកង់៤បានរុញរាងកាយដែរសន្លប់ស្តូកស្តឹងរបស់Jakeចូលទៅកាន់បន្ទប់icuដោយមានheeseungជាអ្នកដើរអមតាម
<< សូមសាច់ញាតិអ្នកជម្ងឺរង់ចាំនៅខាងក្រៅ >> អ្នកគ្រូពេទ្យបានប្រាប់ទៅHeeseungដោយឃើញនាយកម្លោះបម្រុងនឹងចូលទៅជាមួយរាងតូច
<< អ្នកគ្រូពេទ្យ សូមជួយគេខ្ញុំឲ្យផុតពីគ្រោះថ្នាក់ផងខ្ញុំសូមអង្វរ >> រាងក្រាសលើកដៃសំពះទឹកភ្នែករលីងរលោង សកម្មភាពនៅពេលនេះគឺគួរដឹងណាស់ ថាគេមិនចង់ បាត់បង់មនុស្សខ្លួនស្រឡាញ់ទេ
<< ពួកយើងនឹងព្យាយាម ឲ្យអស់ពីសមត្ថភាព >> អ្នកគ្រូ ពេទ្យឆ្លើយតបហើយក៏ដើរចូលទៅបន្ទប់icu
<<អរគុណច្រើនហើយ >> Heeseungតបទៅវិញទាំងសម្លេងស្អកនឹងទឹកភ្នែហូរមកមិនដាច់
នាយកម្លោះHeeseungស្រវេស្រវាធ្វើអ្វីមិនត្រូវអារម្មណ៍ភ័យខ្លាចចាប់ផ្តើមមាន ដងខ្លួនទម្រេតទៅលើឥតការ៉ូដៃម្ខាងវាយ ជញ្ជាំងថែមទាំងបន្ទោសខ្លួនឯងទៀតផង ញីសក់ក្បាល សភាពគេនៅពេលនេះគឺដូចមនុស្សឆ្កួតអីចឹង
<< Jakeអូនមិនត្រូវកើតអីទេ អូនត្រូវតែនៅជាមួយបង បង ដឹងថាបងខុស ដែលទុកអូនចោល បងខុស បងសុំទោស ដឹងខ្លួនមកដាក់ទោសបងមក បងមិនធ្វើអោយអូនយំទៀតទេ >>Heeseungឱបក្បាលជង្គង់ ទ្រហ៊ោយំយ៉ាងខ្លាំងដោយការដឹងកំហុស
<<jake...jake>> sunooមិត្តភក្តិរបស់jakeស្រែកហៅ ពេញមន្ទីរពេទ្យព្រោះឮដំណឹងមិត្តសម្លាញ់របស់ខ្លួនជួប គ្រោះថ្នាក់ចរាចរណ៍ ចិត្តជាមិត្តបារម្ភខ្លាំងណាស់
<< Heeseung ??? >> sunooបន្លឺឡើងក្រោយឃើញheeseungដេកផ្អែកជញ្ជាំងទ្រហ៊ោយំដូចមនុស្សឆ្កួត
<<sunool!! >> នាយកម្លោះស្រែកឡើងក្រោយឃើញមុខរបស់sunoo មកដល់បែបនេះ
<<ពេលនេះjakeនៅឯណា ខ្ញុំចង់ជួបគេ ខ្ញុំបាត់ដំណឹងគេ អស់មួយខែហើយ ប្រាប់មកjakeនៅទីណា !!! មិនពិតjake មិនអាច មិនអាច....!!!....អោយ.....!!!! >> sunoo ស្រែកឡើងដូចមនុស្សវិកលចរិត ចិត្តមួយចង់ឃើញjakeចិត្តមួយក៏ដឹងថាjakeជួបប្រទះគ្រោះថ្នាក់ដោយសារអ្វី
YOU ARE READING
ទៅជារៀងរហូត💔 (ចប់)
Romance>Heeseung យំសោក ដៃទាំងសងខាងស្រវាឱបរាងកាយjakeដែលត្រជាក់ដូចទឹកកទោះអ្នកនិយាយអីក៏គេលែងដឹងហើយ ទោះសុំទោស ១០០០០២០០០០៣០០០០០០០០ ដងក៏ គេមិនឮដែរ គេចាកចេញហើយ ចាកឆ្ងាយហើយ ចាកចេញ ទាំងការឈឺចាប់ ចាកចេញទាំងមិនស្គាល់អ្វីទៅសុភមង្គលពិតប្រាកដពេលគេនៅរស់នៅសើចនៅយំអ្នកមិនដែ...
