ភាគទី១

507 61 7
                                    

នៅក្នុងពិធីជប់លៀងមួយរបស់ត្រកូលអាដូរ៉ា ដែលធ្វើឡើងសម្រាប់អបអរដល់កូនប្រុសច្បងដែលឡើងកាន់តំណែងម៉ាហ្វៀបន្តពីឪពុកក្នុងវ័យ27ឆ្នាំ ដែលគេមានឈ្មោះថា Sunooមានរូបរាងតូចច្រឡឹងដូចមនុស្សស្រីដែលអ្នកណាមើលមកក៏គិតថាគេជាមនុស្សទន់ខ្សោយតែការគិតគឺខុសស្រឡះគេមានមុខមាំ ចរឹករឹកពាតឹងរឹងមុឺងម៉ាត់ហ្មត់ចត់ តែមិនផ្ដាច់ការនោះទេ។ នៅក្នុងកម្មវិធីមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករដែលសុទ្ធតែជាត្រកូលមានអំណាច លើកលែងតែត្រកូលមួយប៉ុណ្ណោះដែលមិនបានអញ្ជើញមកគឺត្រកូលម៉ានីឡា ដោយសារតែត្រកូលទាំងពីជាសត្រូវនឹងគ្នា ត្រកូលទាំងពីរតែងតែមានជម្លោះជាមួយគ្នាជាច្រើនលើក ដោយសារតែត្រកូលម៉ានីឡាតែងតែលួចប្លន់ទំនិញរបស់ត្រកូលអាដូរ៉ាជាញឹកញាប់។ ចូលមកកម្មវិធីយើងវិញពេលនេះមេគ្រួសារកំពុងតែទទួលភ្ញៀវជាមួយកូនប្រុសទីពីរនិងប្រុសពៅដោយកូនច្បងមិនទាន់រៀបចំខ្លួនរួចនៅឡើយ

<Riki ទៅមើលបងធំបន្តិចទៅយូរហើយគាត់មិនទាន់ចុះមកទៀត>សំឡេងស្រទន់របស់កូនប្រុសទីពីរបានបន្លឺប្រាប់ប្អូនឲ្យទៅមើលបងប្រុសរបស់ខ្លួន

<បាទ បងនៅចាំទទួលភ្ញៀវជាមួយលោកប៉ាចុះ>ថាហើយប្រុសពៅក៏ឡើងទៅខាងលើ

~តុក~~តុក~~~

<បងប្រុសហើយឬនៅពេលនេះពិធីជិតចាប់ផ្ដើមហើយ>រីគីគោះទ្វាហើយក៏បើកចូលទៅហៅបងប្រុស

<រួចហើយៗ តោះឆាប់ទៅ>អ្នកជាបងក៏ដើរមកអូសដៃប្អូនចេញមកក្រៅដើម្បីចុះមកខាងក្រោម

<នោះបងទៅរាក់ទាក់ភ្ញៀវបន្តិចទៅ>ឮសំដីប្អូនប្រុសហើយក៏ដើរទៅកន្លែងឪពុក

<អូ! មកល្មមនេះកូនជម្រាបសួរលោកអ៊ំនឹងបងទៅកូន>លោកម្ចាស់អាដូរ៉ាក៏ណែនាំឲ្យកូនប្រុសជម្រាបសួរវ័យចំណាស់ដែលកំពុងឈរចំពោះមុខ

<ជម្រាបសួរលោកអ៊ំ បងប្រុស>Sunooអោន90°ជាការគោរពដល់មនុស្សចាស់

<បាទជម្រាបសួរ នេះក្មួយអ៊ំធំលឿនណាស់ធ្មេចបើកៗក៏បានបន្តតំណែងពីលោកប៉ាភ្លាម>លោក Justin ញញឹមសរសើរSunoo គេក៏ញញឹមដាក់គាត់វិញ

អន្ទាក់ស្នេហ៍ម៉ាហ្វៀWhere stories live. Discover now