ភាគទី៥

158 28 2
                                    

ក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃនៅលើជណ្តើររាប់សិបកាំមានកម្ល៉ោះសង្ហារម្នាក់កំពុងតែចុះមកជាមួយដំណើរមាំមួនចុះមកខាងក្រោម។ ដំណើរជើងចុះមកដល់ខាងក្រោមក៏ប្រទះឃើញបុរសចំណាស់កំពុងអង្គុយផឹកតែអានកាសែតលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវនាយក៏ដើរចូលទៅរក

«អរុណសួស្ដីលោកប៉ា»នាយកម្ល៉ោះពោលឡើងជាមួយស្នាមញញឹមយ៉ាងស្រទន់ទៅកាន់ឪពុក

«អ៎ស!!អរុណសួស្តីកូនប្រុស»គាត់ដាក់កាសែតចុះងាកមកញញឹមដាក់កូនប្រុសវិញ

«ថ្ងៃនេះទំនេរលោកប៉ាមិនទៅរំសាយអារម្មណ៍ខ្លះទេហេស?»

«អត់ទេ ប៉ាចង់សម្រាកនៅផ្ទះចុះកូនតែងខ្លួនសង្ហារបែបនេះចេញទៅណាមែនទេ?»

«កូនគិតថាចង់ចេញទៅក្រៅខ្លះឲ្យស្រឡះមុខស្រឡះមាត់ម្ដង»

«បើអញ្ចឹងទៅចុះកូនបើកឡានប្រយ័ត្នប្រយែងផង»

«បាទលោកប៉ា ជម្រាបលា»និយាយចប់កាយមាំក៏ដើរចេញទៅបាត់ទុកឲ្យឪពុកនៅអានកាសែតបន្ត

»»»»»»»skip

នៅតាមផ្លូវដែលមានរថយន្ដបើកបរឆ្វាត់ឆ្វែង មនុស្សម្នាធ្វើដំណើរទៅមកយ៉ាងអ៊ូអរ ក្នុងនោះក៏មានក្មេងប្រុសម្នាក់កំពុងធ្វើដំណើរទៅរៀនផងដែរ។ ក្មេងប្រុសម្នាក់នោះហាក់មានភាពសប្បាយរីករាយជាខ្លាំងគេដើរមកដល់កន្លែងត្រូវឆ្លងថ្នល់ក៏ឈប់ចាំបន្តិចព្រោះមិនទាន់ដល់ភ្លើងបៃតងសម្រាប់អ្នកឆ្លងថ្នល់ឡើយ គេឈរចាំមួយសន្ទុះទើបចរាចរណ៍ថ្មើរជើងអាចឆ្លងថ្នល់បាន ក្មេងប្រុសនោះដើរបានពាក់កណ្ដាលផ្លូវស្រាប់តែ....

ភឹប~~~ងុឺត~~~~

សំឡេងហ្រ្វាំងឡានបន្លឺឡើងយ៉ាងខ្លាំងឯកាយក្មេងនោះក៏ត្រូវដួលអុកគូទកណ្ដាលផ្លូវព្រោះតែឡានអ្នកណាមិនដឹងបើកមិនមើលភ្លើងចរាចណ៍សោះ

«នែ៎!!! លោកបើកឡានគ្មានភ្នែកទេហេស?»សំឡេងដ៏សែនឆ្នាស់ឆ្នើមរបស់អ្នកដែលដួលលើដីនោះបន្លឺឡើងពេលអ្នកដែលបើកឡានបានចុះពីលើឡានមកមើលគេ

«សុំទោសផង តើឯងមានត្រូវត្រង់ណាទេ?»អ្នកកម្លោះដែលចុះពីលើឡានក៏ពោលពាក្យសុំទោសនឹងដើរទៅជួយលើកក្មេងប្រុសនោះ

You've reached the end of published parts.

⏰ Last updated: May 20 ⏰

Add this story to your Library to get notified about new parts!

អន្ទាក់ស្នេហ៍ម៉ាហ្វៀWhere stories live. Discover now