ភាគទី២

246 45 16
                                    

ម៉ោង2រំលងអាធ្រាតRikiកំពុងអង្គុយចាំបងប្រុសយ៉ាងអន្ទះសារ កន្លងទៅជាច្រើនម៉ោងហើយនៅមិនទាន់ឃើញមកវិញទៀត ប្រុសពៅអង្គុយចាំទាំងស្ងាបមិនឈប់តែមិនព្រមទៅគេងព្រោះបារម្ភពីបងៗ

<Rikiទៅគេងទៅកូនយប់ជ្រៅហើយ ស្អែកនេះបងប្រុសប្រាកដជាមកវិញហើយកូនកុំបារម្ភពេកអី>អ្នកជាឪពុកចុះមកឃើញកូននៅតែអង្គុយលើសាឡុងចាំបងប្រុសដដែលទើបដើរចូលទៅប្រាប់គេឲ្យទៅគេង

<តែលោកប៉ាកូនបារម្ភពីបងប្រុស កូនចង់នៅចាំគាត់>Rikiងាកមកតបនឹងលោកប៉ាហើយងាកទៅមើលមាត់ទ្វារវិញ

<ជឿប៉ាទៅគេងទៅ បងប្រុសកូនគេពូកែគេនឹងមិនអីទេណា>លោកម្ចាស់ចូលមកអង្អែលក្បាលកូនលួងលោមឲ្យគេទៅគេង

<បាទប៉ា>មុននឹងឡើងទៅគេឆ្លៀតចូលមកអោបលោកប៉ាបន្តិចសិន លោកម្ចាស់ក្រសោបកាយកូនភ្នែកសម្លឹងទៅក្រៅរបងដោយក្រសែភ្នែកព្រួយបារម្ភ ក្នុងចិត្តគាត់ពិតជាបារម្ភពីកូនៗណាស់ ទោះជាខាងក្រៅមើលទៅធម្មតាក៏ដោយ

<ឆាប់ទៅកូន>

<រាត្រីសួស្តីលោកប៉ា លោកប៉ាក៏ទៅសម្រាន្តដែរទៅ>

<អឹមតោះ>ប៉ាកូនទាំងពីរក៏បណ្ដើរគ្នាឡើងទៅខាងលើ

ព្រឹកថ្ងៃថ្មី ព្រះអាទិត្យរះចាំងចូលក្នុងបន្ទប់ធំទូលាយមួយដែលជាការរំខានដល់ដំណេករបស់មនុស្សពីរនាក់ដែលកំពុងគេងឲ្យក្រោកទាំងមិនចង់

<ប្រាប់បានឬនៅប្អូនខ្ញុំនៅឯណា?>ប្រយោគដំបូងនៃថ្ងៃថ្មីរបស់Sunooគឺជាសំណួរដែលគេចង់ដឹងតាំងពីយប់មិញ

<នែ៎!!ឯងចាំរៀបចំខ្លួនរួចរាល់ចាំសួរមិនបានទេហេស?>រាងក្រាស់សួរបកវិញ ព្រោះតែទើបតែងើបមិនប៉ុន្មានផងក៏សួរទៅហើយ

<ខ្ញុំចង់ដឹងឥឡូវនេះ ឆាប់ប្រាប់មក>Sunooនិយាយដោយមុខមាំប្រាកដប្រជា

<ហុឹម ប្រហែលពេលនេះបងSeungនាំទៅដល់ស្វីលហើយទេដឹង>Sunghoon និយាយទាំងស្ងាបព្រោះមិនទាន់អស់ងងុយ

<ហា៎ស!!ស្វីស??>Sunooស្រែកចាចពេលឮចម្លើយរបស់រាងក្រាស់

<ហុឺយយ ឯងស្រែកធ្វើស្អី?>Sunghoon ដែលមិនទាន់អស់ងងុយមិញនេះក៏ត្រូវស្វាងចែសព្រោះសម្រែកអ្នកម្ខាងទៀត

អន្ទាក់ស្នេហ៍ម៉ាហ្វៀWhere stories live. Discover now