Enjoy reading ❤️🌷
Episode 1
នៅក្នុង apartment មួយក្នុងបន្ទប់ដ៏ធំទូលាយ ក្មេងប្រុសស្រស់ស្អាតម្នាក់កំពុងគេងលក់យ៉ាងស្កប់ស្កល់។ ថ្ងៃនេះជាថ្ងៃដែរគេត្រូវទៅសម្ភាសន៍ការងារក្នុងក្រុមហ៊ុនដ៏ធំមួយ តែ... មើលគេចុះជិតដល់ម៉ោងហើយគេនៅដេកធ្វើមិនដឹង។ រហូតដល់មានពន្លឺចាំងមកគេទើបដាច់ចិត្តភ្ញាក់។
Sunoo's pov
ព្រះអាទិត្យនេះរំខានមែនវាមិនយល់ថាពេលព្រឹកបែបនេះគេងលក់ស្រួលប៉ុណ្ណាទេ? ខ្ញុំត្រូវងើបទាំងបង្ខំព្រោះតែថ្ងៃនេះត្រូវទៅសម្ភាសន៍ការងារផង។ ថ្មីៗនេះលុយចុះខ្លាំងណាស់ពឹងលើប៉ាម៉ាក់ទៀតមិនបានទេ។ តែ.. អេ រវល់តែរៀបរាប់ប្រាប់អ្នកអាន ម៉ោងប៉ុន្មានហើយនេះ... «ចង្រៃយ៎!!ជិតដល់ម៉ោងហើយ» គ្រាន់តែឃើញម៉ោងភ្លាមខ្ញុំរួតរះរត់ចូលបន្ទប់ទឹក សល់តែកន្លះម៉ោងទៀតដល់ហើយនៅតាប៉ែទៀតមិនបានទេ។ 15នាទីក្រោយខ្ញុំក៏រួចរាល់ក្នុងការរៀបចំខ្លួន ធ្វើជាមនុស្សប្រុសពិតជាស្រួលមែនស្លៀកពាក់ខោអាវធ្វើសក់តែបន្ទិចក៏រួចរាល់ហើយ ប៉ុន្តែប្រុសស្អាតដូចខ្ញុំនេះទាល់តែថែមក្រែមបន្ទិចទៀតសិន...រួចរាល់។
ពេលមកដល់ក្រុមហ៊ុនខ្ញុំក៏ឈរធ្វើចិត្តអោយធូរកុំភ័យ តែពេលចូលក្នុងស្រាប់តែភ្ញាក់ផ្អើល ព្រោះមនុស្សនៅទីនេះច្រើនណាស់ដូចជាត្រៀមសម្ភាសន៍ដូចខ្ញុំដែរ តែម៉េចក៏សុទ្ធតែមនុស្សស្រីអញ្ចឹង?ហើយម៉េចក៏ច្រើនម្លេះ?ម៉ាកៗនេះប្រធានក្រុមហ៊ុននេះឈឺក្បាលងាប់ហើយ។ ខ្ញុំដើរទៅអង្គុយលើកៅអីរង់ចាំព្រោះតែមិនទាន់ដល់ម៉ោង។
«ន៎ែឯង...ថ្ងៃនេះប្រធាន Park រើសជំនួយការថ្មីណាវុើយ»នារីម្នាក់ដែរនៅជិតខ្ញុំក៏និយាយទៅកាន់មិត្តរបស់នាង។ ហើយគ្រាន់តែរើសជំនួយការនឹងមានស្អីអស្ចារ្យទៅ?
«មែនហ្អ៎?អួយឯងមនុស្សច្រើនបែបនេះយើងអាចជាប់ដែរទេ?»
«ឯងទៅបារម្ភស្អី?សម្ថភាពឯងចាញ់យើងទេ»ជឿជាក់ដល់ហើយពួកនាងនេះ។
«យើងឃើញរូបគាត់ក្នុងទូរស័ព្ទ សង្ហារអើយសង្ហារ ឃើញភ្លាមលាឈប់ពីការងារចាស់មកដាក់CVនៅក្រុមហ៊ុននេះភ្លេត ចង់ឃើញផ្ទាល់ថាសង្ហារជាងក្នុងទូរស័ព្ទប៉ុណ្ណាទៅ?!» ខ្ញុំចង់តែសើចទេ។ នេះលះបង់ដល់ម្លឹងផង?ឯខ្ញុំរកការងារធ្វើមិនចង់បានផង។

YOU ARE READING
ជំនួយការកំពូលស្នេហ៍☆! | Sunsun
Fanfiction•Sunghoon •Sunoo •Ni-Ki •Heeseung •Jake •Jay •Jungwon