4

272 50 2
                                        

Episode 4

នៅបង់មួយក្នុងបរិវេណសាលាយើងឃើញសិស្សប្រុស3អ្នកដែរកំពុងតែអង្គុយនិយាយគ្នា។

«k'noo ហា៎ប្រាប់ពួកយើងមើល រឿងឯងទៅដាក់ពាក្យធ្វើការនោះណា៎»Jake សួរទៅមិត្ត។

«ហុើយ~ »Sunoo ដកដង្ហើមធំ។

«យីស ធ្វើដូចពិបាកចិត្តណាស់ចឹង»Jungwon និយាយ។

«វាយូរចត់ណាស់... »លឺហើយ Jake និង Jungwon ក៏រឹតតែចង់ដឹង។

Sunoo ក៏និយាយរឿងកាលពីព្រេងនាយអោយមិត្តស្ដាប់។

«យើងថាឯងសំណាងហើយ បានជាប់ជាជំនួយការ CEO នោះ! មនុស្សម៉ាគគោកទៅដាក់ពាក្យមិនជាប់មកជាប់ឯងនៀក»Jake និយាយ។ Jungwon ក៏ងក់ក្បាលយល់ស្រប។

«ខ្ញុំចង់ដាក់ពាក្យធ្វើបុគ្គលិកធម្មតា មិនមែនចង់ធ្វើជំនួយការអាបុិមុខងាប់នឹងទេស»Sunoo និយាយទាំងធុញ។

«Sunghoon Hyung ស្ងៀមៗកាចៗចឹងមែនប៉ុន្តែ ចិត្តគាត់ល្អណាស់»Jungwon និយាយ។ ឯ Sunoo និង Jake ងាកមើលមុខគេព្រមគ្នានិងជ្រួញចញ្ចើម។

«ឯងនិយាយដូចស្គាល់គេច្បាស់ណាស់អញ្ចឹង»Jake និយាយ។

«ក៏សង្សារខ្ញុំជាមិត្តគាត់នឹងណា»Jungwon និយាយទាំងអៀនៗព្រោះគេមិនដែរប្រាប់អ្នកទាំងពីរថាគេមានសង្សារនោះទេ។

«សង្សារ? wonnie ឯងទៅលួចមានសង្សារពីអង្កាលហាស់?ហើយសង្សារឯងជាអ្នកណា ឈ្មោះអី មុខមិច ធ្វើការអី ជាមនុស្សមិច គេល្អជាមួយឯងអត់ ប៉ាម៉ាក់ឯងដឹងអត់ ហើយប៉ាម៉ាក់គេដឹងអត់?»Sunoo សួរ។ Jake ដែរអង្គុយស្ដាប់ងាកមើលមុខអ្នកក្មេងជាងទាំងចង់ខ្យល់គរនឹងសំណួររបស់ Sunoo។

«បងថា Hoonie-hyung នាំបងទៅជួបមិត្តគាត់ឈ្មោះ Jay មែនទេ? នឹងឯងសង្សារខ្ញុំ»Jungwon ឆ្លើយតបទាំងអៀន។

Sunoo បើកមាត់ភ្ញាក់ផ្អើល។ Jake ដែរស្ងាត់មិញក៏និយាយឡើង។

«បានហើយៗ Sunoo ឯងស្គាល់ Jay ហើយដូច្នេះឈប់សួរ Jungwon ទៅយើងចង់ខ្យល់គរ»

«hehe»Jungwon😁។ Sunoo 🤦

បន្ទប់ពីនិយាយគ្នា ប្រកែកគ្នារឿងមានសង្សារអត់ប្រាប់ អស់ជាច្រើននាទីមក កណ្ដឹងសាលាក៏រោទ៍រួចពួកគេក៏នាំគ្នាចូលថ្នាក់រៀនធម្មតា។

At night/ Sunoo's Apartment

Sunoo អង្គុយមុខកុំព្យូទ័ររបស់ខ្លួនកំពុងធ្វើកិច្ចការដែរ Sunghoon ផ្ញើអោយគេធ្វើ។ ភ្លាមនោះសារក៏លោតលើអេក្រង់ទូរស័ព្ទរបស់ Sunoo។

Mr. Park
ស្អែកនេះម៉ោង2រសៀលយើងមានណាត់! ម៉ោង1យើងនឹងទៅយកឯង

Sunooo
លោកខ្ញុំអាចទៅខ្លួនឯងបាន

Mr. Park
កុំបដិសេធយើង!

Sunoo បង្វិលភ្នែក រួចសរសេរតប។

Sunooo
បាទ!តាមចិត្ត

និយាយហើយក៏បិតទូរស័ព្ទទុករួចក៏ធ្វើការគេបន្ត។

To be continued...

ភាគខ្លីបន្ទិចហើយ sorry ផងណាខានសរសេរយូរដែរ😩

ជំនួយការកំពូលស្នេហ៍☆! | Sunsun Where stories live. Discover now