រឿង និស្ស័យស្នេហ៍💕

21 1 0
                                    

ភាគទី០៥
ព្រឹកព្រលឹមស្រាងៗក្លិនផ្កាចាប់ផ្ដើមភាយក្លិនតាមរយៈខ្យល់បក់ក្រអូបពេញទាំងរាជវាំងឆាមហាក់បីដូចជាកំពុងតែជូនពរនៅថ្ងៃមង្គលសេរីរបស់អនាគត់ស្ដេចថ្មីនៃរាជវង្សឆាមីងចឹង។

នៅក្នុងរាជវាំងមានសភាពអូ៊អរទាស្សាទាសីម្នាក់ៗកំពុងតែញាប់ដៃញាប់ជើងក្នុងការរៀបចំនៅក្នុងវាំងឲ្យបានស្រស់ស្អាតដែលសាកសមសម្រាប់ពិធីសេរីមង្គល។សម្លេងផ្លុំនៃត្រែបានបន្លឺឡើងកងរំពង់ជាការប្រកាសថានៅក្នុងទឹកដីនៃអាណាចក្រឆាមីងកំពុងតែមានពិធីសំខាន់ក្នុងពេលបន្តិចទៀនេះ។
ប្រជាជនទាំងអស់បាននាំគ្នាក្រោកឡើងរៀបចំផ្ទះសម្បែងនឹងស្លៀកសម្លៀកបំពាក់ថ្មីៗស្អាតៗដើម្បីចូលរួមក្នុងពិធីនាពេលបន្តិចទៀតនេះ។

"ក្រាក!!!"
សម្លេងបើកទ្វារនៃបន្ទប់បានបន្លឺឡើងធ្វើឲ្យអ្នកដែលគេងលង់លកបានស្កប់ស្កល់នោះក៏ភ្ញាក់ដៃសារតែមានសម្លេងរំខាន។

«ជីមីនហា៎!!នេះមិនទាន់ភ្លឺទេណាឯងកុំមករំខានយើងអីណា»ហូស៊ុក ទាញភួយយកមកក្របក្បាលជិតនឹកស្មានតែអ្នកជាមិត្តមកដាស់។

«ព្រះរាជបុត្រ!ដឹងព្រះកាយឡើងថ្ងៃនេះជាថ្ងៃដែលទ្រង់ត្រូវរៀបអភិសេធណា»ស្រីបម្រើម្នាក់ដើរចូលទៅអង្រួនជើងរបស់ហូស៊ុកដើម្បីឲ្យនាយកម្លោះតូចភ្ញាក់ឡើង។

៊«រៀបអភិសេធស្អី!ហា៎!!!រៀបអភិសេធ?!»ហូស៊ុកគ្រាន់តែឯពាក្យរៀបអភិសេធភ្លាមក៏ងើបឡើងដូចត្រូវគេចាប់ទះចឹង។

«ព្រះមេម្ចាស់ទ្រង់ត្រូវរៀបអភិសេធជាមួយនឹងអ្នកអង្គម្ចាស់ថេយ៉ុងនោះអីទ្រង់ភ្លេងហើយឬ?»ស្រីបម្រើចូលទៅជិតនឹងសួរទៅកាន់ហូស៊ុក។នាយកម្លោះភ្លេចខ្លួនថាគេកំពុងតែនៅសម័យបុរាណមិនមែននៅបច្ចុប្បន្នទេ។

«ពិតមែនហើយតែ...ខ្ញុំសុំសួរមួយតើបានទេ?»ហូស៊ុក និយាយស្របពេលដាក់កែវភ្នែលសម្លឹងទៅមើលស្រីបម្រើម្នាក់នោះរងចាំចម្លើយឆ្លើយយល់ព្រមរបស់នាង។

«ខ្ញុំឆ្លើយបានគ្រប់សំណួរដែលទ្រង់សួរព្រះមេម្ចាស់»ស្រីបម្រើម្នាក់នោះនិយាយទាំងឱនគំនាបបន្តិច។

រឿង និស្ស័យស្នេហ៍💕✅Where stories live. Discover now