រឿង និស្ស័យស្នេហ៍💕

25 1 0
                                    


ភាគទី០៨
រាជបុត្រតូចហូប៊ីងើបដើរទៅតាមអ្នកអង្គម្ចាស់ព្រោះចង់ដឹងថាទ្រង់ខឹងខ្លួនរឿងអ្វី។

«អ្នកអង្គម្ចាស់ឈប់សិនអ្នកអង្គម្ចាស់ចង់យាងទៅណាខ្ញុំគ្រាន់តែចង់ឲ្យទ្រង់យកប្រពន្ធថែមខុសដែលហ៎ឬមួយក៏ទ្រង់អសមត្ថភាពខាងធ្វើរឿងប្ដីប្រពន្ធទើបទ្រង់មិនចង់យកប្រពន្ធ»ហូប៊ីដើរតាមថេយ៉ុងបណ្ដើរនិយាយបណ្ដើរតែកំម្លោះតូចមិនដឹងទេថាប្រយោគដែលខ្លួននិយាយចេញទៅមិញនេះកំពុងតែប្រមាថដល់ស្ដេចហើយ។

គ្រាន់តែឮពាក្យសម្ដីដែលមហេសីពោលមកាន់ខ្លួនភ្លាមអ្នកអង្គម្ចាស់ក៏អដំណើរភ្លេចហើយក៏បែបព្រះភក្រ័(មុខ)សម្លឹងទៅកាន់មហេសីដោយក្ដីក្រោធខឹងមិនដឹងថាមហេសីខ្លួននឹកឃើញយ៉ាងមិចទើបនេះនិយាយបែបនេះ។

«អួយ!មិចក៏ឈប់មិនប្រាប់គ្នាបែបនេះ»ហូប៊ី ដែលដើរមកតាមថេយ៉ុងនោះរវល់តែភ្លេចខ្លួនទើបមិនដឹងនោះទេថារាងក្រាស់ឈប់ឡើយ។

«មិញនេះទ្រង់និយាយថាមិច?»អ្នកអង្គម្ចាស់ ពោលសួរឡើងដោយទឹកមុខរាបស្មើរកែវភ្នែកសម្លឹងរាងតូចមិចដាក់។

«ខ្ញុំនិយាយថាទ្រង់អសមត្ថភាពផ្លូវភេទឬមួយក៏មិនពិត?»ហូប៊ីឱបដៃចូលគ្នានិយាយទាំងមិនខ្វល់ពីអ្វីទាំងអស់។

«ចង់ដឹងថាយើងមានសមត្ថភាពឬអត់ទាល់តែសាក»អ្នកអង្គម្ចាស់និយាយរួចហើយក៏ចាប់លីមហេសីរបស់ខ្លួនយកតែម្ដង។ដំបូងគិតថាចង់ឲ្យព្រមដោយខ្លួនឯងតែមកនិយាយប្រមាថគ្នាបែបនេះទាល់តែប្រើហឹង្សាហើយទើបបាន។

«អាយ៎!!!លោកដាក់ខ្ញុំចុះទៅលោកចង់ធ្វើអីនឹងហា៎លែងដាក់ខ្ញុំចុះ!!»ហូប៊ីពេលត្រូវអ្នកអង្គម្ចាស់ចាប់លីបែបនេះក៏ប្រញាប់រើយកស្លាប់យករស់តែម្ដងតែអ្នកដែលចាប់នោះមិនខ្ចីញោចឡើយ។

«យើងនឹងបង្ហាញឲ្យទ្រង់ឃើញថាយើងមានសមត្ថភាពឬអត់ហើយរឿងយកស្រីស្នំយើងចង់យកពេលណាក៏បានមិនបាច់ចាំទ្រង់ប្រាប់ឲ្យយើងយកទេ»អ្នកអង្គម្ចាស់ ពោលបណ្ដើរដើរទៅបណ្ដើរ។
ពេលមកដល់ក្នុងបន្ទប់អ្នកអង្គម្ចាស់ក៏ដាក់មហេសីរបស់ខ្លួនទៅលើគ្រែថ្នមៗហើយក៏ចាប់ផ្ដើមដោះសម្លេងបំពាក់របស់ខ្លួនចេញទាល់តែអស់គ្មានសល់។

រឿង និស្ស័យស្នេហ៍💕✅Where stories live. Discover now