ភាគទី49: Mommy អូនចង់ជួប Daddy

978 64 4
                                    

Junghaa បាននាំថេយ៍អុីចេញមកដល់ខាងក្រៅទ្វារសាលាក៏មានអ្នកមករង់ចាំទទួលពួកគេជារួចស្រាប់ទៅហើយ។

"ក្មេងៗបងនៅខាងនេះ..."សម្លេងកំលោះសង្ហាវ័យ21ឆ្នាំដែលកំពុងតែឈរផ្អែកខ្នងនឹងឡានស្រែកបន្លឺឡើងហៅក្មេងៗបងប្អូនភ្លោះទាំងពីរ។

"បងប្រុស....!"Junghaa and TaeEii ក៏រត់ទៅរួចអ្នកកំលោះម្នាក់នោះយ៉ាងសប្បាយចិត្ត។

"ហុឹមសឺត! នឹកណាស់នៀក!" Dogpav លើក TaeEiii ឡើងអោនទៅក្រញិចថ្ពាល់ទន់ៗប៉ោងៗរបស់នាងទាំងក្រឺតខ្នាញ់។

"បងប្រុសថើបតែអូន ថេយ៍អុី ចោះអូននោះ??" ជិងហានិយាយទាំងធ្វើមុខជូររបៀបបង្ហាញថាគេអន់ចិត្តនឹងបងប្រុសក្រៅត្រកូលរបស់គេដែលមិនចាប់អារម្មណ៍ជាមួយគេនោះ។និយាយរួមក្រៅពីដូប៉ាវជុងហាមិនដែលសូវនិយាយឬក៏ធ្វើចរិតគួរឲ្យស្រឡាញ់ដាក់នរណានោះឡើយ ក្រៅពីដូប៉ាវព្រោះគេចូលចិត្តបងដូប៉ាវរបស់គេ។

"ហៃយ៉ា នេះប្អូនប្រុសដ៏រឹងមាំរបស់បងចេះតូចចិត្តដែលមែនទេ? "ដូប៉ាវ ដាក់ថេយ៍អុីចោះរួចក៏ដាក់ខ្លួនអង្គុយឲ្យស្មើជុងហា រួចក៏អង្អែលក្បាលរបស់គេទាំងនិយាយលែងសើច។

"ក៏អូនជាក្មេង គួរឲ្យស្រឡាញ់ម្នាក់ដែលនោះអី"

"នេះបងប្រុសក្លាយជាក្មេងគួរឲ្យស្រឡាញ់តាំងពីពេលណាទៅមិចក៏អូនមិនដឹងសោះចឹង??"

"អូនកុំចេះដឹងរឿងបងមួយរឿងពេកបានទេ ថេយ៍អុី!"

"ក៏បាន មកបងដូប៉ាវយើងតាឡប់ទៅទះវិញ អូនឃ្លានណាស់..."ថេយ៍អុីទាញដៃដូប៉ាឲ្យងើបឈរឡើង ហើយនាយកំលោះក៏នាំក្មេងៗចូលឡានទៅផ្ទះ។

#សង្ខេប

Dogpav កំលោះ21ឆ្នាំនិសិ្សតIT ឆ្នាំទី2។ នាយកំលោះបានមករស់នៅទីនេះអស់រយ:ពេល5ឆ្នាំមកហើយតាំងតែពេលគេចូលថ្នាក់វិទ្យាល័យមកម្លេះ។ ដោយមានការផ្គត់ផ្គង់ពីខាងរាងតូចគីមថេយ៉ុង ហើយថេយ៉ុងក៏បានឲ្យដូប៉ាវប្រើនាមត្រកូលរបស់ខ្លួនផងដែរ ព្រោះនាងចាប់ទុកគេដូចជាប្អូនរបស់នាងម្នាក់យ៉ាងចឹង ហើយរឿងនេះម៉ាក់ប៉ារាងតូចក៏មិនបានថាអ្វីនាងដែរ។ ដោយសាមានដូប៉ាវជាដៃជើងនឹងហើយទើបថេយ៉ុង មិនសូវពិបាកក្នុងការគ្រប់គ្រងហាងរបស់នាងព្រោះនាងបានឲ្យសទ្ធិនេះទៅដូប៉ាវជាអ្នកចាប់ចែងជំនួសនាង។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now