ផ្ដើមរឿង: ភ័យ!

3.3K 127 1
                                    

         ទីក្រុងសេអ៊ូល.
       នៅតាមដងផ្លូវ រាងតូចដៃជើងស្រឡូនស្រឡៅ មុខមាត់ស្រស់ស្អាតគួរឲស្រឡាញ់ កំពុងជិះម៉ូតូម៉ាកtoday ស្ដាប់តន្ត្រីដោយពាក់កាសជាប់នឹងត្រចៀក ញញឹមស្រស់ពព្រឹមធ្វើមាត់ម្ហបៗតាមចម្រៀង កែវភ្នែកពណ៌ត្នោតភ្លឺក្រឡែកសម្លឹងមើលឆ្វេងស្ដាំជុំវិញសួនកំសាន្តដោយអារម្មណ៍ស្រស់ស្រាយ កាលបើយូរៗទើបបានជិះម៉ូតូម្ដង រាល់លើកជិះតែឡានធុញសឹងអី ព្រោះតែអ្នកផ្ទះមិនចង់ឲបើកម៉ូតូខ្លាចមានគ្រោះថ្នាក់ដូចលើកមុន មិនសូវចេះជិះស្ទាត់ប៉ុន្មានប៉ុន្តែមានះចង់បើកម៉ូតូមានឡានហើយមិនព្រមជិះ និយាយមិនព្រមស្ដាប់ មិនដឹងជិះបែបម៉េចបានទៅឲបុកដើមឈើកើត។
         «ជិះម៉ូតូសប្បាយម្ល៉េះទេណ៎» សម្លេងដ៏ស្រាលស្រទន់ពិរោះដូចសារិកាចាប់បន្លឺឡើងតិចៗម្នាក់ឯងដោយបញ្ចេញស្នាមញញឹមដ៏ស្រស់ស្អាត គេមានឈ្មោះថា ថេយ៉ុង ហ្វីនសឺ ទើបតែចូលវ័យ20ឆ្នាំឲគត់! ថ្វីត្បិតថាគេជាមនុស្សប្រុសពិតមែន ប៉ុន្តែបើអ្នកមិនដឹងប្រាកដជាច្រឡំថាមនុស្សស្រីហើយ ទាំងរូប ទាំងរាងរៅ មុខមាត់ ដូចមនុស្សស្រីបេះដាក់នៀក៎...តែថាថេយ៉ុងយើងនេះស្អាតជាងស្រីៗមួយចំនួនទៅទៀត ប្រាប់ឲដឹងទៅ បុរសណាដែលឃើញហើយមិនលង់? ស្រីណាដែលឃើញហើយមិនលង់នោះបើស្អាតអីស្អាតយ៉ាងនឹងនៀក៎? បើមិនបាក់ស្រឹបៗទេកុំហៅគេថា ថេយ៉ុង ហ្វីនសឺ!។
        រាងតូចជិះម៉ូតូរវល់តែវក់នឹងទេសភាពបូករួមជាមួយនឹងតន្ត្រីដែលបុកងំពេញត្រចៀកផងនោះ ភ្លេចមើលមុខក៏ទៅបុកគូទឡានគេចតនៅក្បែរផ្លូវ ពីក្រោយផាំង ដួលគ្រាំង អារម្មណ៍ដែលហោះហើរទៅដល់ឋានណាមិនដឹងក៏ហោះស្ទុយចូលខ្លួនវិញ ចាប់ដឹងដល់អារម្មណ៍ឈឺនូវខ្នងដៃដែលកកិតនឹងថ្នល់ដាច់រលាត់ស្បែកចេញឈាម ស្ញូញមុខឈឺព្រោះត្រូវរាងខ្លាំងដែរ។
       «អ្ហឹកហ្ហឹកហ្ហឺ...អាប្រកាច់ណាចតឡានកណ្ដាលផ្លូវគេជិះហ្នឹង អួយ!ហ្ហឹកឈឺ...»ព្រះមើលសម្ដី? ឡានគេចតអែបផ្លូវសោះ ហើយឯងនៅអាឡារឹកជិះអត់មើលឡានគេចតខ្លួនឯង បែជាមកបន្ទោសម្ចាស់ឡានគេទៅវិញ បុកគេសោះហ្នឹងហ្ហាស។
       «ចៅហ្វាយមានអ្នកបុកគូទឡាន...»
       «យើងដឹងហើយ! ចុះទៅមើលទៅវាជាអ្នកណា» កម្លោះវ័យ30ឆ្នាំ គំហកដាក់កូនចៅឲប្រញ៉ាប់ចុះទៅមើលថាជាមនុស្សអាឡាក់អាឡើតមកពីណា ជិះមកបុកឡានគេតែផ្ដាសបែបនេះ ឃើញមុខបាញ់ចោលតែម្ដង ពិតជាគួរឲខឹងមែន។
      «បាទចៅហ្វាយ!» គ្រីក រហ័សឆ្លើយរួចបើកទ្វាចុះទៅមើលតាមបញ្ជាចៅហ្វាយ ទៅមើលមុខមនុស្សដែលថ្លើមធំជិះមកបុកឡានចៅហ្វាយគេ លែងចង់រស់ឃើញពន្លឺថ្ងៃតទៅទៀតហើយមើលទៅ។ គ្រីកដោះវែនតាខ្មៅចេញហើបជើងមិនទាន់បានបីជំហ៊ានស្រួលបួលផងក៏ស្រាប់តែ...
       «ចុះមកហើយហ្ហេស៎ ចតឡានភ្លើៗ ឌឹប!!!»
       «អូយយ!!! ឯង!!» មួយដៃចំកណ្ដាលគ្រាប់ភ្នែកដោយកណ្ដាប់ដៃរាងតូចស្ទុះមកដាល់មួយកម្លាំងដៃ រកតែអ្នកខាងនោះហើបមាត់និយាយស្អីមិនទាន់ គ្រីកស្រែកលើកដៃខ្ទប់ភ្នែកខាងឆ្វេង លើកដៃចង្អុលមុខថេយ៉ុង រួចដើរទៅរកឡានវិញ មិនប្រាប់ក៏ដឹងថាទៅផ្ដឹងចៅហ្វាយឲមកចាត់ការក្មេងនេះសងសឹកឲខ្លួនដែរ។
       «ចៅហ្វាយ»
       «ស្អី!»
       «ចៅហ្វាយមើលភ្នែកខ្ញុំនៀក៎» គ្រីកដកដៃដែលខ្ទប់ភ្នែកចេញបង្ហាញឲអ្នកកម្លោះដែលជាចៅហ្វាយបានឃើញ នាយស្រាប់តែមួម៉ៅឡើងមកភ្លាមរួចកំហកសួរ :
      «ភ្នែកទៅត្រូវនឹងស្អីមោ!»
      «ក្មេងនោះដាល់ខ្ញុំចៅហ្វាយ ចុះដើរមិនទាន់បានបីជំហ៊ានផង»
       «គ្មានបានការ!» នាយគំហកដាក់ចង់ដាច់សសៃ.ក រួចបើកទ្វាឡានចុះទៅដោយខ្លួនឯង ទៅមើលមុខក្មេងប្រហើនដែលជិះមកបុកគូទឡានគេហើយ នៅមកក្លាហានដាល់កូនចៅគេឲជាំភ្នែកទៀត។
       ជើងមាំទម្លាក់ចុះពីក្នុងឡានម៉ាកសេរីទំនើបតម្លៃថ្លៃកប់ពពក ឈរអស់កម្ពស់បង្ហាញឲឃើញកម្ពស់ខ្ពស់ស្រឡះ ផ្ទៃមុខសង្ហារកប់លូ 30ឆ្នាំហើយតែកុំច្រឡំថាមុខមានស្នាមជ្រួញណា សូម្បីតែបន្តិចក៏គ្មានដែរ បើប្រាប់ថាខ្ទង់18-20អីក៏ជឿដែរ ស្រីៗតាមភ្លូកទឹកភ្លូកដី អ្នកខ្លះហុចខ្លួនហុចប្រាណឲដល់ៗកន្លែងគ្មានអៀនខ្មាស់ខ្លួនឯងជាស្រី ហឺយ!!!ប៉ុន្តែពិតជាគួរឲស្ដាយខ្លាំងណាស់ព្រោះបុរសម្នាក់នេះសុខចិត្តនៅព្រៅមិនព្រមយកប្រពន្ធ មិនយកភ្នែកមើលនរណា  ព្រោះស្រីៗអស់នោះចរឹកមិនបាន ហុចខ្លួនហុចប្រាណឲប្រុសមិនផ្ដល់តម្លៃឲខ្លួនឯងជាស្រីបែបនេះនាយមិនចូលចិត្ត។មួយទៀត! អ្នកណាដែលថាមិនស្គាល់នាយនោះ? ជុងហ្គុក ហ្វ្រីនសុននៀរ៍ CEOម្ចាស់ក្រុមហ៊ុនផលិតទឹកអប់ដ៏ល្បីលំដាប់ប្រទេស នឹងមានកាសសុីណូធំៗចំនួន3កន្លែងសុទ្ធតែមនុស្សចូលច្រើនពេញៗ រកតែកន្លែងអង្គុយគ្មានផង បើនិយាយពីលុយហូចូលគ្រប់វិនាទី ច្រើនសន្ធឹកសន្ធាប់មិនខ្វាស់ចាយ រឹតតែចាយមិនអស់ គិតទៅមើលនរណាទៅដែលមិនស្គាល់នាយនោះ? នាយមិនមែនមានទេ តែគឺចូលលក្ខណ:មហាសដ្ឋីលំដាប់ជួរមុខគេឯណោះ បើមិនស្គាល់ទៀតអស់ពាក្យថ្លែងហើយ។
        បើក្រឡែកមកមើលកម្លោះតូចយើងវិញ គ្រាន់តែឃើញភ័ក្រ្តមហាសេដ្ឋីចេញពីក្នុងឡានដើរសម្ដៅមករកគេ ស្រាប់តែទន់ដៃទន់ជើងដួលខ្ពៀកលើថ្នល់សារជាថ្មី បាត់អស់អារម្មណ៍ឈឺស្ពឹកដៃជើង ទាំងអារម្មណ៍ខឹងរសាត់បាត់អស់រលីង ព្រោះតែកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍បង តែអេ៎...អ្នកដែលត្រូវខឹងគឺជាកម្លោះសង្ហារកំពូលមហាសេដ្ឋីឯណេះវិញបានត្រូវ។
       «ប៉ាប៉ាស្ករ...» ថេយ៉ុង
      «បុកឡានយើងហើយទៅដាល់កូនចៅយើងទៀត ចង់យ៉ាងម៉េច?» សម្លេងគំហកឡើងដាស់អារម្មណ៍រាងតូចដែលកំពុងរវើរវាយឲកន្ត្រាក់ខ្លួនភ្ញាក់ព្រើតដូចឆក់ខ្សែរភ្លើង។
      «កុំនិយាយច្រើន បិទមាត់ ហើយមកជួយលើកអូនក្មេងផង»
     «ស្អី?» រាងក្រាស់គំហកដោយជ្រួញចញ្ចើមមួម៉ៅ ជាស្អីហ៊ានបញ្ជាគេឲបិតមាត់បិត.ក ហើយថែមទាំងនិយាយពាក្យអូនមកផ្អែមល្ហែមស្អី មិនដែលស្គាល់ផង។
       «ដូចដែលបងបានឮ...»
      «នែ៎»
      «ដើរដួលក៏អូនធ្លាប់ រត់ដួលក៏អូនធ្លាប់ ដួលម៉ូតូក៏អូនធ្លាប់ នៅឡើយតែដួលលើទ្រូងបងទេ...»
      «ឯង...»
      «កុំធ្វើមុខបែបនេះ ហើយហៅអូនឲស្រួល ជួយគ្រាអូន អូនងើបមិនរួចទេបង»
      «គ្រីក ឯណាកាំភ្លើង» គ្រាន់តែឮថាកាំភ្លើងភ្លាម រាងតូចបើកភ្នែកធំៗប៉ុនៗពងមាន់ រហ័សស្ទុះងើបរត់ទៅលើកម៉ូតូដើម្បីរត់ ប៉ុន្តែត្រូវឈរត្រង់ខ្លួនដូចបន្ទាត់បន្ទាប់ពីឮប្រយោគរបស់កម្លោះគំហកដាក់ កម្រើកលែងកើត!
       «ហ៊ានតែកម្រើកបន្តិច បាញ់ចោលនៅត្រង់ហ្នឹង!» យីធ្វើមើលតែក្រុមប៉ូលីសចាប់ជនល្មើស។
       «...» ស្ងាត់! តែញើសជោគអាវ ភ័យពេក។
       «បុកឡានយើងហើយគិតចង់រត់អ្ហេះ?» ជុងហ្គុកដើរមកជិតកៀកស្និតថែមទាំងអោនមុខសួរច្រមុះចង់ដល់គ្នាប៉ុន្តែអ្នកខាងនេះមិនហ៊ានងាកមុខគេចចេញទៅណាព្រោះចាំសម្ដីដែលនាយបាននិយាយមុននេះថាបើកម្រើកតែបន្តិចបាញ់ចោល អត់ទេគេមិនទាន់ចង់ស្លាប់ទាំងវ័យក្មេងបែបនេះទេ មនុស្សកំពុងពេញស្រស់ស្អាត មិនទាន់ស្គាល់រសជាតិប្ដីមហាសេដ្ឋីផង ហ៊ានប្រថុយងាប់ងាយៗម៉េចបាន។
      «អ្ហឹក!» ហាក៎យំមែន?។
      «យើងមិនទាន់វៃមួយដៃផង ម៉េចក៏យំ?» ជុងហ្គុក
      «ហ្ហឹក!»
      «យើងសួរ ត្រូវឆ្លើយ មិនមែនឲយំ!»
      «និយាយស្រួលបួលទៅមិនបាន? អ្ហឹក..ហ្ហឹក!»ថេយ៉ុង
      «បើយើងចង់និយាយចឹងវាយ៉ាងម៉េច»ជុងហ្គុក
      «វាមានល្មិច វាភ័យនឹងហាស...ហ្ហឹក!»ថេយ៉ុង
      «ហ៊ានស្រែកបកឲយើងវិញផង?» ជុងហ្គុក
      «អ្ហឹកៗ...លិចនោមហើយ»
ហា៎ក?🤣
To be continued...
Adminសម្រេចចិត្តថាផុសរឿងនេះ សម្រាប់រឿង«ខ្ញុំនិងអ្នក» adminនិងបន្តផុសដល់ចប់គ្រាន់តែទុកសិន។

ស្វាមីមហាសេដ្ឋីWhere stories live. Discover now