part : 2 មួយអាទិត្យទៀត

641 51 1
                                    

_ភូមិគ្រិះLee_

នៅក្នុងតុរអាហារដែលមានមនុស្សបីនាក់កំពុងមមារញឹកក្នុងការស្រស់ស្រូបអាហារយ៉ាងស្ងប់ស្ងាត់ព្រោះកំពុងហូបទើបម្នាក់ៗមិននិយាយអ្វី គិតតែពីការញុាំអាហាររៀងខ្លួនបែបនេះ។

" felix ញុាំបាយហើយប៉ានឹងម៉ាក់មានរឿងចង់និយាយជាមួយកូន " Mrs .Lee ពេលនោះស្រាប់តែលោកស្រី lee និយាយឡើងដើម្បីបំបាត់ភាពស្ងៀមស្ងាត់ ហើយណាមួយគាត់ក៏មានរឿងត្រូវនិយាយជាមួយកូនប្រុសតែមួយរបស់គាត់ថែមទៀតផង។

" ត្រូវហើយ ប៉ានិងម៉ាក់មានរឿងចង់ប្រាប់កូន ចាំពេលញុាំបាយរួចរាល់ហើយឡើងទៅនិយាយនៅបន្ទប់ទទួលភ្ញៀវជាមួយប៉ាម៉ាក់ " Mr .Lee មែនហើយចាំញុាំហើយចាំនិយាយប្រាប់ក៏មិនហួសពេល ណាមួយពួកគាត់កំពុងតែពិសារអាហារបែបនេះបើនិយាយនៅពេលនេះវាអាក្រក់មើល អញ្ចឹងហើយចាំនិយាយនៅបន្ទប់ទទួលភ្ញៀវល្អជាង។

" បាទ! ប៉ាម៉ាក់ " Felix គេងើបពីការញុាំរបស់គេហើយឆ្លើយដោយរម្យទម ជាមួយនឹងទឹកដមសម្លេងដ៏សែនជ្រៅរបស់គេ ស្តាប់ហើយធ្វើឲខ្ញុំអ្នកសរសេរនេះលង់តែម្តង(: ហើយណាមួយមនុស្សគេមិនសុាំញុាំច្រើន បើគាត់ប្រាប់បែបណាក៏តាមបែបនោះ ព្រោះមនុស្សដូចគេជាមនុស្សស្តាប់ឪពុកម្តាយស្រាប់ហើយ។

_skip_

ក្នុងបន្ទប់ទទួលភ្ញៀវកំពុងមានមនុស្សចាស់ពីរនាក់កំពុងអង្គុយរងចាំកូនដើម្បីនិយាយប្រាប់រឿងដែលគាត់ចង់និយាយទៅមុននេះ។

" ប៉ាម៉ាក់ មានរឿងអីចង់និយាយជាមួយកូនមែនទេ " felix ស្របពេលនោះដែល felixក៏បានដើរមកដល់ហើយក៏ដាក់ខ្លួនអង្គុយរួចសួរគាត់តែម្តង ព្រោះគេក៏ចង់ដឹងដូចគ្នាថាជារឿងអ្វី ទើបប៉ាម៉ាក់របស់គេហៅមកនិយាយបែបនេះ។

" គឺបែបនេះណាកូន កូននឹងត្រូវរៀបការនៅក្នុងពេលមួយអាទិត្យទៀតណា " Mrs. Lee ខិតទៅជិតគេរួចនិយាយប្រាប់ ដើម្បីងាយស្រួល។

" ថា....ថាមិច? រៀបការ...? " Felix គេនិយាយទាំងភ្ញាក់ផ្អើល មិនពិតទេដឹង នេះគេត្រូវរៀបការឬ? ឬមួយក៏គេស្តាប់ច្រលំ ប៉ាម៉ាក់របស់គេលេងសើចពេកហើយ នេះគេមកពីរៀនតនៅបរទេសទើបបានតែមួយខែប៉ុណ្ណោះ នៅសុខៗប្រាប់គេថារៀបការមិនអាចទេ។

អាពាហ៍ពិពាហ៍ផ្តើមស្នេហ៍ / hyunlix_Where stories live. Discover now