កំដរស្នេហាគេ(៧)

3.8K 160 11
                                    

"ព្រឹប ហត់ណាស់"ថេហ្យុង គ្រាន់តែចូលមកដល់ក្នុបន្ទប់ភ្លាមទម្លាក់ខ្លួនផ្កាប់មុខទៅលើគ្រែដែលមានពូកទន់ៗនោះយកតែម្តងដោយសារតែសប្តាហ៍នេះនាងមានវេនយាមដល់ទៅមួយសប្តាហ៍ពេញឯណោះ ដូច្នេះហើយទើបត្រូវនៅមន្ទីរពេទ្យយូរបែបនេះ

"បើហត់ក៏សម្រាកទៅ"ភ្លាមនោះក៏មានដៃមួយគូមកច្របាច់ស្មាធ្វើសសៃរឱ្យនាងព្រមទាំងនិយាយឡើងទៅកាន់អ្នកដែលកំពុងតែបិទភ្នែកសម្រាកនោះឱ្យបើកភ្នែកមកភ្លាមៗពេលដែលដឹងដល់ម្ចាស់ដៃនោះជាអ្នកណា

"ហេតុអ្វីក៏មិនសម្រាក? ងើបមកធ្វើអ្វី?"ជុងហ្គុក ពោលសំណួរឡើងដោយសម្លេងស្រាលស្រទន់កែវភ្នែកក៏ស្រទន់ដូចគ្នាសម្លឹងទៅកាន់ថេហ្យុងដែលស្រាប់តែងើបអង្គុយនោះ

"ហេតុអ្វីក៏លោកចូលមកបន្ទប់នេះទៀតហើយ?"

"ក៏ប្រាប់ហើយតើថានេះជាបន្ទប់របស់ខ្ញុំ ដូច្នេះ ខ្ញុំចង់ចេញចូលពេលណាក៏បានដែរ"ជុងហ្គុក ញាក់ចិញ្ចើមរបៀបឌឺមិនខ្វល់ពីការមិនពេញចិត្តរបស់អ្នកម្ខាងទៀតមានអារម្មណ៍យ៉ាងណាទាល់តែសោះ

"បើអញ្ចឹងខ្ញុំដូរបន្ទប់ទៅនៅបន្ទប់ធម្មតាជាមួយអ្នកយាមទៅទៅចុះ"

"មិនបាន ខ្ញុំមិនអនុញ្ញាត ខ្ញុំជាម្ចាស់មន្ទីរពេទ្យនេះបើខ្ញុំមិនអនុញ្ញាតអ្នកណាហ៊ានប្តូរបន្ទប់ឱ្យនាងទៅ"គ្រាន់តែឃើញថេហ្យុងរកនឹងងើបចេញភ្លាមជុងហ្គុករហ័សស្រែកឃាត់ដោយអាងអំណាចជាម្ចាស់មន្ទីរពេទ្យនេះទាំងសម្លេងមាំចំណែកមុខក៏មាំមកជាមួយដែរ

"ហេតុអ្វីក៏មិនអនុញ្ញាត លោកជាមនុស្សប្រុស ខ្ញុំជាមនុស្សស្រីនៅបន្ទប់ជាមួយគ្នាវាមិនសមនោះទេ"ត្រូវហើយពាក្យនេះនាងនៅចាំច្បាស់ណាស់ ចុះឥលូវវិញមិចក៏ចេះតែជ្រៀតខ្លួនចូលមកក្បែរនាងរហូតអញ្ចឹង

"ខ្ញុំមិនខ្វល់ទេ ចង់អ្នកណាមើលមកគិតយ៉ាងមិចក៏ស្រេចតែគេទៅ"

"បើតាមខ្ញុំបាន ពាក្យដែលខ្ញុំនិយាយមុននេះគឺលោកជាអ្នកនិយាយកាលពីមុនហេតុអ្វីក៏ពេលនេះមិនខ្វល់ទៅវិញ"

"រឿងពីមុនគឺពីមុន ឥលូវគឺឥលូវ មិនអាចយកមកឡូកឡំគ្នាបានទេ"

"ខ្ញុំពិតជាអស់ពាក្យនិយាជាមួយលោកពិតមែនហើយ"ថេហ្យុងដាក់ខ្លួនអង្គុយចុះលើគ្រែវិញទាំងចិត្តមិនចង់តែទៅអាចនិយាយអ្វីបានទៅនាងត្រឹមតែជាគ្រូពេទ្យធម្មតាៗប៉ុណ្ណោះ ចំណែកនាយជាម្ចាស់មន្ទីរពេទ្យនេះទាំងមូលតែនាយថាយ៉ាងមិចគឺអញ្ចឹងហើយ

🔞 SHORT NOVELS 🔞Where stories live. Discover now