bully (6)

3.2K 173 27
                                    

រឿងមួយអាចបញ្ចប់ទៅដោយអ្នកអានស្មានមិនដល់ក៏ថាបានដែរ ព្រោះរឿងមួយនេះខ្ញុំសរសេរឱ្យប្លែកពីរឿងដទៃ😊

______

"ប៉ាម៉ាក់ ខ្ញុំត្រឡប់មក វិ...ផាច់"ថេហ្យុង ដើរចូលមកក្នុងផ្ទះវិញស្រែកប្រាប់ប៉ាម៉ាក់របស់នាងតាមទម្លាប់រាល់ដង ប៉ុន្តែមិនទាន់ទាំងបានប៉ុន្មានផងផ្ទៃមុខដែលធ្លាប់តែរលោងស្អាតគ្មានស្លាកស្នាមនោះក៏ត្រូវងាកទៅម្ខាងតាមកម្លាំងដៃអ្នកជាឪពុកបង្ហាញឱ្យឃើញស្នាមម្រាមប្រាំដិតជាប់នៅលើផ្ទៃមុខ

"លោកបង?"លោកស្រីគីមខ្ទប់មាត់ដើរទៅក្បែរកូនស្រីមុននឹងហៅអ្នកដែលមាននាមជាស្វាមីដោយការភ្ញាក់ផ្អើល

"លោកប៉ា?"ថេហ្យុង ងើបមុខមកសម្លឹងអ្នកដែលមាននាមជាឪពុកទាំងរលីងរលោងទឹកភ្នែកសឹងតែមិនជឿថាឪពុកដែលធ្លាប់តែស្រឡាញ់ថ្នាក់ថ្នមនាងដូចជាព្រះនាងតូចពេលនេះបែរជាហ៊ានលើកដៃវាយនាងគ្មានប្រណី

"មានដឹងខ្លួនទេថាបានធ្វើអ្វីនោះ ដឹងទេ ព្រោះតែឯងពេលនេះទីផ្សារភាគហ៊ុនរបស់យើងចុះខ្លាំងណាស់ ចំណែកអ្នកបណ្តាក់ទុនក៏ចាប់ដកខ្លួនចេញបណ្តើរៗហើយ គ្រប់យ៉ាងគឺព្រោះតែឯងម្នាល់គត់"លោកគីម ស្រែកឡើងថាឱ្យនាងខ្លាំងៗ បើកុំតែនាងបង្ករឿងនេះឡើង ហ៊ុនតបស់គាត់ក៏មិនធ្លាក់ចុះទាបថ្នាក់នេះដែរបែបនេះហើយតើមិនឱ្យគាត់ខឹងបានយ៉ាងមិចនឹងកើត

"តែយ៉ាងណាលោកបងក៏មិនគួរវាយកូនថ្នាក់នេះដែរ នាងនៅក្មេងធ្វើខុសជារឿងធម្មតាទេ"លោកស្រីគីម ស្រែកឲ្យស្វាមីវិញ កូនគាត់ស្រឡាញ់ថ្នាក់ថ្នមខ្លាំងណាស់ចុះហេតុអ្វីបានជាស្វីមីរបស់គាត់មកវាយនាងអញ្ចឹងទោះជានាងធ្វើខុស តែក៏អាចនិយាយប្រៀនប្រដៅនាងបានតើ ហេតុអ្វីក៏ចាំបាច់ប្រើកម្លាំងបាយដាក់នាង នាងនៅក្មេងខ្លាំងណាស់

"ធម្មតាហើយហ្នឹង ដល់ថ្នាក់បញ្ជាឱ្យគេទៅចាប់រំលោភមិត្តរួមថ្នាក់ហ្នឹង នេះសំណាងហើយហើយដែលគេមិនរករឿងប្តឹងនោះ បើមិនអញ្ចឹងទេត្រៀមខ្លួនទៅ យើងមិននឹកស្មានថាយើងមានកូនចរិតដូចឯងបែបនេះទាល់តែសោះថេហ្យុង"

"ចរិតដូចខ្ញុំវាយ៉ាងមិច ចរិតដូចខ្ញុំវាអាក្រក់ខ្លាំងណាស់មែនទេ? បានជាគ្រប់គ្នាចេះតែខឹងស្អប់ខ្ញុំបែបហ្នឹង"ថេហ្យុង មើលចុះនាងយំទៀតហើយ តែនាងពិតជាពិបាកក្នុងការទប់ខ្លាំងណាស់ហេតុអ្វីក៏គ្រប់គ្នាសុទ្ធតែខឹងស្អប់នាងអញ្ចឹង ឥលូវនេះសូម្បីតែប៉ារបស់នាងក៏មិនលើកលែងដែរ

🔞 SHORT NOVELS 🔞Where stories live. Discover now