ភាគទី១២

298 6 0
                                    

(បើចង់ងាប់ ខ្ញុំបំពេញបំណងនាង)

“យើងក៏មិនបានបង្ខំនាងឱ្យស៊ីទៀតដែរ” ម៉ាឡន ញោចញញឹមបង្ហាញភាពកំណាចរបស់ខ្លួនចេញមក។
ស្នាមញញឹមកំណាចរបស់គេ សាងឱ្យស្រីតូចកាន់តែភ័យខ្លាចកើនទ្វេរ។
“ហ៊ឹក អ្នកប្រុសកុំធ្វើបែបនេះអី ខ..ខ្ញុំហត់ ខ្ញុំខ្លាចណាស់ ហ៊ឹកៗ” ម៉ីសៀ ព្យាយាមវារគេចទាំងគ្មានកម្លាំង ព្រោះនៅឈឺនៅឡើយ។
“ត្រឹមកន្ធែកជើងឱ្យយើងវាមិនហត់នោះទេ ម៉ោនេះ” ម៉ាឡន ចាប់កន្រ្តាក់នាងឱ្យមកជិតខ្លួន ព្រមទាំងហក់សង្ក្រប់នាងចាប់តែម្ដង។
“ហ៊ឹក អ្នកប្រុសឈប់ទៅ..អាយ” ម៉ីសៀ ស្រែកខ្លាំងៗ ពេលមនុស្សកំណាចខាំ ក របស់ខ្លួនកប់សាច់តែម្ដង។
ខ្វោក
រ៉ូបស្ដើងៗ ត្រូវហែកបោះចោលខ្ទេចខ្ទីគ្មានសល់ តាមកំហឹង ព្រៃផ្សៃ ឃោរឃៅរបស់គេ។
“អាយ..អ្ហឹក អ្ហឹម” ម៉ីសៀ ខាំមាត់សឹងតែចេញឈាមទៅហើយ ដៃតូចក៏ខ្ញាំកម្រាលពូកទប់អារម្មណ៍របស់ខ្លួន។
ផ្ទុយពីរាងតូច មនុស្សកំណាចពេលនេះ កំពុងតែបោលសម្រុកក្នុងរាងកាយរបស់នាង ទាំងញាប់ទាំងខ្លាំងក្លា ព្រៃផ្សៃរួមគ្នា សឹងតែស្រីតូចទ្រាំទ្រមិនបានទៅហើយ។
បន្ទាប់ពីចាត់ការស្រីតូចសឹងតែមួយទាល់ភ្លឺ ម៉ាឡន ក៏មកអង្គុយធ្វើការរបស់ខ្លួនធ្វើមិនដឹងខុសពីស្រីតូចដែលនៅសន្លប់មិនទាន់ដឹងខ្លួន។
“ចៅហ្វាយ សុំទោសដែលខ្ញុំមកយឺត” ម៉ារ៍កូ ចូលមកទាំងអារម្មណ៍ដឹងខុសមកជាមួយ ព្រោះខ្លួនមិនបាននៅការពារអ្នកកំលោះកាលពីម្សិលមិញ។
“មិនមែនកំហុសរបស់ឯងទេ ម្យ៉ាងយើងក៏មិនបានកើតអីដូចគ្នា” ម៉ាឡន តបទាំងមិនងាកមុខចេញពីឯកសារការងារ។
“តែពួកវាជាអ្នកណាម៉េចក៏ថ្លើមធំ ហ៊ានចូលមកតំបន់ហាមឃាត់បែបនេះ” ម៉ារ៍កូ និយាយទាំងមិនអស់ចិត្ត ព្រោះថ្នាក់នៅក្នុងតំបន់របស់ពួកគេហើយ ពួកសត្រូវនៅហ៊ានចូលមកវាយលុកទៀត។
“ពួកវាមិនបានចង់សម្លាប់យើងទេ គ្រាន់តែចង់លលេងហ្នឹងយើងតែប៉ុណ្ណោះ” ម៉ាឡន តបដោយសំឡេងស្មើបំផុត។
“ពួកវាជាអ្នកណាទៅ?” ម៉ារ៍កូ គិតទាំងមិនយល់ ព្រោះបើមនុស្សរបស់អាកញ្ចាស់ ម៉ាស៍ ក៏មិនហ៊ានដល់ថ្នាក់នេះដែរ។
“កុំខ្វល់ពីពួកវាអី...ឯងទៅមើលកន្លែងផលិតថ្នាំហើយនៅ?”
“រួចរាល់ហើយទាន ថ្នាំចេញមកគឺរៀបរយតាមស្តង់ដាល្អណាស់ ទាំងចំនួនទាំងគុណភាពល្អតាមតម្រូវការ”
“ចុះកញ្ឆា?”
“កម្មករកំពុងតែប្រមូលផលហើយទាន”
“ហ៊ឹម..ឯងទៅធ្វើការវិញចុះ”
“បាទទាន” ម៉ារ៍កូ ចាកចេញពីបន្ទប់ទាំងស្ងៀមស្ងាត់ មិនហ៊ានរំខានការងាររបស់ចៅហ្វាយ តែគេក៏ត្រូវរំខានខួរដោយអ្នកណាម្នាក់។
“បងម៉ារ៍កូ មកដល់តាំងពីពេលណាហ្នឹង” ហ្វីលឡា ហក់មកឱប ក រឹងមាំដោយការនឹករលឹក។
“តាំងពីយប់មិញម្ល៉េះ... កុំធ្វើដូចក្មេងពេក ធំហើយ” ម៉ារ៍កូ រុញក្បាលស្រីតូចចេញពី ក របស់ខ្លួន។
“...” ហ្វីលឡា ញញឹមស្រទន់ កែវភ្នែកតូចក៏សម្លឹងមើលជុំវិញខ្លួនអ្នកកំលោះ ហាក់កំពុងរកមើលអ្នកណាម្នាក់ដែល ម៉ារ៍កូ ក៨ដឹងច្បាស់ដូចគ្នា។
“មិនបាច់រកមើលទេ បារ៍រ៉ន វាមិនម៉ោទេ” អ្នកកំលោះចិត្តល្អជួយប្រាប់នាង។
“ម៉េចក៏គាត់មិនម៉ោ ក្រែងពួកបងជាដៃគូហ្នឹងគ្នាមិនចឹង? ទៅណាក្រែងទៅជាមួយគ្នានោះអី?” ស្រីតូចសួរនាំដោយចិត្តសោកស្ដាយបន្តិច។
“ហ៊ឹស វាប្រាប់ថាធុញឯងទើបមិនម៉ោ” ម៉ារ៍កូ មានចេតនាញ៉ោះស្រីតូច។
“បងនិយាយជាការពិតឬ?”
“ហ៊ឹសៗ បងលលេងទេ” ម៉ារ៍កូ អស់សំណើចតិចៗ តែក៏ត្រូវភ្ញាក់ផ្អើលពេលអ្នកណាម្នាក់ដើរចេញមក ទាំងកំហឹងសាយភាយចេញពីក្នុងខ្លួន។
“ចៅហ្វាយ/អ្នកប្រុស”
“មានរឿងអីអ៊ីច្នេះ”   ម៉ារ៍កូ  និយាយឡើងទាំងមិនយល់ សម្លឹង
មើល ម៉ាឡន ចាកចេញទៅទាំងចំហាយភ្លើងឆេះតាមរាងកាយ។
“សង្ស័យទៅរករឿងអ្នកនាង ម៉ីសៀ ទៀតហើយទេដឹង ព្រោះយប់មិញឃើញឈ្លោះគ្នាខ្លាំងណាស់” ហ្វីលឡា ប្រាប់ទាំងនៅស្លុតហ្នឹងហេតុការណ៍កាលពីយប់មិនបាត់។
“សង្ស័យហើយ ទៅមើលទៅ” កំលោះក្រមុំទាំងពីរចាកចេញទៅតាមទិសដៅរបស់ ម៉ាឡនមុននេះ។
មនុស្សដែលពោរពេញដោយកំហឹង ដើរមករកស្រីតូច ដែលកំពុងឈរលេងម្នាក់ឯងនៅមាត់ឆ្នេរ។
“អូយ...អ្នកប្រុសខ្ញុំឈឺ” មិនឈឺយ៉ាងម៉េច បើសុខៗគេលេងមកចាប់ច្របាច់ដៃនាងខ្លាំងៗយ៉ាងនេះ។
“មកឈរទាក់ប្រុសស្អីនៅត្រង់នេះ ម៉ីសៀ?” ម៉ាឡន សួរនាំដោយការខឹងសម្បារ។
“ខ្ញុំមិនបានទាក់អ្នកណាទេ អ្នកប្រុសយល់...អូយ” ម៉ីសៀ ស្រែកខ្លាំងៗម្ដងទៀតពេលមនុស្សកំណាចបន្ថែមកម្លាំងច្របាច។
“មិនបានទាក់ តែនាងក៏ញញឹមដាក់់ពួកវា” មែនមុននេះ គេឃើញនាងញញឹមដាក់អាកម្មករប៉ុន្មាននាក់នោះ ទើបចុះមកទាំងឆេះដុំបែបនេះ។
សម្ដីរបស់អ្នកកំលោះសាងឱ្យស្រីតូចហួសចិត្ត ទើបតបទាំងអន់ចិត្តទៅវិញ។
“ខ្ញុំញញឹមដាក់អ្នកណាជារឿងរបស់ខ្ញុំ មិនទាក់ទងហ្នឹងអ្នកប្រុសទេ អូយ ហ៊ឹក”
“តែនាងជាស្រីរបស់យើង អ្នកណាក៏នាងគ្មានសិទ្ធមើលទាំងអស់ រឹតតែជាមនុស្សរបស់យើងនាងគ្មានសិទ្ធទាក់ពួកគេនោះទេ”
ផាច់
ព្រោះកំហឹង ទើបធ្វើឱ្យស្រីតូចហ៊ានលើកដៃទះគេ ទង្វើរបស់ស្រីតូចធ្វើឱ្យគ្រប់គ្នាដែលសម្លឹងមកស្លុតចិត្តជំនួស។
“នាងហ៊ានទះយើងផងហ្អេស ម៉ីសៀ”
“បែបខ្ញុំទះអ្នកប្រុស ព្រោះតែអ្នកប្រុសជាមនុស្សអាត្មានិយម គិតតែពីខ្លួនឯង មើលអ្នកដទៃជារបស់គ្មានតម្លៃ ហ៊ឹក លោកទុកខ្ញុំមិនស្មើហ្នឹងសត្វធាតុផង ហ៊ឹក លោកទុកខ្ញុំត្រឹមជាកញ្ចះតណ្ហារបស់លោកតែប៉ុណ្ណោះ លោកម៉ាឡន” ចុងប្រយោគ ម៉ីសៀ មានចេតនាសង្កត់សំឡេងឱ្យធ្ងន់។
“នាងចង់ស្លាប់ហ្អេស ចាង ម៉ីសៀ”
“មែនខ្ញុំចង់ស្លាប់ ហ៊ឹក យ៉ាងណាក៏លោកធ្វើហើយអស់ដែរ ចង់រំលោភក៏រំលោភ ចង់បញ្ចេញកំហឹងក៏បញ្ចេញកំហឹង ចឹងក៏សម្លាប់ទៅ សម្លាប់ឱ្យស្លាប់ពីមុខលោកទៅ សម្លាប់ខ្ញុំទៅ ហ៊ឹកៗៗ”
ឌឹប ឌឹប

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now