ភាគទី១៩

349 9 0
                                    

(ខ្ញុំសុំទោស)

“យើងមិនជឿថានាង សម្លាប់យើងទេ ម៉ីសៀ” ទោះជានិយាយចេញមក ដោយភាពជឿជាក់់ក៏ដោយ តែក្នុងចិត្តក៏នៅតែខ្វល់ខ្វាយមិនឈប់ដូចគ្នា។
ម៉ាឡន ដកដង្ហើមធំរំងាប់ភាពតានតឹង ដៃរឹងមាំទាញឯកសារអ្វីម្យ៉ាងចេញមក ហើយក៏សម្លឹងមើលមិនព្រិចភ្នែកដូចគ្នា។
“គិតថាយើងឱ្យវាទៅឯងងាយៗអ៊ីចឹងហ្អេស ហ៊ឹស” ម៉ាឡន ញោចញញឹមចុងមាត់ មុននឹងក្រោកឈរពេញកម្ពស់ ដោយមានឯកសារនៅក្នុងដៃ ជាអន្ទាក់ទាក់ឆ្មាតូចឱ្យធ្លាក់ចូលរណ្ដៅរបស់ខ្លួន។
រាងកាយមាំសង្ហា ដើរចូលមកក្នុងបន្ទប់គេង ដោយមានស្រីតូចនៅក្នុង។ កែវភ្នែកកំណាច សម្លឹងមើលរាងតូចច្រឡឹង កំពុងអង្គុយជូតសក់ឱ្យខ្លួនឯង។
“អុ អ្នកប្រុស..” ម៉ីសៀ ស្ទុះស្ទាងើប ពេលឃើញគេកំពុងសម្លឹងខ្លួនតាមកញ្ចក់។
ម៉ាឡន នៅតែមិននិយាយអ្វី តែក៏សម្លឹងនាងដោយក្រសែភ្នែកពិចារណា ឆ្លាស់គ្នាហ្នឹងរបស់ខ្លួនដៃ ហើយគេក៏មិនស្ទាក់ស្ទើរក្នុងការធ្វើរឿងទាំងនេះដូចគ្នា។ គេស្ទាក់ស្ទើរឬ អត់ទេ ចង់ចំណេញត្រូវហ៊ានចំណាយ ចង់បានត្រីកាន់តែធំ ត្រូវហ៊ានដាក់នុយកាន់តែច្រើន។
(ខ្ញុំជឿជាក់នាង ម៉ីសៀ) ម៉ាឡន រអ៊ូក្នុងចិត្តតែម្នាក់ឯង មុននឹងសម្រេចចិត្តហុចរបស់ក្នុងដៃទៅឱ្យនាង។
“យកវាទៅទុកឱ្យខ្ញុំផង”
“ជាអីទៅ?” ម៉ីសៀ សួរទាំងចម្លែកចិត្ត មិនចម្លែកយ៉ាងម៉េច រាល់ដងគេមិនដែលឱ្យនាងប៉ះពាល់របស់ទាំងនេះទេ តែថ្ងៃនេះចម្លែក គេបែរជាឱ្យនាងយកទៅទុក ហើយនាងទៅទុកនៅកន្លែងណា ទុកយ៉ាងម៉េច ធ្វើម៉េចនាងដឹងទៅ។
“ឯកសារសំខាន់ ទុកឱ្យស្រួលបួល” និយាយតែប៉ុណ្ណឹង ម៉ាឡន ក៏ដើរសម្ដៅទៅបន្ទប់ទឹក តែភ្នែកក៏លួចដៀងមើលស្រីតូចមិនឈប់។
(កុំធ្វើឱ្យខ្ញុំអស់សង្ឃឹមជាមួយនាងអី ចាង ម៉ីសៀ) ម៉ាឡន គិតទាំងលំបាកក្នុងចិត្ត។ នេះជាលើកទីមួយហើយ ដែលគេមានអារម្មណ៍ថាតានតឹងដលើថ្នាក់នេះ។
ម៉ីសៀ តាមសម្លឹងមើលគេទាល់តែផុតពីភ្នែក មុននឹងងាកមកមើលឯកសារវិញ ទើបនាងចាប់អារម្មណ៍អក្សរនៅលើនោះ ជាអក្សរដែលធ្វើឱ្យនាងភ្ញាក់សឹងតែទន់ជង្គង់ដួល។
ក្ដុក
តួអក្សរវាធ្វើឱ្យនាងអត់ស្លុតចិត្តមិនបាន ម៉ីសៀ ទៅជាស្ងៀមទ្រឹងមួយរំពេច តែភ្នែកក៏មិនព្រមដកចេញឆ្ងាយពីសំណុំឯកសារដូចគ្នា។
(មិនពិតទេ! ហេតុអីក៏ចៃដន្យយ៉ាងនេះ?) គ្រប់យ៉ាងវវាចៃដន្យធ្វើឱ្យនាងអត់សង្ស័យមិនបាន  គេឱ្យនាងទុករបស់នាង  ស្របពេលនាង
ក៏ត្រូវការរបស់នេះដូចគ្នា។
“គេអាចដឹងរឿងឬក៏អត់? តែមិនអាចទេ ឫកពាគេធម្មតាយ៉ាងនេះ ម៉េចហ្នឹងអាចដឹងបានទៅ” ម៉ីសៀ ទៅជាច្របូកច្របល់មួយរំពេច ក្នុងចិត្តក៏ខ្វល់ខ្វាយ ចិត្តមួយមិនចង់ក្បត់គេម្ដងហើយម្ដងទៀត តែចិត្តមួយទៀតក៏អត់បារម្ភពីប្អូនប្រុសមិនបាន។ វាធ្វើឱ្យនាងកាន់តែវិលវុលអស់ហើយ។
(ខ្ញុំគួរធ្វើបែបណាទៅ? ធ្វើបែបណាទើបល្អទៅ ម៉ីសៀ) ម៉ីសៀ សួរខ្លួនឯងជាច្រើនលើកច្រើនសារ តែក៏មិនដឹងថាខ្លួនត្រូវធ្វើយ៉ាងណាទើបល្អ។

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now