Ep1:របស់កាន់តែយូរកាន់តែមានប្រយោជន៌

406 44 3
                                    

+វិមានPark
«លោកកូនចង់ទៅណាទៀតហើយ»លោកស្រីParkបានសួរទៅកាន់កូនប្រុសតែមួយរបស់គាត់យាយពីថាតាំងពីរៀនចប់មកមិនគិតរកទៅជួយធ្វើការងារនៅក្រុមហ៊ុនទេគិតតែពីរឿងដើរលេងស្រីញីនឹងឯ
«ខ្ញុំទៅក្រៅបន្តិចយប់តិចមកវិញហើយកុំបារម្មណ៌អីម៉ាក់»នេះPark Sunghoon ជាកូនប្រុសពៅក្នុងគ្រួសារParkគេមានអាយុ25ឆ្នាំមានកម្ពស់1.82cmហើយគេក៏ទើបតែរៀនចប់ខាងផ្នែកគ្រប់គ្រងនឹងទីផ្សាររួចមកហើយដែលតែបន្ទាប់ពីរៀនចប់គេក៏មិនបានទៅជួយការងារនៅក្រុមហ៊ុនអីដែលគេទោះចោលឲបងប្រុសនឹងប៉ាគេជាអ្នកធ្វើហើយគេដើរលេងធម្មតា
«ម៉ាក់មិនបារម្មណ៌ទេតែកូនក៏គួរតែជួយការងារក្រុមហ៊ុនខ្លះផងនេះចង់ដើរលេងរហូតមិនគិតជួយធ្វើការនៅក្រុមទេឬ»លោកស្រីងើបដើរទៅជិតកូនប្រុស
«ចុះប៉ានឹងបងប្រុសគាត់ធ្វើហើយតើចាប់បាច់អីឲខ្ញុំទៅជួយ»
«នេះ...ហ៉ើយយើងមិនដឹងត្រូវនិយាយអ្វីជាមួយឯងទេ»
«ចឹងខ្ញុំទៅហើយម៉ាក់»ប្រុងនឹងដើរចេញហើយតែ
«ម៉ាក់នឹងធ្វើឲឯងទៅធ្វើការឲបានចាំមើលចុះ»អស់ជម្រើសហើយបើគាត់មិនប្រើល្បិចមិនកើតទេ
«បាទ៎ខ្ញុំនឹងចាំមើលអ្នកម៉ាក់»Sunohoonស្រែកតបទៅវិញមុននឹងដើរទៅកន្លែងទុកឡានមុននឹងបើកឡានចេញទៅយ៉ាងលឿនបន្ទាប់ពីកូនប្រុសរបស់ត្រកូលParkចេញទៅអ្នកស្រីក៏មកអង្គុយនៅសាឡុងវិញទាំងក្តៅចឹត្តនឹងកូនប្រុសគាត់ណាស់
«ហ៉ើយយ៉ាប់ណាស់»លោកស្រីParkដកដង្ហើមធំមុននឹងហៅម៉ែដោះឲមកជួប
«ម៉ែដោះមកនេះបន្តិច»
«ចាស៎អ្នកស្រី....មានអ្វីឲខ្ញុំបម្រើរដែលចាស៎»ម៉ែដោះ
«ជួយខ្ញុំរឿងមួយមក»អ្នកស្រីParkបានហៅឲម៉ែដោះមកជិតខ្លួនមុននឹងនិយាយទៅអ្វីមិនដឹងទៅកាន់ម៉ែដោះ

________________
កាត់មកក្នុងហាងកាហ្វេមួយកន្លែងនៅក្នុង(ស្រុកខ្មែរXD)ហាងនេះមានមនុស្សចេញចូលមិនតិចអ្នកទេដោយសារស្នាដៃរបស់កំលោះតូចរូបស្រស់ ដៃជើងស្រឡូនមាន មុខមាត់គួរឲស្រឡាញ់ មើលចុះមិនថាស្រីឬប្រុសក៏លង់នឹងស្រស់គេដែលគេម្នាក់នេះគឺ
Mura Riki(Niki)គេមានអាយុ22ឆ្នាំមានកម្ពស់1.80គេរៀនចប់ត្រឹមវិទ្យល័យដោយសារគេជាក្មេងកំព្រាមានតែអ៊ំស្រីម្នាក់ដែលគាត់ធ្វើការជាអ្នកបម្រើក្នុងផ្ទះគេចឹងហើយបានជាNikiមិនបានរៀនត ទៅទៀតហើយណាមួយគេក៏ស្គាល់ម្ចាស់ហាងនេះដែលទើបគេអាចមានការងារយ៉ាងឆាប់រហ័សបន្ទាប់ពីឈប់រៀនមក

លង់ស្នេហ៌លោកប្រុសកំហូច//Hoonki//Waar verhalen tot leven komen. Ontdek het nu