Ep6:Lamborghini or Bugatti

259 36 3
                                    

ទីត......!
ឡានទំនើបLamborghini ពណ៌ខ្មៅដែលមានតម្លៃរាប់ម៉ឺនដុល្លាបានមកចតនៅមុខវិមានPark ដែលធ្វើឲSunghoon ត្រូវចេញមកមើលទាំងដែលនៅខឹងនឹងម្តាយខ្លួនមិនទាន់បាត់

«វា ថី-»
«នេះ ឯងហ៊ានយកLamborghini មកជិះហេ៎»Sunghoonចាំផ្តើមខឹងជាខ្លាំងនៅពេកដែលឃើញរាងតូចហ៊ានយកឡានសំណព្វរបស់ខ្លួនមកជិះ

«ចំបាច់ស្រែកខ្លាំងម្លេះលោកប្រុសយាយតិចទៅមិច!»Niki

«ចឹងហេ៎...បានបើចឹងឯងជួយយកឡាននេះទៅទុកវិញទៅ!»រាងក្រាសក៏ប្រាប់ឲរាងតូចយកឡានទៅទុកព្រោះឡាននេះគេមិនឲអ្នកណា៎ជិះក្រៅពីខ្លួនគេឡើង

«ខ្ញុំមិនចង់យ៉ាងមិចចុះ»រាងតូចNikiនៅតែចចេសដដែល(សង្ស័យប្រុសហ៊ុនក្តៅស្លឹកត្រចៀកមិនស្ទើទេ)

«ឯង-»
ព្រមធ្វើសង្សារបងទៅបងនឹងកំដរមាសពៅទៅគ្រប់កន្លែង...🎶🎶(សម្លេងទូរស័ព្ទ រក)
«hello ...មានការអី»Sunghoonក៏បានលឺទូរស័ព្ទទាំងមិនចង់ព្រោះពុងតែធ្វើសង្រ្គាមជាមួយរាងតូច
«ថ្ងៃនេះយើងគ្មានហាត់ទេ»sunghoon
«okee យើងទៅក៏បាន»បន្ទាប់ពីរាងក្រាសនិយាយទូរស័ព្ទហើយក៏បានសម្លឹងទៅកាន់រាងតូចទាំងធុញជាខ្លាំង

«មុខញុមប្រលាក់អីមែន»នីគីបានសួរទៅរាងក្រាសព្រោះឃើញមើលមុខខ្លួន

«បានហើយឆាប់ចេញមកយើងមានការត្រូវធ្វើ»sunghoonមិនយាយអីច្រើនក៏បានដេញរាងតូចឲចេញពីឡានខ្លួន

«អត់ទេ......»
«ចុះមកឲឆាប់»Sunghoon តម្លើងសម្លេងកាន់តែខ្លាំង

«No !!!!»រាងតូចមិនឲចាញ់ស្រែកទៅវិញហើយនៅអង្គុយឌឺទៀត

«ឯង-.....បានឯងចេញពីកន្លែងបើកទៅហើយទៅអង្គុយខាងនោះឲស្ងៀមទៅ នេះបើមិនមែនខ្លាចមានរឿងច្រើនទេកុំអីឯងបានបាក់ចង្គេះហើយ»Sunghoon(k'Hoonចង់ង៉ែងចង់ធ្វើអីកូនអញហាស៎)

«មែនខ្លាចលោកស្រីណា៎ហី»រាងតូចគេមិនមែនដឹងថារាងក្រាសព្រមដោយសារអីនោះ

«ឈប់និយាយហើយនៅឲស្ងៀមទៅបើនៅមិនស្ងៀមទេប្រយ័ត្នបានពុលក្អួត»Sunghoon យាយហើយក៏បានបើឡានទៅយឺតរហូតដល់មុខរបងទ្វាវិមានParkគេក៏

ង៉ោង..........

ឡានទំនើបLamborghini បានបើកទៅមុខយ៉ាងលឿនដូចរន្ទះចឹងដែលយើងមើលសឹងមិនទាន់ដោយឡាននេះបានកែ ម៉ាស៉ីនឲកម្លាំងសេះរបស់ឡាននេះកាន់តែខ្លាំងបើមើលទៅឡាននេះដូចជាឡានប្រណាំងចឹង

លង់ស្នេហ៌លោកប្រុសកំហូច//Hoonki//Where stories live. Discover now