ភាគទី២១(ចុះបើប្រាប់ថានាំមករំលោភនោះ)

937 20 0
                                    

   ក្រោយពីដើរលេងអស់រយះពេល3ម៉ោងមកថាឈិក៏នាំនាងដើរសំដៅទៅចំការតែដែលមានមនុស្សកំពុងប្រមូលផលយ៉ាងមមាញឹក ពេលនោះណាមនឹង ក្រឡាច់ជើងដួល
<<អួយ ហិៗជើងខ្ញុំ>>ណាមនឹងក៏អង្គុយញីកជើងដែលគ្រិចមុននេះ។
<<ដើររួចអត់?>>ថាឈិលុតជង្គុងបន្ទាបខ្លួនហើយច្របាច់ជើងនោះតិចៗ
<<មិនអីទេ អាយ៎!>>ប្រុងក្រោកឈរដើរហើយតែនាង រកលចង់ដួលទៅវិញតែសំណាងហើយដែលថាឈិទ្រជាប់វិញ។
<<កុំរឹងពេក ឡើងលើខ្នងមក>>ថាឈិអង្គុយចុះដើម្បីឲនាងបានជិះខ្នងនាយ។
<<លោកអៀវរួចដែរ?>>ណាមនឹង
<<រំលោភនាងរួចហើយ រឿងអីគ្រាន់តែអៀវមិនរួចនោះ ខ្ញុំមិនខ្សោយដូចប្រុសនាងទេ!>>ថាឈិ
<<ឈប់និយាយទៅ ប្រាយ៍ខ្ញុំចាត់ទុកដូចបងប្រុសអីចឹង ព្រោះគេដូចបងប្រុសខ្ញុំដែលបាត់ខ្លួនទៅណាស់>>ណាមនឹង
<<នាងមានបងប្រុសដែរ>>ថាឈិ
<<បងប្អូនម៉ាក់ផ្សេងគ្នា>>ណាមនឹង
<<បានហើយឡើងមក>>ថាឈិក៏អៀវណាមនឹងឆ្លងកាត់ចម្ការនោះទៅរកផ្ទះចាំចម្ការ បញ្ជាក់ ចម្ការនោះជារបស់ថាឈិនេះហើយតែគេមិនឲណាមនឹងដឹងទេ។ពួកគេក៏មកដល់ផ្ទះថ្មតូតល្មមនោះវាមានតែមួយបន្ទប់ទេ សម្រាប់ថាឈិសំរាក។
<<លោកលំបាកព្រោះខ្ញុំហើយ>>ណាមនឹង
<<យើងក៏មិនធ្វើវាហ្វ្រីៗដែល ត្រូវតែមានសំណងឲយើងវិញ មានទេ?>>ថាឈិ
<<គ្មានទេ!ហើយនេះផ្ទះអ្នកណា លោកនាំច្ញុំមកធ្វើ
អី?>>ណាមនឹង
<<ម៉េចក៏ថាគ្មាន នេះថើបមកលឿនឡើង>>ថាឈិហុចថ្ពាល់មកឲនាងថើប ហើយយកដៃចង្អុលត្រង់នោះ។
<<លោកខ្មាសគេណាស់>>ណាមនឹងរារែក
<<ថើបមក>>ណាមនឹងក៏សម្រេចចិត្តឱនទៅថើបគេទាំងមុខក្រហមងាំង។
<<ប្រាប់បាននៅថាលោកនាំខ្ញុំមកទីនេះធ្វើអី?បើសិនជានៅយូរច្បាស់ជាងងឹតហើយណា>>ណាម
<<ចុះបើប្រាប់ថានាំមករំលោភ>>ថាឈិឱនមកជិតមុខនាង
<<ត្រេកកាមណាស់>>នាងរុញគេចេញ
<<ចៅហ្វា... អ៎ ក្មួយប្រុសនេះមកលេងអ៊ំដល់ចម្ការតែម្ដងណ៎>>អ៊ំស្រីប្រុងហៅថាឈិថាចៅហ្វាយហើយតែគេសម្លឹងមុខក៏ធ្វើជាហៅក្មួយវិញ ។
<<បាទខ្ញុំនឹកអ៊ំពេកនឹងណា អ៊ំហាប្រពន្ធខ្ញុំឃ្លានហើយ>>ថាឈិ នេះគេប្រើសព្វនាម"ប្រពន្ធ"ទៀតរឹតធ្វើឲណាមនឹងអៀនលើសដើម។
<<ចាសតោះអ៊ំរៀបបាយឲញាំ>>អ៊ំស្រី
<<លោកត្រូវជាអ្វីនឹងគាត់>>ណាមនឹង
<<អ្នកស្គាល់គ្នា តែចាត់ទុកគាត់ដូចអ៊ំស្រី>>ថាឈិ
<<អរ ចឹងខ្ញុំទៅជួយរៀបចំគាត់សិនហើយ>>ណាមនឹងក៏ចេញទៅបាត់។
<<អ៊ំ ចាំខ្ញុំជួយ>>ណាមនឹងចូលមកជួយលើកម្ហូបទៅដាក់លើតុក្បែរនោះ ដែលថាឈិកំពុងអង្គុយ ពេលរៀបចំរួចអ៊ំស្រីក៏ចេញទៅបាត់ ទុកឲនាងនៅតែពីរនាក់គេ។
<<លោកមិនញាំទៅនៅមើលអី>>ណាមនឹង
<<យើងចង់ឲនាងបញ្ចុកវិញ>>ថាឈិ
<<រឿងច្រើនមែនទែនលោកនេះ>>ណាមនឹងក៏ដួសបាយប្រុងបញ្ចុកគេហើយតែគេចាប់ដៃជាប់។
<<ញាំបាយបើមិនបានថើបនាងជាមួយខ្ញុំញាំមិនចូល>>ថាឈិនិយាយហើយក៏ថើបនាងមួយខ្សឺតទៅ
<<សឺត ក្រអូប>>ថាឈិ
<<មនុស្សឆ្កួត>>នាងមុខឡើងក្រហមដូចម្ទេសទុំ។ថាឈិគេញាំបាយមួយមាត់ថើបនាងមួយខ្សឺតរហូតញ៉ាំបាយឆ្អែតទាំងពីរនាក់។ណាមនឹងរៀបចំលាងចានទុកដាក់ឲមានរបៀបរៀបរយហើយក៏ចេញមកពីផ្ទះបាយវិញ។
<<ចង់មើលថ្ងៃលិចទេ?>>ថាឈិ
<<បានដើរឬ?>>ណាមនឹងសួរបញ្ជាក់ព្រោះតែរាល់ដងនាងមិនដែលទទួលបានក្តីសុខដូចថ្ងៃនេះ គេមិនដែលបបួលនាងបែបនេះឡើយ។
<<លឿនមក>>ថាឈិក៏នាំនាងដើរទៅមើលថ្ងៃលិចនៅលើភ្នំ។
<<លោកហា៎>>ណាមនឹង
<<បាទ>>ថាឈិ នេះវាជាលើកទីមួយហើយដែលនាងឮគេឆ្លើយពាក្យនេះមកកាន់នាង។
<<គឺ លោកចូលចិត្តមើលថ្ងៃលិចដែរឬ?>>ណាមនឹង
<<អត់ទេ>>ថាឈិ
<<ហេតុអីលោកនាំខ្ញុំមក មើលចុះមិនទាន់ដល់ផងឃើញស្អាតប៉ុណ្ណឹងហើយ ចុះទម្រាំទៅដល់ទៀតនោះ>>ណាមនឹង។ការធ្វើដំណើររាងយូរទើបពួកគេមកដល់ ណាមនឹងអង្គុយក្បែរគេ តែនាងមិនដឹងថាគេម្នាក់នោះលួចមើលនាងទេ។
<<លោក មើលនោះទៅ មើល​មុខខ្ញុំធ្វើអី>>ណាមនឹង
<<មើលមិនបាន ចុះត្រង់នាងមើលខ្ញុំដោះអាវព្រឹកមិញនោះ>>ថាឈិ
<<គឺ ខ្ញុំមិ..អឹម>>និយាយមិទាន់ចប់ផងថាឈិចាប់ទាញនាងមកថើបមាត់យ៉ាងផ្អែមល្ហែមនៅចំពីមុខថ្ងៃរះ ដោយសារការថើប​មួយនោះទើបធ្វើឲនាងថើបតបទៅគេវិញ។
<<នាងឈប់ធ្វើអី?>>ថាឈិ
<<មើលថ្ងៃលិចវិញទៅ>>ណាមនឹង
<<បើមានកូនយើងប្រហែលមិនឯកោតែពីរនាក់ទេត្រូវទេ?>>ថាឈិ
<<កុំរំឭកអី វាហួសអស់ហើយ>>ណាមនឹង
<<យើងខុសហើយ>>ថាឈិ
<<ប្រាប់ហើយថាឲឈប់និយាយ លោកនេះឌឺ
ណាស់!>>ណាមនឹង
<<បងឈប់ហើយប្រពន្ធ សឺត>>ថាឈិឱនមកខ្សឹបតែមិនខ្សឹបតែមួយមុខទេនៅឈ្លៀតថើបថ្ពាល់នាងទៀត។
<<មនុស្សឡប់>>ណាមនឹង
<<បើហ៊ានតែជេរទៀតដឹងតែរំលោភយកកូនហើយ>>ថាឈិ
<<ទៅវិញទៅជិតងងឹតហើយ>>ណាមនឹង
<<តោះ ឡើងមក>>ថាឈិអង្គុយឲនាងឡើងជិះខ្នង ហើយនាងក៏បានឡើងជិះខ្នងគេ ដើរបានបន្តិចគេក៏និយាយមករកនាងថា
<<ណាមនឹង នាងដឹងខ្លួនទេ?ពេលដែលនាងជិះយើងបែបនេះដើមទ្រូងទាំងពីររបស់នាងប៉ះខ្នងយើងពេញៗគួរឲស្រាវណាស់ណា>>ថាឈិ
<<អាយ៎ លោករោគចិត្តណាស់ដាក់ចុះភ្លាម ដាក់ចុះ អាយ៎ ហ៊ឹកៗកុំរត់លឿនខ្ញុំខ្លាចធ្លាក់>>ណាមនឹងស្រែកយំព្រោះរត់លឿនណាស់។
<<អត់ចង់ អួយនឹងប៉ះទៀតហើយ>>ថាឈិ ក៏រត់មកដល់ផ្ទះរបស់គេវិញ។
<<លោកអាក្រក់ណាស់>>ណាមនឹង សម្លឹងគេដោយកាខឹងស្របា សុខៗឲជិះខ្នង ជិះហើយក៏មកនិយាយបែបនេះទៀត។ (ខ្មាសគេណាស់កូនអើយ😆)
_______________________
See you when you see my new part. 😜

រឿង : គំនុំស្នេហ៍ក្បែរ ភ្លើងសងសឹក🖤🔥 Where stories live. Discover now