Ep2 : វិន័យ​ចម្លែក​

654 105 6
                                    

   # skip

  ដំណើរមួយៗចូលក្នុងវិមានដ៏ធំស្រោបទៅដោយពណ៌ក្រហម ធ្វើឲអ្នកដែលដើរចូលមកនេះមានកាតភ្ងាក់ផ្អើលយ៉ាងខ្លាំងព្រោះតែខាងក្រៅវាមើលទៅគ្មានសណ្ដាប់ធ្នាប់តែខាងក្នុងត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់។

"ស្វាគមន៍! ជំនាន់ទី18របស់shimមកកាន់វិមានក្រហម!"​សម្លេងស្រួចស្រស់ត្រជាក់ស្រេប គ្រាន់តែវាបានមកដល់ត្រចៀកអ្នកកម្លោះភ្លាមនាយស្រាប់តែព្រឺឆ្អឹងខ្នងភ្លាម

"បា-បាទ!"​ជេគតបទាំងញ័រ វត្តមានមនុស្សម្នាក់ដែលមានជាមួយនឹងមួកដ៏ធំបាំងបរិវេណមុខមិនឲមើលស្គាល់

"ឯងជាអ្នកមើលថែវិមានមួយនេះហើយចាប់ពីពេលនេះទៅ! " សម្លេងគេមិនមែនជាមនុស្សប្រុសឡើយនោះគឺជាសម្លេងមនុស្សស្រី

"តើឯងបានដឹងពីវិន័យរបស់វិមានក្រហមហើយឬនៅ??"​នាងសួរគេ

"អត់ទេ​ទាន!​  "ជេគតបទាំងឱនមុខចុះ​ទោះនារីនោះមិនបានបង្ហាញមុខឲគេឃើញតែមានកម្លាំងមួយបានទាញបំបាក់នាយបាត់ទៅហើយ

"​បាន! យើងនឹងប្រាប់ឯង! វិន័យទី1 :ហាមចាកចេញពីវិមានក្រហមលុះត្រាតែវាជាថ្ងៃដែលគ្មានព្រះចន្ទ! វិន័យទី2 : ឯងអាចប៉ះពាល់បន្ទប់បានតែ3ប៉ុណ្ណោះ ក្នុងចំណោមបន្ទប់ទាំង25 ទីមួយបន្ទប់ផ្ទាល់ខ្លួន,​បណ្ណាល័យ,​ រោងអាហារ! វិន័យទី3 :ហាមចាកចេញពីបន្ទប់ចាប់ពីម៉ោង11:09នាទីអាធ្រាត​ឬនៅពេលព្រះចន្ទចាំងចំជំរៀកទានទី5​នៅក្នុងបន្ទប់ឯង ! វិន័យទី4 : ហាមបង្កសម្លេងខ្លាំងៗ មិនអាចសូម្បីតែនិយាយឮៗ! ចំណែកវិន័យទី5 : រៀងរាល់ពេលដែលមានទឹកអ្វីស្រក់ ឬហូរចេញមកពីកន្លែងណា! ឯងត្រូវតែសម្អាតវាឲអស់គ្មានមួយដំណក់! វាសំខាន់បើសិនទឹកនោះមានពណ៌ប្រាក់ ឬមានសភាពខាប់! " នាង​រ៉ាយរ៉ាប់​បណ្ដើរ​ជេគចាប់ផ្ដើមមានអារម្មណ៍មិនស្រួលតែម្ដង ហេតុអ្វីបានជាវិន័យនីមួយៗប្លែកៗហើយពេលស្ដាប់ទៅគួរឲខ្លាចខ្លាំងម្លេះ?

" ហេតុអ្វី- "

" វិន័យទី6 :ហាមបង្កើតចម្ងល់ពីវិន័យ នឹងអ្វីគ្រប់បែបយ៉ាងរបស់វិមាននេះ! វិន័យទី7 : បើសិនជាមានផ្សែងអ័ព្ទចូលវិមានក្រហមឯងត្រូវតែធ្វើបែបណាមិនឲវាភាយដល់ជាន់ទី5ឡើយ!វិន័យទី8:មុនដើរចេញឬចូលបន្ទប់ទាំង3ដែលឯងមានសិទ្ធចូលនោះត្រូវគោះចង្ក្រឹងក្រហមនោះឲគ្រប់7ដងទើបអាចចូលបាន! វិន័យទី9ដែលជាវិន័យចុងក្រោយ! គឺ! រាល់វិន័យទាំងអស់ឯងត្រូវតែគោរពតាមមិនឲរំលង! បើមិនចឹងទេឯងនឹងគ្មានជីវិតរស់នោះឡើយ! "

"​យើងគិតថាឪពុកឯងបានប្រាប់ពីរឿងខ្លះៗនៃកោះនេះហើយថាឯងត្រូវធ្វើអ្វីខ្លះជារៀងរាល់ ថ្ងៃ! "នាងនិយាយហើយក៏ស្រាប់តែបាត់ឈឹងពីមុខកម្លោះជេគ ធ្វើឲនាយក្រលែករកមើលនាង តែយ៉ាងណាក៏នៅតែមិនឃើញ

"​អ្នកនាង! តើអ្នកនាងទៅណាហើយ?? "ជេគបានត្រឹមនិយាយតិចៗ មិនហ៊ានស្រែកហៅនោះឡើយ ព្រោះវិន័យមានហាមយ៉ាងតឹងរឹង ភាពភ័យខ្លាចបានមករកគេ​

"​អាជេគ! តស៊ូឡើង! "នាយនិយាយទៅខ្លួនឯងព្រោះនាយមានអារម្មណ៍ថាភ័យខ្លាចណាស់នៅពេលនេះ

   ជេគដើរតម្រង់ទៅបន្ទប់របស់ខ្លួនបណ្ដើរ មើលផែនទីវិមានដ៏ធំ​និងកោះនេះបណ្ដើរ។ គេសង្កេតឃើងអ្វីប្លែកពីធម្មតាយ៉ាងច្រើននៅក្នុងវិមាននឹងកោះដ៏ធំនេះ។

ទីង! ទីង! ទីង​ៗ​ ជេគគោះចង្ក្រឹងក្រហមរហូតគ្រប់7ដង​សម្លេងវាគួរឲខ្លាចខ្លាំងណាស់ វាជាសម្លេងប្រៀបបាននឹងការអូសច្រវាក់​លើវត្ថុដែករឹងយ៉ាងចឹង។ សម្លេងវាស្រៀវគួរឲព្រឺព្រួច

  ទ្វារបានបើកដោយដែអ្នកកម្លោះ នាយដើរចូលក្នុងបន្ទប់នោះទាំងភ័យខ្លាច វាងងឹតស្លុបគ្មានពន្លឺរស្មីអ្វីបន្ដិចឡើយមិនថាពេលនេះជាពេលថ្ងៃក៏ដោយ។ នាយកម្លោះដើរទៅកាន់តុមួយដែលនៅជិតបង្អួច រួចក៏អុជទៀនដែលមាននៅទីនោះដើម្បីបន្លឺបរិវេណបន្ទប់។ នៅលើតុនោះមានសៀវភៅមួយក្បាលដែលក្របវាមានពណ៌ក្រហមខ្មៅ ជាមួយនឹងអក្សរថា ' វិន័យកោះក្រហម'​។ ជេគឆ្ងល់ណាស់ក៏ទាញសៀវភៅនោះមកអាន

" ច្បាប់ក្នុងកោះក្រហមនេះសម្រាប់អ្នកដែលមកមើលថែវិមានក្រហមត្រូវគោរពតាមមិនអាចរំលងបានឡើយ! វិន័យកោះក្រហមមួយចំនួនវាស្រដៀងទៅនឹងវិន័យវិមានក្រហមផងដែល! វិន័យទី1របស់កោះ : ហាមមិនឲមានសំពៅ ឬទូកណាដែលធំចូលសំចតនៅលើកោះនេះឡើយ! វិន័យទី2 : បើអ្នកជាអ្នកមើលថែវិមានក្រហមត្រូវយកអាហារទៅដាក់នៅមុខរូងល្អាងខាងត្បូងរៀងរាល់ម៉ោងព្រះចន្ទចាំងចំជំរៀកទានទី3​ ចំពោះពេលថ្ងៃគឺនៅពេលព្រះអាទិត្យចាំងចំកំពូលវិមាន!-  វិន័យស្អីហេតុអ្វីក៏គួរឲព្រឺម្លេះ! ស្ដាប់មកខ្ញុំមានអារម្មណ៍ថា...... អឺ!ខុសឬត្រូវជេគដែលមកជំនួសលោកពុក?! "ជេគបិទសៀវភៅយកតែម្ដង ព្រោះគ្រាន់តែវិន័យស្ដាប់មកក៏ដឹងថាមិនធម្មតាដែល!







 
Readerដូចមិនសូវជាចង់អានរឿងនេះសោះ~~~~

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Où les histoires vivent. Découvrez maintenant