Ep23 :មិនចង់បាត់បង់ម្ដងទៀត

676 71 16
                                    

   ក្នុងសាលដ៏ធំរបស់វិមានចន្ទ មនុស្សប្រុសពីរអ្នកកំពុងអង្គុយក្រេបរសជាតិទឹកម្យ៉ាងដែលមានពណ៌ក្រហម។ ទឹកមុខពួកគេមិនបានបង្ហាញពីភាពសប្បាយចិត្តឬ ត្រេកអរអ្វីឡើយ។ ទឹកមុខអ្នកទាំងពីរមើលទៅស្មុកស្មាញខ្លាំងណាស់។

"យើងមិនចង់បាត់បង់គេម្ដងទៀតទេ!"​អស់ពេលជាយូរទម្រាំនឹងសម្លេងត្តជាក់បង្ហើបឡើង​ដាស់អារម្មណ៍អ្នកទាំងសងខាងឲបែរសម្លឹងមើលមុខគ្នា

"គ្មានអ្នកណាចង់ទេ!"​ហ៊ឺសឹង​តប​យកដៃ​អង្អែលទៅលើមាត់កែវ

" ហេតុអ្វីមិនបញ្ចប់ត្រឹមនឹង?"​ ស៊ុងហូននិយាយម្ដងទៀតធ្វើឲហ៊ឺសឹងបើកភ្នែកធំៗ

"ឯងនិយាយអ្វី? ឯងចង់ឲពួកនោះបម្រួមកោះមកវិញឬ?"​ហ៊ឺសឹងនិយាយរាងច្រលោតហាក់មិនចង់ធ្វើដូចអ្វីដែលស៊ុងហូនគិតឡើយ

"ចុះឯងចង់ឲយើងមើលមនុស្សដែលយើងស្រឡាញ់ស្លាប់នៅនឹងមុខម្ដងទៀតមែនទេ??!!" ស៊ុងហូនស្រែកស្ដីបន្ទោសទៅកាន់អ្នកម្ខាងទៀត កែវថ្មដែលនៅនឹងដៃក៏បោកទៅនឹងតុមុខហ៊ឺសឹង

"ចុះឯងគិតថាយើងចង់ឬ? យ៉ាង-"ហ៊ឺសឹងបែរសម្លឹងមើលកែវភ្នែកអ្នកជាប្អូន

"យើងមិនមែនឯង! យើងមិនអាត្មានិយមដូចឯងទេ! យើងមិនដឹងថាពេលគេនោះងើបមកនឹងស្អប់មុខឯងដល់បាតសមុទ្រយ៉ាងមិចទេ! ភ្លេចទង្វើរចោលម្សៀតឯងហើយមែនទេ?"​ ស៊ុងហូនស្រែកម្ដងទៀត កែវភ្នែកពណ៌ខ្មៅប្រែជាមានទឹកភ្នែកព្រឹមៗនៅនឹងកែម

"​Raymond Albert. ​hazel!! យើងគិតថារឿងមួយនោះពួកយើងនិយាយគ្នារួចរាល់ហើ- "

"​កុំប្រើនាមត្រកូលមួយនោះជាមួយយើង! យើងជាPark Sunghoon! Park Raymond! មិនមែនជាសមាជិកគ្រួសារHazelទៀតឡើយ! "ស៊ុងហូនហក់ដែលក្របួចកអាវហ៊ឺសឹងទាញនាយមកជិត

"........" ហ៊ឺសឹងមិនបានតបតតែក៏ចាប់ទាញដៃម្នាក់ម្ខាងទៀតចេញពីកអាវខ្លួនមួយទំហឹងរហូតក្រវ៉ាត់ដៃស៊ុងហូនទៅប៉ះនឹងតុ

"យើងមិនទាន់ភ្លេចរឿងអាត្មានិយមឯងធ្វើដាក់យើងទេណា! ព្រោះតែ​មហិច្ឆតា​ភាពលោភលន់ចង់គ្រប់គ្រងវិមានក្រហមឯងដាក់បណ្ដាសារឲយើងក្លាយជាពស់ពាក់កណ្ដាលមនុស្សពាក់កណ្ដាល! ចំណែកលោកពុកក៏កាន់ជើងឯងទៀត!"​ស៊ុងហូនលើកយកអតីតកាលមួយដែលធ្វើឲទ្រូងនាយមានបន្លាមកដល់ពេលនេះ

"យើងមិនបានធ្វើ-"

"​មិនបានធ្វើ? ឯងច្រណែនត្រង់យើងបានថាមពលពីត្រកូលជំទាវម៉ាក់នឹងលោកពុក ចំណែកឯងមានត្រឹមវង្សត្រកូលលោកពុក! ដូច្នេះឯងក៏ឲយើងក្លាយជាពួកពស់ជំនួសឲvampireព្រោះចង់ដណ្ដើមអ្វីដែលយើងមាន- " ស៊ុងហូននិយាយាមិនទាន់ចប់កណ្ដាប់ដៃធ្ងន់មួយក៏វាយលើមុខគេមួយទំហឹង

  *ដឹប*

" បិទមាត់គ្មានបានការណ៍របស់ឯងទៅ! យើងប្រាប់ប៉ុន្មានដងថាយើងមិនបានធ្វើ! ពេលណាបានឯងឈប់ត្រចៀកសជឿអាjeongseong? "ហ៊ឺសឹងលក្រោយដាល់ប្អូនប្រុសដែលមើលទៅហាក់គ្មានសតិនោះរួចក៏និយាយ

"​មួយមាត់ណាក៏អាjeongseong! ក្រែងវាក៏ជាមិត្តឯងដែលមែនទេ?"​ស៊ុងហូនស្រែកឡើងក្រោកឈរវិញអស់កម្ពស់

  រឿងពេលនេះគឺកាន់តែវិលក្បុងទៅហើយ មិនដឹងជាមានអំបោះបញ្ហាជំពាក់ជំពិនគ្នាប៉ុន្មានទៀតទេ។ jeongseongជាសត្រូវគេតើមែនទេ? ហេតុអ្វីបានស៊ុងហូននិយាយថាគេជាមិត្ត? វាមានរឿងអ្វីកើតឡើងឲពិតប្រាកដ? អ្នកទាំងបីជាអ្វីនឹងគ្នាឲពិតប្រាកដ?

" អាចង្រៃ!" ហ៊ឺសឹងហាក់ម៉ួម៉ៅនឹងមនុស្សនៅនឹងមុខនាយជាខ្លាំងទើបហក់ប្រុងទៅដាល់ម្ដងទៀតតែាម្លេងមួយបង្ហើបឡើង

"បញ្ចប់វាទៅ!!!!"........

    ហ៊ឺសឹងប្រែស្រឡាំងកាំងចំណែកស៊ុងហូនក៏ដូចគ្នានៅពេលឮពាក្យមួយនោះ






  ទាយមើលថាអ្នកណាអ្នកនិយាយ? ទាយត្រូវថែម1epទៀត

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Where stories live. Discover now