ភាគទី៦

6 0 0
                                    

ការឃុំឃាំងក៏នៅតែដដែលអេលីសត្រូវខេរ៉ានឃ្លាំមើលជារៀងរាល់មិនដែលខានឡើយ។ពីមួយថ្ងៃទៅមួយថ្ងៃថេយ៉ុងឆ្ងល់អេលីសនាងបាត់ទៅណា៎នាងមិនដែលបាត់យូរបែបនេះទេ។នាងកូនត្រូវកូនចៅរបស់ខារីសយកទៅធ្វើទារុណកម្មធ្ងន់ធ្ងរយើងមិនដឹងទេថាសុខទុក្ខយ៉ាងម៉េចទៅហើយទេពេលនេះ។ជារៀងរាល់អាហារពេលព្រឹករបស់នាងត្រូវខារីសដាក់ថ្នាំពន្លូតកូនមិនសូម្បីតែអាណិតអាសូរបន្តិចសោះឡើយ អាហារដាក់មកអោយនាងទៀងពេល នាងញាំវាដើម្បីកូនតែនាងមិនដឹងទេថាពេលញាំទៅនាងនិងត្រូវបាត់បង់កូនរបស់នាងទាំងមិនដឹងខ្លួន។ថ្ងៃមួយដោយឃើញថាឱកាសមានក៏សម្រាច់ចិត្តរួចរត់តែពេលមកដល់ខាងក្រៅភូមិគ្រិះនាងរត់ចេញទាងមិនបានមើលបែរជាត្រូវឡានបុកមួយទំហឹងមិនធ្ងន់ធ្ងរណាស់ទេប៉ុន្តែធ្វើអោយបាត់បង់កូននាងទាំងមូល។ពេលមកដល់មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ថានាងបាត់បង់ការចងចាំហើយទាំងបាត់បង់កូនរបស់នាងទៀត។មិនមែនខារីសនាងមិនដឹងថាអេលីសរួចរត់ឯណានាងមើលតាមកាមេរ៉ាតាមទូរស័ព្ទរបស់នាងនាងដឹងអស់ហើយ នាងបើកឱកាសអោយអេលីសរត់ខ្លួនឯងនរណាទៅដឹងថានាងមកជួបបែបនេះនោះ។
«ចៅហ្វាយ!អេលីសនាងបាត់ខ្លួនហើយចៅហ្វាយ»
«យើងដឹងហើយ»
«ចៅហ្វាយបើកដៃអោយនាងលួចរត់ខ្លួនឯងទាំងចៅហ្វាយមិនហាម»
«ទោះបីជានាងរត់បានក៏នាងរស់នៅទាំងលំបាកដែរខេរ៉ាន»
«ចៅហ្វាយធ្វើអីនាង»
«យើងមិនបានធ្វើអីនាងទេ កម្មរបស់នាងទេដែលត្រូវឡានបុកនោះ»
«ឡានបុក!!!»
«ត្រូវហើយ!នាងរត់មិនមើលខ្លួនឯងទេ»ខារីស
«ឯងបារម្មណ៍ពីនាង»ខារីស
«អត់ទេ!ចៅហ្វាយគ្រាន់តែភ្ញាក់ផ្អើលទេចៅហ្វាយ»ខេរ៉ាន
«ឯងទៅធ្វើការរបស់ឯងវិញទៅ»ខារីស
«បាទ៎!ចៅហ្វាយ»ខេរ៉ាន
បច្ចុប្បន្ន
ខារីសពេលនេះកំពុងតែឈរធ្វើម្ហូបតែបែរជាមានដៃមួយគូរមកអោបនាងពីរក្រោយធ្វើអោយនាងភ្ញាក់ព្រើតតែម្ដង។
«ប្រពន្ធពីណា៎គេនិងគួរអោយស្រឡាញ់ម្លេះ»
«គឺប្រពន្ធអ្នកអោបនោះឯង»
«ពីណា៎គេទៅ»
«លោកគួរណា៎តែអង្គុយនៅតុទៅតិចទៀតខ្ញុំលើកម្ហូបទៅអោយហើយ»
«អូនឈប់ហៅបងលោកទៀតទៅហើយយើងក្លាយជាប្ដីប្រពន្ធនិងគ្នាហើយតើស៎»មិនដល់ទាំង៥នាទីផងម្ហូបក៏មកដល់លើតុ។
«ទោះបីជាបងពេលនោះបងមិនចងចាំតែវានៅក្នុងចិត្តអូនជានិច្ច»
«កាលពីឆ្នាំមុននិងឥឡូវបងសាងកំហុសដដែលមិនអាណិតដល់ចិត្តទេ»
«អុឺ.....»
«នាងបានផ្ញើរវីឌីអូអោយអូនមើលនៅរឿងគ្រប់យ៉ាងដែលមិនគួរអោយចងចាំបំភ្លេចឡើយ»
«វីឌីអូអីទៅ»
«បងញុាំអាហារអោយអស់សិនទៅ»
បន្ទាប់ចំណាយប្រហែល៥នាទីក្រោយមកអាហារក៏អស់ពីចានគ្រាន់តែអស់ភ្លាមសារមួយក៏ឡូតមក។
ទឺង!!!
វីឌីអូរវាងគេនិងអេលីសកំពុងសោយសុខជាមួយគ្នាសារនេះវាបានផ្ញើរចេញពីទូរស័ព្ទរបស់ខារីសនិងមានភុស្តតាងជាច្រើនទៀតរវាងគេនិងអាលីសកាលពី២ឆ្នាំមុនដែលគេនិងអេលីសរស់នៅជាមួយគ្នាបានមួយខែហើយ។
«អូនបានវាមកពីណា»ថេយ៉ុង
«បងមិនបាច់ឆ្ងល់ទេម៉េចបានបងរកនាងមិនឃើញតាំងពី២ឆ្នាំនោះពីព្រោះមកពីនាងបាត់បង់កូន,ការចងចាំនិងការគ្រោះថ្នាក់ចរាចរណ៍តែពេលនេះនាងចាំវិញហើយទើបនាងមករកបងដល់ផ្ទះនោះហើយបងក៏អញ្ចឹងដែរក៏តាមតែចិត្តនាងទៀតក៏បណ្ដោយតាមនាង»ឃ្លាយ៉ាងវែងចេញពីមាត់របស់ភរិយាខ្លួនវាចេញពីមាត់នាងផ្ទាល់តែម្ដង។
«មិចក៏អូនធ្វើបែបនេះដាក់នាង»ថេយ៉ុង
«បងដឹងហើយថាស្រីម្នាក់នោះគឺបែបណា៎បងក៏អញ្ចឹងដែរបងដឹងថាពីមុននាងធ្លាប់ដណ្ដើមបងពីអូនតែពេលនោះអូនដឹងទាន់ទើបអូនអាចយកបងពីស្រីម្នាក់នោះមកវិញ»ខារីស
«អោយបងធ្វើម៉េចបើនាងមករកបងដោយខ្លួនឯង»ថេយ៉ុង
«បើបងមិនផ្ដល់ក្ដីសង្ឃឹមអោយនាងទេនាងក៏មិនអាចធ្វើរឿងទាំងអស់នេះបានដែរ»ខារីស
«អូនដូចជាហួសហេតុពេកហើយ»ថេយ៉ុង
«បើអូនមិនធ្វើបែបនេះទេក៏ពួកយើងមិនអាចក្លាយទៅជាប្ដីប្រពន្ធជាមួយគ្នាបានដែរហើយមួយទៀតបើសិនជាអូនមិនធ្វើបែបនេះទេពេលនេះអ្នកដែកគួរនៅមុខបងនោះគឺ សាន អេលីស មិនមែនជាអូនទេ ហើយនៅក្នុងផ្ទះនេះវាក៏មិនស្ងាត់ទេព្រោះបងនិងនាងមានកូនជាមួយគ្នាសម្រាប់បង្កើតគ្រួសារថ្មីជាមួយនាងបាត់ទៅហើយ ហើយបើបងចង់បាននាងវិលមកបងវិញបងគួរតែរើសទៅរវាងខ្ញុំនិងនាង បងរើសនាងបងនិងលែងបានឃើញមុខខ្ញុំជារៀងរហូត បើបងរើសខ្ញុំបងនិងលែងបានឃើញនាងមុខនាងជារៀងរហូតដូចគ្នា បងគួរតែរើសទៅ បងអាចទៅមើលនាងបានបើបងចង់ខ្ញុំអនុញ្ញាតិអោយបងទៅមើលនាងបានតែបងនិងបាត់បង់ខ្ញុំដូចគ្នា»ពាក្យសម្ដីដ៏វែងអន្លាយរបស់នាងបានចាក់សម្លាប់គេទាំងរស់។នាងខំស្រឡាញ់នាងខំប្រឹងបង្កើតពេលសម្រាប់ពួកនាង។និយាយហើយនាងក្រោកដើរចេញទៅបាត់។
«បងរើសយកអូន»ថេយ៉ុង
«បងច្បាស់ហើយមែនទេថាបងរើសយកខ្ញុំនោះ»ខារីស
«ច្បាស់ហើយ»ថេយ៉ុង
«អូនអោយបងទៅមើលនាងលើកចុងក្រោយចុះ»ខារីសលើកអាយកូមមកនិយាយ។
(អាឡូ!ខេរ៉ាន)
(បាទ៎!ចៅហ្វាយ)
(នាំចៅហ្វាយប្រុសឯងទៅមើលអ្នកទោសបន្តិចទៅយើងនៅបន្ទប់ផ្ទះបាយ)
(បាទ៎ចៅហ្វាយ)
(បានហើយយើងបិទហើយ)មិនដល់២នាទីផងខេរ៉ានក៏មកដល់ដោយអោនក្បាលគោរពបន្តិចទើបបើកផ្លូវនាំចៅហ្វាយប្រុសទៅជួបអេលីសដែលនៅក្នុងបន្ទប់ឃុំឃាំង។

កម្រងស្នេហ៍ក្រោមទឹកភ្លៀងWhere stories live. Discover now